រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈបានជូនដំណឹងអំពីការបើកប្រតិបត្តិការសេវាដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញតាមតម្រាយខ្សែរត់រហូតដល់ទៅ១៨ខ្សែ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់បរិស្ថាន។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈនៅថ្ងៃ៨​ មិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់បរិស្ថាន និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនោះ រ.ដ.ស​បានបើកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងតាមតម្រាយខ្សែរត់ចំនួន ១៨ខ្សែ ដែលមានដូចជា ខ្សែទី១A ខ្សែទី១B ខ្សែទី២ ខ្សែទី៣​ ខ្សែទី៤A ខ្សែទី៤B ខ្សែទី៥A ខ្សែទី៥ ខ្សែទី៦ ខ្សែទី៧ ខ្សែទី៨ ខ្សែទី៩ ខ្សែទី១០​ ខ្សែទី១១A ខ្សែទី១១B ខ្សែទី១២A ខ្សែទី១២B និងខ្សែទី១៣

តាមរយៈសេចក្តីជូនដំណឹងរបស់ រ.ដ.ស កាលពីខែវិច្ឆិកា ឆ្នាំ២០២១ តម្រាយខ្សែរត់មានត្រឹម ៥ខ្សែប៉ុណ្ណោះដែលកាលនោះមាន ខ្សែទី១​ ខ្សែទី២ ខ្សែទី៣ ខ្សែទី៤A និងខ្សែទី៤B​៕