លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថាចំនួនរោងចក្រនៅកម្ពុជាទាំងរាជធានី និងខេត្តនានា ឆ្នាំ២០២៣នេះ បានកើនឡើងដល់ចំនួន ១.៣២៦ និងមាន កម្មករនិយោជិតប្រមាណ ៨៤ម៉ឺននាក់ ហើយការនាំចេញមានប្រមាណ ១៣ ពាន់លានដុល្លារអាមេរិក។

យោងតាមលោកហ៊ុន សែន នាពេលជួបកម្មករ កម្មការនីថ្មីៗនេះ បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន ៩.៣១៤ ដែលការអភិវឌ្ឍរោងចក្រសហគ្រាសច្រើនជាងគេ។

រដ្ឋាភិបាលក៏បានមានយុទ្ធសាស្ត្រក្នុងដាក់ពង្រាយរោងចក្របន្ថែម និងពង្រីកវិសាលភាពផ្តល់ខ្សែរថយន្តក្រុងដល់កម្មករ/ការិនីទៅកាន់ទីតាំងមួយចំនួនទៀត។ នេះយោងតាមលោកហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់កម្មករ កម្មការិនី និងម្ចាស់រោចក្រត្រូវធ្វើឱ្យរោងចក្ររបស់ខ្លួន ក្លាយជាសហគមន៍សុខសាន្ត កុំឱ្យមានការប្រើប្រាស់គ្រឿងញៀន និងបងតូចបងធំក្នុងរោងចក្រផងដែរ។

សូមបញ្ជាក់ថានៅដើមខែមិថុនានេះ លោកនាយកមន្ត្រី ហ៊ុន សែនបានជួបសំណេះសំណាល និងកម្មកររោងចក្រ ៤ដងរួចមកហើយ ដែលមានរោងចក្រសហគ្រាសក្នុងខេត្ត កំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ។

លោកបានបន្តចុះជួបសំណេះសំណាលនិងកម្មករ កម្មការិនីសរុបប្រមាណ ១៨០១៣ នាក់មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៣៕