កីឡាបាល់បោះរទេះរុញនារីកម្ពុជាបានឈ្នះមេដាយមាសដំបូងគេ ក្រោយយកឈ្នះថៃ លទ្ធផល ១១-៩ក្នុងព្រឹត្តិការណ៏កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡាជាតិមរតកតេជោ។

បើយោងទៅតាមវិបសាយ Cambodia 2023 នេះជាមេដាយមាសលើកដំបូងគេបង្អស់ នៃការដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា លើប្រភេទកីឡាបាល់បោះរទេះជនពិការផ្នែកនារី ក្នុងវិញ្ញាសា (៣នាក់ទល់ ៣នាក់)។

សូមរម្លឹកថា ព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១២ គឺជាព្រឹត្តិការណ៍កីឡាពហុកីឡាអាស៊ីអាគ្នេយ៍សម្រាប់អត្តពលិកពិការដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ កម្ពុជាលើកទីមួយហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម៕