គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យមានប្រតិភូនៃស្ថានទូត ឬស្ថានតំណាងប្រទេសប្រចាំកម្ពុជាដើម្បីចូលរួមពិនិត្យមើលការបោះឆ្នោតជាតិខាងមុខ។
គ.ជ.ប បានហៅពួកគាត់ថាជា «ភ្ញៀវពិសេស» ដែលនឹងមកចូលរួមពិនិត្យមើលការបោះឆ្នោត ប៉ុន្តែពួកគេមិនមែនជាអ្នកសង្កេតការណ៍នោះទេ។
«ភ្ញៀវពិសេស» ដែលមានបំណងពិនិត្យមើលការបោះឆ្នោត ត្រូវធ្វើលិខិតជូនដំណឹងមកគ.ជ.បជាមុន និងត្រូវពាក់បណ្ណសម្គាល់ភ្ញៀវពិសេស ដែលចេញដោយ គ.ជ.ប ប៉ុន្តែមិនតម្រូវឱ្យចុះវត្តមានឡើយ៕