ក្រសួងសេដ្ឋកិច្ច បានប្រកាសពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ពន្ធលើការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធរវាងភាគីម៉ាកាវ និងតួគី នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។
បើយោងសេចក្តីប្រកាសអគ្គនាយកពន្ធដារចេញផ្សាយថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចអនុវត្តលើចំណុចធំៗដូចជា កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ ការបង្ការការកិបកេងបន្លំពន្ធពាក់ពន្ធលើប្រាក់ចំណូលរបស់អគ្គនាយកពន្ធដារ រវាងភាគីរាជរដ្ឋាភិបាលនៃតំបន់ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន និងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី។
ព័ត៌មានដដែលបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងដូចបានចែងក្នុងប្រការ២ នៃប្រកាសនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០២៤។
សូមរម្លឹកថា ការមិនយកពន្ធត្រួតគ្នារវាងភាគីម៉ាកាវ និងតួរគី កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទាក់ទាញវិនិយោគនិងជំរុញពានិជ្ជកម្មអន្តរជាតិកំណើនមូលដ្ឋានពន្ធព្រមទាំងទប់ស្កាត់ បង្រ្កាបការគេចវេះពន្ធទាំងក្នុងក្របខណ្ឌជាតិនិងអន្តជាតិ៕