គណៈកម្មា​ធិការ​ជាតិរៀបចំការបោះឆ្នោត​​ (គ.ជ.ប) បានអនុញ្ញាតឱ្យមានប្រតិភូ​នៃស្ថាន​ទូត​ ឬស្ថាន​តំណាងប្រទេស​ប្រចាំកម្ពុជា​ដើម្បីចូលរួម​ពិនិត្យមើលការបោះ​ឆ្នោតជាតិខាងមុខ។

គ.ជ.ប បានហៅពួកគាត់ថាជា «ភ្ញៀវពិសេស» ដែលនឹងមកចូលរួម​ពិនិត្យមើលការបោះ​ឆ្នោត​ ប៉ុន្តែពួកគេមិនមែនជាអ្នក​សង្កេតការណ៍នោះទេ​។

«ភ្ញៀវ​ពិសេស​​» ដែល​មាន​បំណ​ង​ពិនិត្យមើលការបោះឆ្នោត​ ត្រូវធ្វើលិខិត​ជូនដំណឹង​មកគ.ជ.បជាមុន និងត្រូវពាក់​បណ្ណសម្គាល់​ភ្ញៀវពិសេស​ ដែលចេញដោយ គ.ជ.ប ប៉ុន្តែមិនតម្រូវឱ្យចុះ​វត្តមានឡើយ​៕