ក្រុមប្រឹក្សាជំរុញការនាំចេញ វិស័យសិប្បកម្មឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧ ចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្រ្គីតធ័រណយដាឥណ្ឌា ទីក្រុងញូដេលី្ល ប្រទេសឥណ្ឌា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថាព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការនេះ ក្រុមហ៊ុនឥណ្ឌាប្រហែល២៥០ មកពីគ្រប់តំបន់ នៃប្រទេសឥណ្ឌានឹងមកបង្ហាញគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយ។
ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជា អាចស្វែងយល់ពីសិល្បៈហត្ថកម្មដ៏ អស្ចារ្យបំផុតរបស់ឥណ្ឌា និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះជាមួយនឹងការរចនាបែបទំនើបផងដែរ។
ក្នុងព្រឹត្តិការណ៍នេះនឹងមានគម្រោងផ្តល់ជូនពិសេសសម្រាប់អ្នកទិញ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយទទួលបានការផ្តល់ជូនសំបុត្រយន្តហោះទៅមក និងការស្នាក់នៅសណ្ឋាគារដោយឥតគិតថ្លៃ នៅទីក្រុងញូដេល្លី៕