ក្រសួងសុខាភិបាលបានប្រកាសថាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីម្នាក់ទៀតហើយ លើបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៦ឆ្នាំ ខណៈមិនទាន់មានករណីព្យាបាលជាសះស្បើយនៅឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មានបុរសជនជាតិឥណ្ឌូនេស៊ីនេះ បានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី នឹងបានបន្តជើងហោះហើរនៅប្រទេសសាំងហ្គាពួរ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមបញ្ជាក់ផងដែរថា មានអ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺសរុបចំនួន១១៣នាក់ (ស្រី ២៣នាក់) និងអ្នកធ្វើដំណើរចំនួន១១២នាក់ បានធ្វើតេស្តអវិជ្ជមាន ហើយត្រូវបានដាក់ឲ្ធ្វើយចត្តាឡីស័កចំនួន១៤ថ្ងៃនៅវិទ្យាល័យបូរី១០០ខ្នងចំនួន៤៩នាក់ នៅសណ្ឋាគាមួយនៅភ្នំពេញ ចំនួនសរុប៦២នាក់ និងនៅស្ថានទូតសាំងហ្គាពួរ ចំនួន០១នាក់។
កម្ពុជាបានរកឃើញអ្នកដែលមានករណីវិជ្ជមានវីរុស១៩ សរុប២៨១នាក់ ក្នុងនោះដែរក៏មានអ្នកដែលបានជាសះស្បើយសរុប២៧៦នាក់ និង០៥នាក់ទៀតកំពុងសម្រាកព្យាបាល។ នេះបើគិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០៕