រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជម្រាបជួនដំណឹងដល់លោកអភិបាលខណ្ឌ ៧មករាអំពីគ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីដែលមានទំហំ ៨០មម នៅលើចិញ្ចើមផ្លូវលេខ៩៣ (ច្រកចូលក្នុងបរិវេណអាគារ Wing Tower) នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ២១៧ ដល់ផ្លូវលេខ១២៨ ស្ថិតនៅក្នងសង្កាត់មនោរម្យ ខណ្ឌ៧មករា។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃអង្គារ៏ ទី២០ ខែ មិថុនា ឆ្នាំ ២០២៣ ប្រម៉ាណជា ០៤ម៉ោង គឺគិតចាប់ពីម៉ោង២០:០០នាទីយប់ ដល់ម៉ោង២៤:០០នាទីយប់ នឹងអាចបណ្ដាលឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីបន្ទាប់ពីតភ្ជាប់តំឡើងរួច។
គួរំលឹកផងដែរថា នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន នៅនឹងទីតាំងខាងលើ នឹងត្រូវខ្វះខាតទឹក ដោយត្រូវត្រៀមទឹកបម្រុងទុកដើម្បីប្រើប្រាស់ក្នុងរយៈពេលខ្លី៕