កម្ពុជាបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាប្រទេសកម្ពុជា ជាប្រទេសដែលបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលើកឡើងថា នៅក្នុង Channel Telegram ឈ្មោះថា «Demografiya upala» បានផ្សាយនៅឈ្មោះប្រទេសដែលផ្តល់ជំនួយយោធា ផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ប្រទេសអព្យាក្រឹត្យ និងប្រទេសដែលគាំទ្រប្រទេសរុស្ស៊ី។ ក្នុងកាផ្សាយ Channel Telegram ផ្សាយថាស្ថិតក្នុងបណ្តាប្រទេសដែលផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។
ក្រសួងការបរទេសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ជំរុញឱ្យបណ្តាញតេឡេក្រាម «Demografiya upala កែតម្រូវការបោះពុម្ពផ្សាយខាងលើ ដោយមើលឃើញថា ការប្រមូលផ្តុំគ្នានេះមិនត្រឹមតែមិនត្រឹមត្រូវទេ ប៉ុន្តែអាចបង្ហាញឱ្យឃើញពីការបំផ្លាញដល់ប្រទេសកម្ពុជា ដែលជាសន្តិភាព។ កម្ពុជាជាប្រទេសស្រលាញ់ ដែលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស អព្យាក្រឹតភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។»
សេចក្តីថ្លែងការណ៍ដដែល៖ «ការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស បោសសម្អាតមីន(ដោះគ្រាប់មីន) ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា គឺក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ដែលធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា។»
គួបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងជប៉ុនគាំទ្រ មណ្ឌលសកម្មភាពកំចាត់មីន(GMAC) និងរៀបចំការហ្វឹកហ្វឺនជូនមន្ត្រីជំនាញសកម្មភាពមីននៃ អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន (State Emergency Service of Ukraine) ដែលហៅកាត់ថា (SESU)នៅកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៣ លើការប្រើប្រាស់សម្ភារៈបច្ចេកទេសបោសសម្អាតមីនជាពិសេសឧបករណ៍មីនប្រភេទ (ALIS) ផលិតនៅប្រទេសជប៉ុន៕