ប្រទេសចិន ស្ថិតក្នុងលេខរៀងទី១ សម្រាប់ទីផ្សារនាំចេញស្រូវ និងអង្ករសរុបរបស់កម្ពុជា ស្មើ៤២.៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងទីផ្សារនាំចេញស្រូវ និងអង្ករ របស់ប្រទេសនានា នៅទ្វីបអឺរ៉ុប និងប្រទេសអាស៊ានទាំង៤ ផ្សេងទៀត។
យោងតាម របាយការណ៍នាំចេញ ស្រូវ និងអង្ករ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញថ្ងៃទី៩ ខែឧសភា ២០២៣ បានបង្ហាញថា សម្រាប់៥ខែដើមឆ្នាំ២០២៣ ប្រទេសចិនស្ថិតនៅលំដាប់លេខ១ ក្នុងការនាំចេញស្រូវ និងអង្ករ មានចំនួន ៤២.៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។
ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ ប្រទេសគ្របដណ្ដប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩ លានដុល្លារសហរដ្ឋអាមេរិក។ ប្រទេសអាស៊ាន ចំនួន៤ ដែលស្មើនឹង ៧.៨៦% និងទីផ្សារផ្សេងៗចំនួន២០ គោលដៅ ស្មើនឹង ១០.៧៨%។
គូបញ្ជាក់ផងថា កម្ពុជាបាននាំចេញស្រូវអង្ករ តាមរយៈក្រុមហ៊ុន សរុបជំនូន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ ហើយបានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩១.៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារសហរដ្ឋអាមេរិក៕