ប្រទេស​ចិន ស្ថិត​ក្នុង​លេខ​រៀង​ទី​១ សម្រាប់​ទីផ្សារ​នាំចេញ​ស្រូវ​ និង​អង្ករ​សរុប​របស់​កម្ពុជា ​ស្មើ​៤២.៤៣% ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៧៧.៤២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ បើ​ធៀប​នឹង​ទីផ្សារ​នាំចេញ​ស្រូវ​ និង​អង្ករ របស់​ប្រទេស​នានា នៅ​ទ្វីប​អឺរ៉ុប និង​ប្រទេស​អាស៊ាន​ទាំង៤ ផ្សេងទៀត។​

​យោង​តាម ​​របាយការណ៍​នាំចេញ ស្រូវ​ និង​អង្ករ របស់​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ចេញថ្ងៃទី៩​ ខែ​ឧសភា​ ២០២៣​ បានបង្ហាញ​ថា សម្រាប់​៥ខែដើម​ឆ្នាំ២០២៣ ​ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​លេខ១ ក្នុង​ការ​នាំ​ចេញ​ស្រូវ​ និង​អង្ករ​​ មាន​ចំនួន ៤២.៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ចំនួន ២៥ ប្រទេស​គ្រប​ដណ្ដប់​ចំនួន ៣៧.៩៣% ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា ​៧១.៩៩ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ប្រទេស​អាស៊ាន ចំនួន៤ ដែល​ស្មើ​នឹង ៧.៨៦% និង​ទីផ្សារ​ផ្សេងៗ​ចំនួន​២០ គោល​ដៅ ស្មើនឹង ១០.៧៨%។

គូ​បញ្ជាក់​ផង​ថា​​ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​អង្ករ​  តាម​រយៈ​ក្រុម​ហ៊ុន​ ​សរុប​ជំនូន ៤៨ ក្រុមហ៊ុន​ ទៅកាន់​គោល​ដៅ​ចំនួន ៤៩ ហើយ​បាន​បរិមាណ​អង្ករ​សរុប​ចំនួន ២៧៨ ១៨៤ តោន ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន ១៩១.៦៤ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ស្រូវ​ចំនួន ២ ១៤២ ៤៨៣ តោន​ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា ៥៤៥.២៦ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕