ប្រទេសកម្ពុជា នៅថ្ងៃពុធនេះ បានចាប់ផ្តើមរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅកាន់ការរៀបចំជាលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដោយមានសំដែងសិល្បៈ និងការផ្លាស់ប្តូរប្រូហ្វាលរបស់ប្រជាពលរដ្ឋលើបណ្ពាញសង្គម។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ បានមានប្រសាសន៍ថាថ្ងៃនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ក្នុងការប្រកាសពេលវេលាសេស សល់តែ១០០ថ្ងៃទៀតប៉ុណ្ណោះ ដែលជាសុបិន ៦៤ឆ្នាំក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ នឹងក្លាយជាការពិត សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
យោងតាម Cambodia2023, ពិធីរាប់ថយក្រោយនេះបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោកទៀ បាញ់ បានមានប្រសាសន៍ទៀតថា «កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបបានសម្រេចចិត្តយកឆ្នាំ២០២៣ធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡា SEA Games-ASEAN Para Games។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាតែងតែឈរលើជំហរយ៉ាងមុតមាំលើគោលការណ៍កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន ស្មើមុខស្មើមាត់ និងបម្រើផល ប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយសុឆន្ទៈរួម ដើម្បីកសាងជោគវាសនារួម គឺសុខសន្តិភាព និងការ អភិវឌ្ឍក្នុងតំបន់»។
យោងតាមប្រព័ន្ធផ្សព្វផ្សានានា និងក្នុងទំព័រហ្វេសបុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្ពុជាបានរាប់ថយក្រោយ១០០ថ្ងៃទាំងអស់គ្នា ដើម្បីបញ្ជាក់ថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រគួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដូច្នេះកម្ពុជាមានបង្កើតវិស័យកីឡានាំឱ្យពិភពលោកបានស្គាល់នៅវិស័យក្បាច់គុនខ្មែរ និងកីឡាដែលជារបស់ខ្មែរជាច្រើនទៀត។
បន្ថែមពីលើនេះផងដែរ ប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុងប្រទេសកម្ពុជា និងបណ្តារប្រទេសនានាដែលនឹងត្រូវចូលរួមការប្រកួតនេះ ក៏បាននាំគ្នាផុសព្រោងព្រាតឡើងតាមបណ្តាញសង្គមមានហ្វេសបុក អ៊ីស្តាក្រាម ទ្វីតធឺ និងតាមក្រុបតេលេក្រាមមួយចំនួនផងដែរ ទាំងនេះការព្រឹត្តិការណ៍មួយដ៏មានចំណាប់អារម្មណ៍ជាខ្លាំងសម្រាប់បណ្តាប្រទេសនានាដែលស្នេហាវិស័យកីឡាផងដែរ៕