ឥណ្ឌូនេស៊ីឈរលេខរៀងទី១ ទទួលបានមេដាយសរុប ៤០១គ្រឿង រួមមានមេដាយមាស ១៥៩ មេដាយប្រាក់១៤៨ និងមេដាយសំរឹទ្ធ៩៤ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។

កីឡាអាស៊ានប៉ារ៉ាហ្គេមបានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ហើយបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៤ប្រភេទចូលរួម។

ក្នុងព្រឹត្តិការណ៍នេះកម្ពុជាឈរលេខរៀងទី៨ ក្នុងចំណោម ១១ប្រទេសចូលរួម ដោយទទួលបានមេដាយសរុប ៧០គ្រឿង រួមមានមេដាយមាស៩ ប្រាក់១៨ និងសំរឹទ្ធ៤៣។

គួរបញ្ជាក់ថា កាលពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឥណ្ឌូណេស៊ីឈរលេខរៀងទី១ ដោយទទួលបានមេដាយសរុប ៤២៨គ្រឿងរួមមានមេដាយមាស១៧៧ ប្រាក់១៤១ និងសំរិទ្ធ១១០ ខណៈដែលខ្លួនធ្វើជាម្ចាស់ផ្ទះ៕