ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដល់ប្រជាកសិករ និងអាជ្ញាធរមូលដ្ឌានថា ត្រូវតៀមលក្ខណៈជាមុនព្រោះថា កម្ពុជានឹងមានកើតនៅកូនរដូវប្រាំង ចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២០២៣នេះ។
សេចក្តីប្រកាសក្រសួង បាននិយាយថានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១ ដល់ទី៦ ខែមិថុនាឆ្នាំ២០២៣ ប៉ុន្តែអាកាសធាតុនឹងមានការប្រែប្រួលទៅជាកូនរដូវប្រាំងទៅវិញ អាចនឹងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ភ្លៀងនៅចុងឆ្នាំ។
ដើម្បីឆ្លើយតបចំពោះបញ្ហាអាកាសធាតុ ក្រសួងកសិកម្ម បានជូនដំណឹងថាប្រជាកសិករ និងអ្នកពាក់ព័ន្ធនានាត្រូវត្រៀមលក្ខណៈទៅតាមស្ថានការដំណាំដីស្រែអោយបានល្អជាមុន មុននឹងកើតមានគ្រោះរាំងស្ញួត។
យោងទៅតាមសេចក្តីប្រកាសដដែល បានអោយដឹងថា សម្រាប់ដីស្រែជម្រៅ និងដីស្រែដែលមានប្រភពទឹកស្រោចស្រព កសិករគួរតែប្រញាប់ដាំដុះ ដីស្រែដែលពឹងលើទឹកភ្លៀង កសិករត្រូវរៀបចំដីស្រែ និងកែលម្អភ្លឺដើម្បីទប់ទឹកបានយូរ។
ប្រជាកសិករក៏ត្រូវត្រៀមគ្រាប់ពូជសម្រាប់ដាំដុះក្នុងករណីស្រូវរងកាខូចខាត ចំណែកអាជ្ញាធរមូលដ្ឌាន និងអ្នកពាក់់ព័ន្ធ ត្រូវបន្តតាមដានទឹក និងគ្រប់គ្រងទឹកដែលកំពុងមាន ប្រើប្រាស់ដោយប្រសិទ្ធិភាព តាមប្រភពផ្សេងៗ និងនៅតាមតំបន់របស់ខ្លួន ត្រៀមលក្ខណៈបូមទឹក អន្តរាគមន៍ជួយសង្រ្គោះដល់ប្រជាកសិករដែលខូតខាតដំណាំដោយសារគ្រោះនៃអាកាសធាតុ។
ក្រសួងកសិកម្ម បានបន្តថាប្រជាកសិករ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឌាន និងអ្នកពាក់់ព័ន្ធ ផ្សេងៗ នឹងចូលរួមសហការទប់ស្កាត់ និងកាត់បន្ថយនៅផលប៉ះពាល់នៃអាកាសធាតុផងដែរ៕