លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ច សម្រាប់ការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។  

តាមរយៈខ្លឹមសារក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងខេត្តកំពង់ឆ្នាំង​ នៅថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២៣ នេះលោកហ៊ុន សែនបាននិយាយថាការបោះឆ្នោតជាកាតព្វកិច្ចរយៈពេល ៥ឆ្នាំម្តង ដែលនេះក៏ជាការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។  លោកបានបន្តថាលោកជឿជាក់ថាទេវតានឹងនៅជាមួយប្រជាជនកម្ពុជាជានិច្ច។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣​ នេះមានបេក្ខភាពគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសរុបចំនួន ១៨គណបក្ស ហើយពុំមានគណបក្សភ្លើងទៀន ដែលគេមើលឃើញថាជាបក្សប្រឆាំងដ៏ធំមួយ៕