លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រត្រាស់បង្កាប់តែងតាំងជា ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឋានៈស្មើររដ្ឋមន្ត្រី ប៉ុន្តែមិនទទួលប្រាក់បំណាច់មុខងារឡើយ នេះបើយើងតាមព្រះរាជក្រឹតរបស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ដោយយោងទៅតាមបទសម្ភាសន៍ផ្ទាល់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ឃួង ស្រេង បាននិយាយថា «មានតែខិតខំប្រឹងប្រែងធ្វើការងារថែមទៀត ដើម្បីផ្តល់នូវទំនុកចិត្តដ៏ឧត្តុងឧត្តុម ត្រឹមត្រូវតាមគោលការរាជរដ្ឋាភិបាល»។

លោក ឃួង ស្រេង បានក្លាយជាអភិបាលរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ ជំនួសលោក ប៉ា សុជាតិវង្ស។ លោកត្រូវបានគេស្គាល់ថា ជាមនុស្សនៅកៀកនឹងលោក ជា សុផារ៉ា អតីតអភិបាលក្រុង និងហើយឥឡូវនេះជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម។

នៅកំឡុងឆ្នាំ១៩៩៩ ដល់២០០៣ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ មុនពេលឡើងកាន់ដំណែង និងជាឥស្សរជនទី១៨ នៃការកាន់តំណែងជាអភិបាលក្រុងភ្នំពេញ បើគិតតាមលេខរៀងតាំងពីឆ្នាំ១៩៩៤មកនោះ៕