លោកកែវ រំចង់ ជាកីឡាករខ្មែរមួយរូប មានឈ្មោះល្បីល្បាញខ្លាំងទាំង មានការខកចិត្តជាខ្លាំងចំពោះស៊ីហ្គេមឆ្នាំ២០២៣ ដែលមិនមានរូបលោកជាកីឡាករសម្រាប់ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ដែលជិតមកដល់។

យោងតាមផេកផ្លូវការរបស់លោកផ្ទាល់ លោកបានបង្ហាញនូវអារម្មណ៍សោកសៅ និយាយទាំងទឹកមុខក្រៀមក្រំថា «ខ្ញុំក៏មានលក្ខណៈមួយថា អន់ចិត្តដែលថាហេតុអ្វីស៊ីហ្គេមឆ្នាំ២០២៣នេះ គ្មានឈ្មោះខ្ញុំប្រកួតស៊ីហ្គេម? ខ្ញុំប្រកួតថ្នាក់ជាតិ ខ្ញុំបានមេដៃមាស មិនគួរណាអត់មានខ្ញុំនៅក្នុងស៊ីហ្គេមហ្នឹងទេ ព្រោះយើងជាម្ចាស់ផ្ទះ មុនដំបូងខ្ញុំសប្បាយចិត្ត ដល់តែសួរទៅ ឆ្លើយថា អត់មានទេ។»

លោកបានបន្ថែមទៀងថា បើអត់មានកីឡាហ្នឹង បងឱ្យខ្ញុំសម្រក ខ្ញុំសម្រកតាម មុននឹងបញ្ចប់អាជីពនេះខ្ញុំចង់ប្រកួតស៊ីហ្គេម ប៉ុន្តែក៏អត់មានប្រកួត! សោកស្តាយមែនទែន!!! យើងជាម្ចាស់ផ្ទះ២០២៣នេះ កែវ រំចង់តំណាងប្រទេសមួយដែរ ប៉ុន្តែអត់មានកែង រំចង់ចូលរួមប្រកួតស៊ីហ្គេម។

លោក កែវ រំចង់ ត្រូវបានមហាជនស្គាល់ជាច្រើន ហើយកីឡាកររូបនេះមានស្រុកកំណើតមកពី ខេត្តបាត់ដំបង បានចាប់ផ្តើមរៀនគុនខ្មែរដំបូងអាយុ ៥ឆ្នាំ ធ្លាប់បានក្លាយជាម្ចាស់ជើងឯក ទូរទស្សន៍បាយ័នគុនខ្មែរច្រើនលើកមកហើយ មកដល់ ឆ្នាំ២០១១ កីឡាករទំងន់៦៧គីឡូរូបនេះក្លាយជាជើងឯកក្នុង បាយ័ន្ត ធីវីគុនខ្មែរ និងឆ្នាំ២០១៤ បានឈ្នះម្តងទៀត ក្នុងទំនង់៧០គីឡូក្រាម។

យោងតាមកាសែតព័ត៌មានថៃ និងកាសែតនានាបានចុះផ្សាយថា កែវ រំចង់ ជាតោ កំណាច។

Newsroom Cambodia បានព្យាយាមទាក់ទង់ទៅលោកផ្ទាល់ ប៉ុន្តែមិនទាន់ទទួលបានព័ត៌មានបន្ថែមនៅឡើយទេ៕