គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ ជ ប) នឹងរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អង្គការសង្កេតការណ៍ និងក្រុមអ្នកសារព័ត៍មាន ដើម្បីចូលរួមពិនិត្យដំណើរការ ការបោះពុម្ភសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី០៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣។

យោងតាមគ ជ ប ពិធីនេះនឹងធ្វើឡើងក្រោមអធីបតីភាពរបស់លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

​កម្មវីធីនេះនឹងប្រព្រឹត្តទៅថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៣ ស្ថិតនៅទីតាំងរោងពុម្ភ ណាវីន ព្រីនធីង ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ៕