គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញប្រកាសអំពីស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅទីតាំងចំនួន៧ ថាស្ថានភាពបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
គជប បានបន្ថែមទៀតថា មានគណបក្សនយោបាយ ចំនួន ១៣ បានធើ្វសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៦ បានហែក្បួនឃោសនារកសំឡេងឆ្នោតនិងបានធើ្វការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការ និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈប្រគំតន្រ្តី សម្តែងសិល្បៈ ចាក់បញ្ចាំងស្លាយវីដេអូរ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
ការឃោសនាបោះឆ្នោះជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ដែលត្រូវបញ្ចប់នៅថ្ងៃសុក្រនេះ៕