រដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានសម្រេចអនុញ្ញាតឲ្យមន្រ្តីរាជការ កម្មករ និយោជិក ឈប់សម្រាករយៈពេល ៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ។
បើយោងតាមសេចក្តីប្រកាសទីស្តីការគណៈរដ្ឋមន្រ្តី ចេញនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ស្តីអំពីអនុញ្ញាតឪ្យមន្រ្តីរាជការ និងកម្មករនិយោកជិតឈប់សម្រាកចំនួនបីរថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថាការឈប់សម្រាកកម្មករនិងនិយោជិក នឹងទទួលប្រាក់ឈ្នួលក្នុងកំឡុងពេលឈប់រយៈពេលបីរថ្ងៃ។
គួររំឮកថាការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនឹងត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង និងធ្វើឡើងថ្ងៃអាទិត្យតែមួយថ្ងៃ លើកលែងតែក្នុងស្ថានភាពណាមួយបានផ្លាស់ប្តូរ។ គួរបញ្ជាក់ទៀតថាឆ្នាំនេះជានីតិកាលទី៧ ហើយដែលកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដែលរាប់តាំងពីឆ្នាំ១៩៩៣៕