កីឡាការិនីប៉ារ៉ាអត្តពលកម្ម វ៉ិត ចន្ថា បានឈ្នះមេដាយមាសទី៣ ក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេមលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ បន្ទាប់ពីខ្លួនឈ្នះមេដាយមាសវិញ្ញាសាលោតចំងាយនារីT64កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣។

នេះគឺជាមេដាយមាសទី៣ ខណៈដែលកម្ពុជាឈរលេខរៀងទី៨ ក្នុងព្រិត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

កីឡាការិនី វ៉ិត ចន្ថា គឺជាម្ចាស់មេដាយ ៣គ្រឿងរួមមាន មាស២ និងប្រាក់១ កាលពីព្រិត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២២។

គួររំឮកថាកីឡាការិនី វ៉ិត ចន្ថា បានឈ្នះមេដាយមាស២គ្រឿង ខណៈកម្ពុជាទទួលបានមេដាយមាសសរុប៣ ក្នុងព្រិត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយនាងក៏អាចការពារមេដាយមាសរបស់ខ្លួនលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕