លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បានចេញ​សារ​ជាសំ​ឡេង​បង្គាប់​ឱ្យ​ក្រសួង​ពាក់​ព័ន្ធ​ រារាំង​គ្រប់​លទ្ធភាព​ទាំង​អស់​ដើម្បី​បំផ្លាញ​ចោលជ​​ន​ខិល​ខូច​ដែល​ឈ្លៀត​ឱកាស​ពេល​រដ្ឋា​ភិបាល​ជាប់​រវល់​នឹងការបោះឆ្នោត។

លោកហ៊ុន សែន បានថ្លែងថា៖ «ពួកខិលខូចបានចាប់ផ្តើមធ្វើសកម្មភាពក្នុងការទន្ទ្រាញកាប់យកដីធ្លីរបស់រដ្ឋដែលជាសម្បត្តិធនធានរបស់ជាតិ»។

លោក​បន្ថែម​ថា​៖ «ជារៀ​ងរា​ល់ពេល​ ឱ្យ​តែមាន​ការ​បោះឆ្នោត​ អំពើ​ល្មើស​ច្បាប់​ទាក់​ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​កាប់​ទន្ទ្រាញ​យក​ដីគឺតែង​តែ​កើត​មាន»។

លោក​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ ក៏បានរំលឹក​ក្រសួង​​ពាក់​ព័ន្ធ​ជាពិសេស​ក្រសួង​បរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ព្រមទាំង​អាជ្ងា​ធរ​​ដែន​ដីគ្រ​ប់លំ​ដាប់​ថ្នាក់​ រារាំង​ដើម្បី​បំផ្លាញ​ចោលជ​​ន​ខិល​ខូច​ដែលឈ្លៀ​តឱកាស​ពេល​រាជ​រដ្ឋា​ភិបាល​ជាប់​រវល់​នឹង​ការ​បោះឆ្នោត​ ហើយ​លួច​ទៅកាប់​បំផ្លាញ​ព្រៃឈើ​។

លោក​ ហ៊ុន​ សែន​ អំពាវ​នាវ​ចំពោះប្រជាពលរ​ដ្ឋ​ទាំង​អស់​​មេត្តាគោរពច្បាប់ នឹង​កុំ​បំពាន​យក​ដី​​​រ​​ដ្ឋ​​។​​​​​​ លោក​ ហ៊ុន​ សែន លើក​ឡើង​ថាប​ញ្ហាទាំ​ងអស់​នេះគឺ​ត្រូវពឹ​ងផ្អែក​ទៅលើ​ការ​ខិត​ខំប្រឹង​ប្រែង​របស់​អភិ​បាល​ខេត្ត​ដែល​មាន​ព្រៃឈើទាំ​ងនោះ។

លោក ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​អ្នក​មានអំ​ណាច​ ប្រាក់​កាសដែល​ឈរ​ពីក្រោយ​ខ្នង​ជន​ខិលខូច​ ឬ​ប្រើជន​ខិល​ខូច​ទៅកា​ប់ទន្ទ្រាញ​ព្រៃឈើ​ ឱ្យដក​ខ្លួន​ចេញ​ជាបន្ទាន់​។

លោកថា​៖ «បើ​រកឃើញពា​ក់ព័ន្ធជា​មួយ​មន្ត្រី​ ឬអ្ន​កមានប្រាក់ណា​ក៏ដោយ រាជរដ្ឋា​ភិបាល​នឹង​មិន​​អត់​ឪន​ ហើយមិ​នលើកលែ​ងរាល់​ស​​កម្ម​ភាព​នៅខាងក្រោយ​នោះទេ»​។ ​

​លោក​បញ្ជាក់​ថា៖​ «យើង​មិនអា​ចយោ​គ​យល់​រាល់​សកម្មភាព​ទាំង​ឡាយ​ណាដែល​ល្មើស​ច្បាប់​ឡើង​ ហើយ​យើង​ត្រូវ​ធ្វើកិ​ច្ចការ​ដើម្បី​ការពា​រ​ធន​ធាន​ធម្មជាតិ​ ព្រៃឈើ​ និង​ដីធ្លី​របស់​រដ្ឋ»​។

លោក​ ហ៊ុន​ សែន ​បានដា​ក់ប​ញ្ជាយ៉ា​ងម៉ឺ​ង​ម៉ាត់​ ដើម្បី​ចាប់យក​មេក្លោង​ដែលបំពាន​ច្បាប់នោះមកផ្តន្ទាទោស​តាម​ច្បាប់។

​​​​​លោក​បានថ្លែង​បន្ត​ថា​ «ត្រូវ​ធ្វើកា​រងារ​នេះជា​បន្ទាន់ដោ​យមិ​នពន្យារ​ពេល ​ហើយកិច្ចការ​នេះត្រូ​វធ្វើ​ដូច​ភ្លៀង​រលឹម​មិន​អាច​ឱ្យងើ​បឡើ​ង​សាជាថ្មី​ដើម្បី​បំផ្លាញ​ដល់​ព្រៃឈើ​ និង​ដីធ្លី​របស់​រដ្ឋនោះឡើយ​»៕