ក្រសួងសុខាភិបាលបានប្រកាសថា គិតថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២១ មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ ថ្មីចំនួន​​៤៧៧នាក់​ មានអ្នកជាសះស្បើយចំនួន​​៩៦នាក់ និង​ស្លាប់​២​​នាក់​ ស្រប​ពេល​ជាង​៤០០​នាក់​មិន​ទាន់​កំណត់​ពី​​កន្លែង​សម្រាក​ព្យាបាល​។​​

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅ​ថ្ងៃទី១០ ខែមេសា បញ្ជាក់​ថា គិតត្រឹម​ម៉ោង​៧:០០នាទីព្រឹក​​​ថ្ងៃ​សៅរ៍​នេះ​ ករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មីសរុបចំនួន​៤៧៧នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនិងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

អ្នកជំងឺដែល​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះ មាន​ប្រមាណតែ​២០​នាក់​ប៉ុណ្ណោះ​មាន​កន្លែង​សម្រាក​ព្យាបាល ចំណែក​​ជាង​៤០០​នាក់ ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល តាម​ក្រោយ។​

គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៤,០៨១នាក់ អ្នកជាសះស្បើយសរុបចំនួន ២,០៨០ នាក់ អ្នកកំពុងសម្រាកព្យាបាល ១,៩៧០នាក់ និងអ្នកស្លាប់ចំនួន ២៦នាក់៕​