ប្រជាពលរដ្ឋដែលទិញលំនៅឋាន ឫអគារសហកម្មសិទ្ធិ(ខុនដូរ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសយកវិញ សូមទាក់ទងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ដើម្បីមានការសម្របសម្រួល។
តាមសេចក្ដីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចេញនៅថ្ងៃទី៩ ខែមិថុនា ២០២៣ បានជូនដំណឹងថា ក្នុងករណីប្រជាពលរដ្ឋណាដែលជួបបញ្ហា ជាមួយគម្រោងអភិវឌ្ឍអចលនវត្ថុ ទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិ មានលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារការខកខានក្នុងការបង់ប្រាក់ប្រចាំខែ ឬបញ្ហានានា សូមទាក់ទងជាបន្ទាន់ទៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីជួយដោះស្រាយ និងសម្របសម្រួលជាមួយម្ចាស់គម្រោង។
គូបញ្ជាក់ផងថា ការចេញសេចក្ដីជូនដំណឹងនេះ បន្ទាប់ពីមានប្រសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីប៉ុន្មានថ្ងៃកន្លងផុតទៅ៕