សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​លុប​ចោល ព្រឹត្តិការណ៍​សាធារណៈ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយសារ​តែ​មាន​ការប្រុង​ប្រយ័ត្ន​ជា​ប្រចាំ​ជុំវិញ​ការឆ្លង​ជំងឺ​កូវីដ១៩​។

ព្រឹត្តិការណ៍​ធំៗ​ដែល​សាលាក្រុង​ហាម​ឃាត់​គឺ ការ​ប្រមូល​ផ្ដុំ​ចលនា​រើសអើង​ពូជសាសន៍ នៅ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ទិវាយោគៈ​អន្តរជាតិ​ដែល​រៀបចំ​ដោយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​នៅ​វត្តភ្នំ និង ការតាំង​ពិព័រណ៌​រូបថត​ដោយ​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​នៅ​មុខ​វត្ត​បុទុម ដែល​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​រាជធានីភ្នំពេញ កាល​ពី​ពា​ក់​កណ្តាល​ខែមិថុនា។

ក្នុង​ករណី​ពីរ​ដំបូង សាលាក្រុង​បាន​បដិសេធ​​មិន​ឱ្យ​មាន​ការរៀបចំ​ព្រឹត្តិការណ៍​នៅតា​ម​ទី​សា​ធារណៈ ហើយ​​អ្នក​រៀបចំ​កម្មវិធី​បាន​និយាយ​ថា ពួកគេ​យល់ស្រប​ក្នុង​ការអនុវត្ត​តាម​បទបញ្ជា និង​បាន​រៀបចំ​ការជួបជុំ​នៅ​ទីកន្លែង​ឯកជន​ជំនួស​វិញ។

ក្នុង​ករណី​ទីបី​គឺ មាតា​ធម្មជាតិ​បាន​បន្ត​ផែនការ​របស់​ខ្លួន​ដោយនិយាយថា​ ច្បាប់​ស្តីពី​ការ​ជួបជុំ​ដោយ​សន្តិវិធី​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុម​នេះ​ប្រមូល​ផ្តុំ។ ទោះយ៉ាងណា​ក្រុម​សន្តិសុខ​ខណ្ឌ​បាន​បង្អាក់ និង​បំបែក​ំបែកវាណាបំបែកវាដោយបង្ខំ។។ ក្រុមគឺនដូចេះាព្រឹត្តិការណ៍​នោះ​ដោយ​បង្ខំ។

អ្នកស្រី Heather Smith សកម្មជន​សង្គម និង​ជាអ្នក​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ភ្នំពេញ​ដើម្បី​លើក​កម្ពស់​ការយល់​ដឹង​អំពី​ការរើសអើង​ជាតិ​សាសន៍ និង​ភាព​សាហាវ​ឃោរឃៅ​របស់​ប៉ូលីស​នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ផែនការ​ដំបូង​គឺ​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក។

សប្តាហ៍នោះ​​គឺ​មាន​ការ​តវ៉ា ការរើសអើង​ពូជ​សាសន៍​នៅ​អាមេរិក  ដែល​ត្រូវ​បាន​សម្លាប់​បុរស​ជនជាតិ​អាមេរិក ដើម​កំណើត​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ គឺលោក George Floyd ដោយប៉ូលីស Minnesota។ រឿងនេះ​បាន​ធ្វើ​ឱ្យ​មាន​ការចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​នៃ​ការរើស​អើង​ជាតិ​សាសន៍​​ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ទូទាំង​ពិភពលោក។

អ្នកស្រី​ Smith បានផ្ញើសារមក Newsroom Cambodia តាមបណ្តាញសង្គមតេលេក្រាមថា៖ «ដំបូង​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​យើង​ធ្វើការ​តវ៉ា​ តែ​នៅ​ថ្ងៃ​តែមួយ​នោះ​មាន​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ​បាន​ចូល​មក​ដល់» ។

អ្នកស្រីបន្ថែម​ថា៖ «យើង​បាន​មក​ទទួល​លិខិត​ដែល​ពួកគេ​បាន​ប្រាប់​យើង​ថា ដោយសារ​តែ​ក្តី​បារម្ភ​អំពី​ជំងឺ​កូវីដ​១៩ ពួកគេ​មិន​អាច​ផ្តល់​ការអនុញ្ញាត​ឲ្យ​យើង​ប្រមូល​ផ្តុំ​បាន​ទេ»។

អ្នកស្រី Smith បន្ត​ថា អ្នកស្រី​បាន​ពន្យារ​ពេល​ព្រឹត្តិការណ៍​នេះ ហើយ​បាន​ជួបជុំ​គ្នា​នៅ​បារ​មួយ ម្តុំទួលទំពូង​ ក្នុង​រាជធានី​ភ្នំពេញ​ជំនួស​វិញ។

«យើងបានរកឃើញវិធីមួយ ដើម្បី​បន្ត​ការចែកចាយសារ​របស់​យើង​ទាក់ទង​នឹង Juneteenth Social គឺ​ការប្រមូល​ផ្តុំគ្នា​ក្នុង​ខែ​មិថុនា ដែលយើង​បាន​ប្រារព្ធ​ធ្វើ​នៅ​បារ Alchemy»។

អ្នកស្រី​បាន​​បន្ថែម​​ទៀត​​ថា៖ «ព្រឹត្តិការណ៍​នេះ​កាន់តែ​ប្រសើរ​ជាង​អ្វី​ដែល​យើង​បាន​គ្រោង​ទុក​ទៅ​ទៀត»។

ជាមួយគ្នា​នេះដែរ ព្រឹត្តិការណ៍​យោគៈអន្តរជាតិ​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​ទាំងពីរ​ទីតាំង​គឺ​នៅ ​មុខ​ប្រាសាទ​តាព្រហ្ម សៀមរាប និង​​នៅ​វត្តភ្នំ រាជធានី​ភ្នំពេញ ប៉ុន្តែ​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ផ្លាស់ទៅ​ធ្វើ​នៅ​បរិវេណ​ខាង​ក្នុង​ស្ថានទូត​ឥណ្ឌា​វិ​ញ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី និយាយ​ថា ព្រឹត្តិការណ៍​ដែល​គ្រោង​ធ្វើ​នៅ​ភ្នំពេញ​របស់​ស្ថានទូត​ឥណ្ឌា​ដើម្បី​រៀបចំ​វគ្គ​យោគៈ​នៅ​វត្តភ្នំ គឺ​ស្រដៀង​គ្នា​នឹង​ការធ្វើ​លំហាត់​ប្រាណ​កាយ​សម្ព័ន្ធ​ដែល​ត្រូវ​បាន​បិទ​នៅ​ពេល​ដែល​ករណី​ឆ្លង​វីរុស​នេះ​កើត​មាន​នៅ​ក្នុង​ប្រទេស។

ស្ថានទូតឥណ្ឌាប្រារព្ធទិវាយោគៈអន្តរជាតិនៅក្នុងបរិវេណស្ថានទូត នៅភ្នំពេញ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុករបស់ស្ថានទូតឥណ្ឌា)

លោក​បញ្ជាក់​ថា៖ «ទិវាយោគៈអន្តរជាតិត្រូវបានលុបចោលពីព្រោះ​ក្លឹបហាត់​ប្រាណ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បិទ ដូច្នេះ​ព្រឹត្តិការណ៍​យូហ្គា​ត្រូវ​តែ​ហាមឃាត់»។

លោក​បាន​និយាយ​ថា ការជួបជុំ​សាធារណៈ​ផ្សេង​ទៀត​នៅ​ក្នុង​រាជធានីភ្នំពេញ​ក៏​ត្រូវ​បាន​លុប​ចោល​​ផង​​ដែរ​​ដោយសារ​​បញ្ហា​​សុខភាព​​សាធារណៈ។

លោកថា៖​ «ព្រឹត្តិការណ៍​មួយ​ចំនួន​ត្រូវ​បាន​លុបចោល ពីព្រោះ​យើង​កំពុង​ការ ពារ​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យមាន​ការជួបជុំ​សាធារណៈ​ទេ»។

លេខាទី​២​នៃស្ថាន​ទូតឥណ្ឌា​ប្រចាំ​​កម្ពុជា លោក Battula Subba Rao ប្រាប់​​ថា ការ​ប្រារព្ធ​ពិធី​នៅ​ឆ្នាំនេះ​មាន​ទំហំ​តូច​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុនៗ។

លោក​ថា៖ «យើង​ត្រូវ​បាន​រៀបចំ​តាម​ការគ្រោង​ទុក ទោះបីជា​មាន​ការផ្លាស់​ប្តូរ​ទី​កន្លែង​ក៏​ដោយ»។

ចំណែក​កញ្ញា ឡុង គន្ធា សកម្មជន​មក​ពី​អង្គការ​មាតា​ធម្មជាតិ បាន​ហៅ​ការ​រំខាន​របស់​អាជ្ញាធរ​ក្នុង​ការតាំង​ពិព័រណ៍​រូបថត ដើម្បី​កា​រពារ​កោះកុង​ក្រៅ ថាជា​ការរំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការជួប​ជុំ​គ្នា។

កញ្ញា គន្ធា​ បា​ន​អះអាង​ទៅ​លើ​មាត្រា​៣ ចំណុច​៣ នៃ​ច្បាប់​ស្តីពី​ការប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ថា​

«ប្រសិន​បើយើង​ស្នើ​សុំការ​អនុញ្ញាត​ យើង​នឹង​បំពាន​ច្បាប់»។

ច្បាប់តម្រូវ​ឱ្យ​មាន​ការជូន​ដំណឹង​ដល់​អាជ្ញាធរ​រយៈពេល​ប្រាំ​ថ្ងៃ មុន​ធ្វើការ​ជួបជុំ​ជាសាធារណៈ ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ​ព្រឹត្តិការណ៍​នេះ លុះត្រាតែ​មាន «ព័ត៌មាន​ច្បាស់លាស់» ព្រោះអា​ច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ។

ទោះជាយ៉ាងណា​ មាត្រា​៣ ក្នុង​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ ក៏​លើកលែង​សម្រាប់​ករណី​ការប្រមូល​ផ្តុំ​គ្នា ការ​បោះ​ឆ្នោត ការតវ៉ា​ការងារ ការជួបជុំ​ខាង​សាសនា និង​វប្បធម៌ និង​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​ដើម្បី​ផល​ប្រយោជន៍​សង្គម​ផង​ដែរ។

គន្ធា បាន​និយាយ​ថា ការតាំងពិព័រណ៍​រូបថត​របស់​ក្រុមមា​តាធម្មជាតិ​នេះ គឺ​ស្ថិត​នៅ​មាត្រា៣ នេះ​ហើយ មិន​គួរតម្រូវ​ឱ្យមា​ន​ការជូន​ដំណឹង​ជាមុន​ទេ។

កញ្ញា​ថា៖ «ច្បាប់​មិន​ប្រាប់​យើង​ឲ្យ​សុំការ​អនុញ្ញាត​ទេ ប៉ុន្តែ​អាជ្ញាធរ​បាន​រារាំ​ង​យើង ដូច្នេះ​យើង​ចាត់​ទុក​សកម្មភាព​នេះ​ថា ​ជា​ការបំភិត​បំភ័យ និង​រំលោភសិទ្ធិ​របស់​យើង»។

កញ្ញា​បន្ថែម​ថា កញ្ញា​នឹងប​ន្ត​តស៊ូមតិ​ដើម្បី​ការពារ​កោះកុង​ក្រៅ ទោះបី​មាន​សម្ពាធ​ពី​អាជ្ញាធរ​ក៏ដោយ។​

«មិនថា​យើង​ត្រូវ​បាន​រារាំង​ប៉ុន្មាន​ដង​ទេ យើង​នឹង​បន្ត​សកម្មភាព​របស់​យើង​រហូត​ទាល់តែ​កោះកុង​ក្រៅ​ទាំ​ងមូល​ត្រូវ​បាន​ការពារ​ពេញលេញ​ក្នុង​​ទ្រង់ទ្រាយ​ដើម​ដដែល»។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​ការអះអាង​របស់​មាតាធម្មជាតិដែល​​ថា សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​រំលោភបំពាន ឬ​យ៉ា​ងណា​នោះ​ទេ៕