លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានស្នើអាជ្ញាធរវៀតណាមចាប់ខ្លួនលោក សម រង្ស៊ី បញ្ជូនមកម្ពុជា ប្រសិនបើគាត់ប្រើប៉ាស្ព័របារាំងដើម្បីឆ្លងចូល។​

លោកហ៊ុន សែន បានស្នើបែបនេះទៅកាន់​ឯកអគ្គរាជទូតនៃប្រទេសវៀតណាម ជាផ្លូវការតាមរយៈសារសម្លេង ដោយបើកចំហរថា​ បើលោក សម រង្ស៊ី ហ៊ានចូលមកប្រទេសវៀតណាម សូមវៀតណាមចាប់ខ្លួនលោក​ សម រង្ស៊ី ហើយបញ្ជូនមកកម្ពុជា។​

នៅក្នុងសារសំឡេងដដែលនោះ លោក ហ៊ុន សែន បានបន្ថែមទៀតថា លោក សម សង្ស៊ី ចង់ប្រើប៉ាស្ព័រ បារាំងរបស់ខ្លួនចូលមកប្រទេស ថៃ ម៉ាឡេស៊ី និងវៀតណាម​ ក្នុងនាមជាអ្នកទេសចរណ៍។​​ លោក ហ៊ុន សែន ក៏បាននិយាយអំពីកិច្ចសហប្រតិបត្តិការខាងផ្លូវច្បាប់ រវាងកម្ពុជា និងវៀតណាម​ និងបានលើកឡើងថា បើភាគីវៀតណាមអនុញ្ញាតិអោយលោក សម រង្ស៊ី ចូលមកទឹកដីខ្លួនហើយមិនព្រមចាប់ខ្លួនតាមការស្នើសុំរបស់លោក កម្ពុជា​ និងវៀតណាមនឹងមានរឿងជាមួយគ្នា។​

លោក​ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេនេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន​​ នៅខេត្តកណ្តាល។

គួរបញ្ជាក់ផងដែរថា លោក សម រង្ស៊ី បានទទួលការចោទប្រកាន់ពីតុលាការរបស់លោក ហ៊ុន សែន យ៉ាងច្រើនករណី និងមានដីការចាប់ខ្កួនលោកភ្លាមៗ ប្រសិនបើលោកហ៊ានឈានជើងចូលមកទឹកដី កម្ពុជា៕