ប្រទេសចិន បានផ្ដល់មូលនិធិហិរញ្ញវត្ថុ ចំនួន ២ លានដុល្លារអាមេរិក សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ឆ្នាំ២០២៣ រវាងកម្ពុជា-ចិន ដែលគាំទ្រគំនិតផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការលើគម្រោង ចំនួន ៩ នៅកម្ពុជា នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២៣។
តាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញថ្ងៃទី ១៣ មិថុនា ឆ្នាំ២០២៣ បានប្រកាសថា ប្រទេសកម្ពុជា និងចិន នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២៣ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ដែលមានទឹកប្រាក់ ២ លានដុល្លារអាមេរិក ក្រោម អធិបតីភាពរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។
គូបញ្ជាក់ផងថា ការផ្ដល់មូលនិធិនេះធ្វើទៅលើ គម្រោងចំនួន ៩ ផ្សេងៗគ្នា មានដូចជា វិស័យដឹកជញ្ជូន សន្តិសុខស្បៀង ប្រព័ន្ធព័ត៌មានវិទ្យា និងការអភិរក្សបេតិកភណ្ឌជាដើម។ ប្រទេសចិនបានផ្ដល់ជំនួយហិរញ្ញវត្ថុ ដល់កម្ពុជា សម្រាប់គម្រោង ប្រមាណ ៨០ មកហើយក្នុងរយៈពេល ៦ឆ្នាំនេះ៕