លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបើកការដ្ឋានគម្រោងសាង​សង់​​ហេដ្ឋាចរនាសម្ព័នផ្លូវល្បឿនលឿន​ខ្សែទី២ភ្នំពេញ-បាវិត កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ជាអត្ថប្រយោជន៍សម្រាប់​ប្រជាពលរដ្ឋកម្ពុជា និងវិស័យសេដ្ឋកិច្ចក្នុងតំបន់និង​ប្រទេសជិតខាង​។​

​ផ្លូវល្បឿន​លឿនភ្នំ​ពេញ​-បាវិត គ្រោង​នឹងចំណាយថវិកាវិនិយោគប្រមាណ ១,៣៥ពាន់លានដូលារ​អាមេ​រិ​ក​​ ដែលមានប្រវែង១៣៥,១០គីឡូ​ម៉ែ​ត្រ តភ្ជាប់ខេត្ត​ចំនួនបី​គឺ ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង និងខេត្តស្វាយរៀង។​ ផ្លូវនេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការធ្វើដំណើររបស់ប្រជាជន​​ ការដឹកជញ្ជូនទំនិញ កសិឧស្សាហកម្ម​ ពាណិជ្ជកម្ម និង​បម្រើដល់វិស័យទេសចរណ៍ត​ភ្ជាប់ពីកម្ពុជា​ទៅកាន់​វៀតណាមផងដែរ​។​

យោងតាម​គេហទំព័រ​ក្រ​សួងសា​ធារ​ណ​ការ​និងដឹងជញ្ជូនបានឱ្យដឹង​ថា​ អាទិភាព​ផ្លូវល្បឿន​លឿន​នៅកម្ពុជា​ អាច​បម្រើ​សេវា​កម្មដឹងជញ្ជូនធន់​ធ្ងន់​បាន​ល្អ​ជាងផ្លូវធម្មតា​ និងជា​មូលដ្ឋាន​សម្រាប់​ឧស្សាហ​កម្ម​ទំនើបៗ​​។ គោ​លបំណ​ង​សាងសង់​ផ្លូវល្បឿន​លឿននេះ​​​​​​ ដើម្បី​សមា​ហរ​ណកម្ម​​តំបន់​អាស៊ាន​និង​ក្នុងតំបន់​ក្នុង​ការ​តភ្ជាប់​បណ្តាញដឹងជញ្ជូនឱ្យប្រសិទ្ធភាព​និង​ការ​អភិវឌ្ឍបែប​សាកលភាវូ​បនីយ​កម្ម​​ ការ​តភា្ជប់​ពីក្រុងភ្នំពេញ​ទៅតាមបណ្តាខេត្តនានា​​ និង​ពង្រឹង​និង​កែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា។

គួរបញ្ជាក់ថាផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​បាវិតជាផ្លូវ​ខ្សែទី២ តភ្ជាប់​ពីក្រុងភ្នំពេញទៅក្រុងបាវិត​ខេត្ត​ស្វាយរៀង ក្រោមការទម្រង់វិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ​(BOT) និងការ​សាងសង់​ដោយក្រុមហ៊ុន​សាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)៕