ព្រះភិក្ខុខ្មែរ១រូប ព្រះនាមសាន សុជា បានដឹកនាំគណៈប្រតិភូពុទ្ធសាសនិកចូលជួបសម្តេច ប៉ាប ហ្វ្រងស៊ីសដើម្បីបំពេញបេសកកម្មពុទ្ធសាសនាក្នុងនាមជាព្រះសង្ឃខ្មែរ នៅប្រទេសម៉ូណាកូ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ជាពិធីមួយដើម្បីលើកកំពស់ការទទួលខុសត្រូវផ្នែកបរិស្ថាន។

កាសែតចិនបានចុះផ្សាយថា សម្តេចប៉ាប ហ្រង់ស៊ីស បានទទួលគណៈប្រតិភូពុទ្ធសាសនិកពីប្រទេសកម្ពុជា នៅបូរីវ៉ាទីកុង សម្តេចប៉ាបបានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះភិក្ខុសាន សុជា និង លោកគួច ម៉េងលី និងគ្រឹសសាសនិកដែលបានរួមដំណើរទៅបំពេញបេសកម្មជំនួបនៃកិច្ចខិតខំប្រឺងប្រែងក្នុងការលើកកម្ពស់ការសន្ទនាអន្តរសាសនា ដោយនិយាយថា «ធាតុសង្គមដ៏សំខាន់នេះជួយមនុស្សឱ្យរស់ក្នុងសន្តិភាព ជាបងប្អូនបង្កើត»។

កាសែនចិនបានបន្ថែមថា គណៈប្រតិភូដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់‍ការបម្លែងអេកូឡូស៊ី ដែលត្រូវបានហៅថា សញ្ញាវិជ្ជមាននៃភាពកើនឡើងនូវការរសើប និងការព្រួយបារម្មចំពោះសុខុមាលភាពនៃផ្ទះរួមរបស់ភពផែនដីយើង។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា «អ្នកជឿគ្រប់ជំនឿគួរតែធ្វើការដើម្បីដោះស្រាយវិបត្តិជាច្រើនដែលញ៉ាំញីសង្គមទូទាំងពិភពលោក អ្វីដែលកាន់តែកត់ចំណាំនោះគឺ ភាពក្រីក្រ និងភាពខ្វះនូវការគោរពចំពោះសេចក្តីថ្លៃថ្លូរនាំមកនូវតែសេចក្តីឈឺចាប់និងការខកចិត្តប៉ុណ្ណោះដល់ពេលវេលារបស់យើង ដូច្នេះយើងត្រូវរួមគ្នាក្នុងការលើកកម្ពស់ការយល់ដឹងឱ្យបានច្រើនអំពីភាពផុយស្រួយនៃបរិស្ថានរបស់ពិភពលោកទាំងមូល។»

Newsroom Cambodia បានទាក់ទងតាមរយៈបណ្តាញសង្គមទៅភិក្ខុសាន សុជា ដើម្បីបញ្ជាក់បន្ថែមដោយក្នុងនោះទំព័រហ្វេសប៊ុករបស់ព្រះអង្គបានបង្ហោះខ្លឹមសាទាំងស្រុងនៃការសំណេះសំណាលនៅក្នុងរដ្ឋសភាជាតិនៃប្រទេសម៉ូណាកូ។

ព្រះអង្គបានបញ្ជាក់ថា ការរួមរួមសាមគ្គីគ្នារវាងសាសនា គ្រប់ជំនឿរ ជារឿងសន្តិភាពសម្រាប់ពិភពលោកនិងមនុស្សសត្វគ្រប់រូប ការកែប្រែចិត្តគំនិតគឺជាការចាំបាច់ដ៌សំខាន់ ដើម្បីការពារអំពីភាពរង់គ្រោះគ្រប់យ៉ា់ង មិនថា តាមរយៈសាសនា ឬតាមរយៈមនុស្សសត្វគ្រប់រូបនោះទេ។

ហេតុដូច្នេះហើយ សម្តេចប៉ាបបាននិយាយថា «កាសន្ទនាក្នុងសាសនាចំណោមសាសនានា អាចជួយអ្នកជឿរគ្រប់សាសនា ធ្វើការរួមគ្នាដើម្បីបណ្តុះស្មារតីនៃការទទួលខុសត្រូវខាងអេកូឡូស៊ី ហើយព្រះពុទ្ធបានបង្រៀនដល់សាវ័កត្រូវប្រកបដោយមេត្តាព្រហ្មវិហារធម៌ មិនធ្វើបាបមនុស្សសត្វ ហើយរស់នៅជាសាមញ្ញ ដោយធ្វើតាមគោលការណ៍នៃការអនុវត្តទាំងនេះ (ពុទ្ធសាសនិកអាចបង្កើតមេត្តា ចំពោះមនុស្សសត្វ រូមទាំងភពផែនដី និងបរិស្ថាន ចំណែកគ្រីស្ទបរិសទ្ទត្រូវបំពេញទំនួសខុសត្រូវផ្នែកអេកូឡីស៊ី ហើយខិតខំការពារដោយមានទំនួសខុសត្រូវខ្ពស់និងខិតខំការនូវការបង្កើតរបស់ព្រះ។»

ជាចុងក្រោយក្នុងការសន្ទនានេះផងដែល សម្តេច ប៉ាប បានថ្លែងអំណរអរគុណចំពោះ គណៈប្រតិភូពុទ្ធសាសនិកកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងបួងសួងសុំព្រះពរដ៌បរិបូរណ៍ ដោយមានមានវត្តមាន ភិក្ខុ សាន សុជា លោកគួច ម៉េងលី និងគ្រីស្ទរួមទាំងក្រុមការងារគ្រប់រូបអំពីព្រះអង្គ ក្នុងបុរីវ៉ាទីកុង៕