រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ចុះថ្ងៃទី​៦ មិថុនា​ឆ្នាំ២០២៣ ​កែសម្រួល​អត្រា​ពន្ធគយ​ ​អត្រាអាករពិសេស​ និងអត្រា​អាករ​នាំចេញលើមុខទំនិញមួយចំនួន។

អនុក្រឹត្យនោះបញ្ចុះអត្រាពន្ធគយ​ពី ​៣៥% ​មក​ ១៥%​ លើមុខ​ទំនិញនាំ​ចូល​រួមមាន​​ រុក្ខជាតិ​រស់សម្រាប់​​​​​​ផលិត​ឱសថ​​ អាហារកែច្នៃ​ និងគ្រឿង​សង្ហារឹមមួយចំនួន ចំនួន៣២៧បន្ទាត់ពន្ធ ពី​៣៥% ​មក​ ៧%​លើមុខ​ទំនិញនាំ​ចូល​រួមមានក្រមួនទន្តពេទ្យ​ ឧបករណ៍បំភ្លឺ​ ឬឱ្យសញ្ញា​សម្រាប់ទោចក្រយាន​ជាដើម ចំនួ​ន២១ បន្ទាត់ពន្ធ​។

អនុក្រឹត្យក៏បញ្ចុះអត្រាពន្ធគយ​ ​ ​ពី​១៥% ​មក​ ៧%​លើមុខ​ទំនិញ ផ្កា សម្ភារៈជាងប្រើប្រាស់ដោយដៃ ចង្កៀងសូឡា ជាដើមចំនួន​២៦៥បន្ទាត់ពន្ធ ​ពី​១៥% ​មក​ ០%​ លើសំបកធញ្ញជាតិ សៀកចល័តជាដើម ៣៧បន្ទាត់ពន្ធ និង​ពី​៧% ​មក​ ០%​ លើរុក្ខជាតិសម្រាប់ដាំដុះ កំព្យូទ័រ​លើតុ​ជាដើម​ចំនួន ៣៥បន្ទាត់ពន្ធ​​។

ដំឡើងអត្រា​ពន្ធគយ​ ​នាំចូលពី​៧% ទៅ១៥% លើមុខទំនិញដូចជា ដំណាប់ ចាហួយ និងល្បាយខាប់នៃផ្លែឈើ ជាដើមចំនួន​៨៦ បន្ទាត់ពន្ធ ពី​០% ទៅ១៥% លើម៉ាស៊ីន​សំលៀង​ និងម៉ាស៊ីនចាក់ពុម្ពផលិតប្លាស្ទិច 3Dជាដើម ចំនួន៥បន្ទាត់ពន្ធ​ ពី​០% ទៅ៧% លើមុខទំនិញ​​ ថ្មឆ្នួន មិនទាន់កែច្នៃជាដើម ចំនួន ៨បន្ទាត់ពន្ធ ​។

បញ្ចុះអត្រាអាករពិសេសលើមុខទំនិញមួយចំនួនពី​៥៥% មក៥០% ចំនួន៨ បន្ទាត់ពន្ធ ពី​៥០% មក៤៥% ចំនួន៨២ បន្ទាត់ពន្ធ ពី​៥០% មក៤០% ចំនួន៨២ បន្ទាត់ពន្ធ ពី​៤០% មក៣០% ចំនួន៨២ បន្ទាត់ពន្ធ ពី​៤០% មក១០% ចំនួន២ បន្ទាត់ពន្ធ ពី​៣០% មក២៥% ចំនួន៧ បន្ទាត់ពន្ធ ពី​៣០% មក១០% ចំនួន៤ បន្ទាត់ពន្ធ ពី​២៥% មក២០% ចំនួន៤ បន្ទាត់ពន្ធ ពី​២៥% មក១៥% ចំនួន២ បន្ទាត់ពន្ធ ពី​២៥% មក១០% ចំនួន៨៦ បន្ទាត់ពន្ធ។

បញ្ចុះអត្រាអាករពិសេសលើមុខទំនិញមួយចំនួនពីពន្ធ ពី​២៥% មក០% ចំនួន៦០បន្ទាត់ពន្ធ ពី​២០% មក១៥% ចំនួន២ បន្ទាត់ពន្ធ ពី​២០% មក១០% ចំនួន១១បន្ទាត់ពន្ធ ពី​២០% មក០% ចំនួន៥ បន្ទាត់ពន្ធ ពី​១៥% មក១០% ចំនួន៨ បន្ទាត់ពន្ធ ពី​១៥% មក០% ចំនួន២២បន្ទាត់ពន្ធ ពី​១០% មក៥% ចំនួន៨ បន្ទាត់ពន្ធ និងពី​១០% មក០% ចំនួន៥១ បន្ទាត់ពន្ធ។

តំឡើងអត្រាអាករ​ពិសេស​លើមុខទំនិញ​នាំចូល​ពី១៥% ទៅ២៥% លើ​សំបកកង់​រថយន្ត​ថ្មី​ ចំនួន ​១៣បន្ទាត់ពន្ធ​ ពី១០% ទៅ២៥% លើគ្រឿងបន្លាស់រថយន្តមួយចំនួន​ ចំនួន​ ៩បន្ទាត់ពន្ធ ពី១០% ទៅ១៥% លើភេសជ្ជៈប៉ូវកម្លាំងចំនួន​១ បន្ទាត់ពន្ធ​ ពី០% ទៅ២៥% លើរ៉ែមួយចំនួន និងសំបកកង់សម្រាប់រថយន្ត ចំនួន​២៤ បន្ទាត់ពន្ធ​ នៃតារាងពន្ធគយកម្ពុជា​ឆ្នាំ២០២២។

ដំឡើងអត្រាអាករ​លើមុខទំនិញនាំចេញ​ពីពី២០% ទៅ២៥% លើរ៉ែលោហៈធាតុគ្រប់ប្រភេទ ចំនួន២៥បន្ទាត់ពន្ធ​ ពី១៥% ទៅ២៥% លើខ្សាច់ ១បន្ទាត់​ពន្ធ ពី១០% ទៅ២៥%លើ រ៉ែ​ ដីឥត និងដីស ជាដើម ៣៧បន្ទាត់ពន្ធ​ និងពី១០% ទៅ២០%លើសមាសធាតុរ៉ែមួយចំនួន​ ចំនួន​៣១ បន្ទាត់ពន្ធ​ នៃតារាងពន្ធគយកម្ពុជា​ ឆ្នាំ២០២២៕