លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះបានផ្ញើសាជាសំឡេងតាមរយៈ Telegram ទៅកាន់អ្នកដែលបង្កើតគណនី Tik Tok ដោយប្រើឈ្មោះរបស់​លោក​មើលឃើញថា អ្នកដែលបង្កើតនេះគ្មានចេតនាអាក្រក់នោះទេ ដោយក្នុងការបង្ហោះគឺមានទាក់ទិនសកម្មភាពជាមួយនឹងលោក។

តាមរយៈសំឡេងដដែលបានបញ្ជាក់ទៀតថា៖ «លោកនឹងយកគណនីនោះមកប្រើបន្តតាមរយៈចំនួនដែលចូលរួម និងចំនួនដែលចូលចិត្តហើយបន្តសកម្មភាពនេះទៅទៀត ដូច្នោះចង់ឲ្យគណនីនេះចេញមុខមកហើយធ្វើការទាក់ទងជាមួយនឹងជំនួយការរបស់ខ្ញុំ ឯកឧត្តមដែលជាលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីលោក ដួងតារា»។

លោក ហ៊ុន សែន បន្ថែម​ទៀត​ថា លោក​មិនមានការស្តីបន្ទោសនោះទេ ហើយថែមទាំងមានការកោតសរសើរ ហើយលោកនឹងផ្ដល់ការងារ​ជាជំនួយការបស់លោក ដើម្បី​ជួយគ្រប់គ្រងគណនីមួយនេះ៕