ក្រុម NPIC02 មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូត ថ្នាក់ជាតិលើកទី៧ កាលពីថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០នេះ។

ក្រុម NPIC02 ក៏ទទួលប្រាក់រង្វាន់ ចំនួន១លាន ពីរសែនរៀលផងដែរ ហើយក្រុមដែលឈ្នះនេះនឹងត្រូវតំណាងប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសហ្វីជី ជាបន្តទៀត។

កម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់នេះបានប្រព្រឹត្តិទៅឡើងវិញ ក្រោយពីបានពន្យាពេល ដោយសារវីរុសកូវីដ ១៩។

គួរអោយដឹងដែរថា សម្រាប់ឆ្នាំនេះ វិញ្ញាសារនៃការប្រកួតគឺ រ៉ូបូតបាល់ឱប ដែលក្រុមទាំងអស់ត្រូវផលិតរ៉ូបូតចំនួនពីរ ដើម្បីចាប់បោះ ទទួល ដាក់ និងទាត់បាល់ឱបអោយចូលទី។ រីឯរយៈពេលនៃការប្រកួត គឺមាន៣នាទី៕