មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមានសុទិដិ្ឋនិយមថាកម្ពុជានឹងនៅតែអាច​​រក្សាទំនាក់ទំនងល្អជាមួយប្រទេស​​ម​​ហា​​​​​អំណា​ចផ្នែកប្រជាធិបតេយ្យនេះបានតាមយន្តការដទៃទៀត បើទោះជានៅពេលនេះ សហរដ្ឋអាមេរិ​​កចា​ត់​​​ទុ​ក​ដំណើរការបោះឆ្នោត ដែលទើបបានបិទបញ្ចប់ទៅថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងពីបំណងរបស់ពលរដ្ឋក្តី។

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ឱ្យដឹងនៅថ្ងៃនេះថា អ្វីដែលសហរដ្ឋអាមេរិក ប្រតិ​​ក​​​​ម្មអំពីដំណើរការបោះឆ្នោតនេះ អាចជាការមើលឃើញមួយជ្រុង ដែលកម្ពុជាសម្រេចបាន។ប៉ុន្តែ ការរក​​​ឃើ​ញពីកំហុសនេះ វាមិនបានឆ្លុះបញ្ចាំងនូវបំណងពិតប្រាកដ ដែលពលរដ្ឋកម្ពុជាចង់បានការ​​ដឹកនាំតាម​​បែ​​​​បប្រជាធិបតេយ្យ ដូចដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះឡើយ។

លោកបន្តថា៖ «សេចក្តីថ្លែងការណ៍ហ្នឹងមិនឆ្លើយតបនឹងឆន្ទៈប្រជាពលរដ្ឋដែលលោកចេញទៅបោះឆ្នោតដែលមានចំនួន ៨៤ ផ្លាយភាគរយហ្នឹងទេ។ការបោះ​ឆ្នោតនេះគឺជាការបោះឆ្នោ​តមួយដែលឆ្លងកា​ត់នូវបទពិ​សោ​ធន៍​របស់ប្រជាពលរដ្ឋខ្មែរ។វាជាការបោះឆ្នោតដើម្បីគាំទ្រនូវការអភិវឌ្ឋន៍ និងលទ្ធិប្រជាធិបតេយ្យ​​។អា​​នេះ​​គឺមានសារៈសំខាន់ណាស់…[…]..នេះជាសិទ្ធិសេរីភាពរបស់​រដ្ឋាភិបាលសហរដ្ឋអាមេរិក។​យើងនឹងបន្ត​ពង្រឹ​ងកិច្ចស​ហ​ប្រតិបត្តិ​កា​​ររវាងស​ហរដ្ឋអាមេរិក និងកម្ពុជានៅលើវិស័យអីដទៃទៀត។​យើងគ្មានអី្វក្រៅ​​ពី​​មា​នកា​រ​ពន្យល់​ប្រាប់កា​រ​ងា​​​​ទូតហើយក៏គ្មានអ្វីក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអា​មេរិ​ក។​អានេះជាគឺសំខា​ន់​​នៃទំ​​នាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក »។

ការបញ្ជាក់ជំហរដូចនេះ របស់មន្រ្តីរដ្ឋាភិបាល ក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេ​​ច​​ក្តី​​ថ្លែ​​ង​​កា​​​រ​​ណ៍មួយថ្ងៃក្រោយ បន្ទាប់ពីកម្ពុជាប្រកាសលទ្ធផលបឋម នៃការបោះឆ្នោ​​តជ្រើសតាំង​តំណា​​​ង​រាស្រ្ត​​លើ​​ក​​​ទី​៧​។តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គេកម្រឃើ​ញសហរដ្ឋអាមេរិកនិយាយដោ​យ​​ត្រ​​ង់ គឺ​​ប្រ​​ទេ​​​​សមហាអំណាចផ្នែកសព្វាវុធមួយនេះ បានចាត់ទុកការបោះឆ្នោតសកលនេះមានបញ្ហា និងគ្មា​​​នទាំ​​ង​​សេ​​រី ​និងយុត្តិធម៌។

ជានិច្ចជាកាល គេសង្កេតឃើញ សហរដ្ឋអាមេរិកតែងបញ្ចេញប្រតិកម្មរបស់ខ្លួន ដោយឈរលើគោ​​ល​​ការ​ណ៍​​​ន​​យោបាយការ​​ទូ​​ត។ប៉ុន្តែលើកនេះវិញ ហាក់មិនដូច្នេះឡើយ។ក្នុងនាមប្រទេសមហាអំណាច ក្រសួង​​កា​​​​​​​​​​រប​​​រទេស​​សហរដ្ឋ​​អា​មេ​រិក បានព្រ​​​មា​នដោយឥតលាក់លៀមថានឹង​​ចាត់វិធានការជាជំហានៗ តា​​ម​​រយៈ​​កា​​​រ​កា​របង្កក់ទ្រព្យ បិទ​ទិ​​​​​ដ្ឋា​​ការមិនឱ្យ​​​ជាន់​ទឹក​​ដី​​អា​​មេ​​រិ​ក និងផ្អាក់កម្មវិធីជំនួយបរទេសមួយចំនួន ប្រឆាំ​​ង​ម​​ន្រ្តី​ក​​ម្ពុជាដែលរួមចំណែក​​បំផ្លាញលទ្ធិប្រជា​​ធិប​​តេ​​យ្យ តាមរយៈការបោះឆ្នោតថ្មីៗនេះ​​។

តាមរយៈសេចក្តីថ្លែងការណ៍​ដដែលនេះដែរ សហរដ្ឋអាមេរិក រកឃើញថា នៅមុនការបោះឆ្នោតមកដល់ រ​​ដ្ឋា​ភិ​បា​​ល​​​​​​​បានរុកគួន យាយី គំរាមកំហែង និងបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គណបក្សន​​យោ​​បា​​យ និ​​ង​​​អ​​ង្គ​ការសង្គមស៊ីវិល ដែលបង្ខំឱ្យពួកគេមិនអាចបំពេញការងារបាន ទៅតាមបេសកកម្មរបស់ខ្លួន​​។​​ក្រៅ​​ពី​​នេះ រដ្ឋា​ភិ​​បា​​ល បានបំពានទាំងស្មារតីនៃរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចជាអន្តរជាតិ ដែលខ្លួនបាន​​ផ្តល់ស​​ច្ចា​​ប័​​ន​​​ថែ​​​មទៀ​ត​​ផ​​ង​​​​​។

បន្ថែមពីលើនេះ សហរដ្ឋអាមេរិកក៏បានបង្ហាញការមិនពេញចិត្តដែរ ដោយលើក​​ឡើងចំៗ​ពី​ដំណើ​រកា​​រ​​បោះ​​​​​​​ឆ្នោ​ត​នេះថា ពលរដ្ឋមិនបានបង្ហាញពីបំណង និងឆន្ទៈពិតប្រាកដរបស់ខ្លួន ក្នុងការសម្រេចចិត្តជ្រើស​​រើស​​មេ​​ដឹកនាំ ទៅតាមបំណងប្រាថ្នារបស់ពួកគេបាន។

មិនមែនមានតែ សហរដ្ឋអាមេរិកមួយទេដែលរិះគន់ពីដំណើរការបោះឆ្នោតនេះ បណ្តាប្រទេសនៅក្នុងប្លុ​​ក​​​​លោកសេរីដទៃទៀត ក៏បង្ហាញពីជំហរមិនទទួលយកការបោះ​​ឆ្នោតនេះដូចគ្នាដែរ​។ក្រោយការ​​បោះឆ្នោ​ត​​បា​ន​​​​​​មួ​​យ​​​ថ្ងៃ សហព័ន្ធអាឡឺម៉ង់ បានចេញប្រតិកម្មភ្លាមៗ ដោយចាត់ទុកការបោះឆ្នោតនេះ ធ្វើតាមរបៀ​​​បរឹត​ត្បិ​​ត និ​ង​បង្ខិតបង្ខំ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អាឡឺម៉ង់ រកឃើញថានៅមុនការបោះឆ្នោតចាប់ផ្តើម សិទ្ធិសេរីភា​ពរ​​​ប​​​ស់​ព​ល​​រដ្ឋត្រូវបានដកហូត និងលំហសេរីភាពខាងនយោបាយ ក៏ត្រូវបានរឹតត្បិត។ក្រៅពីពលរដ្ឋ​​ត្រូ​​វ​​បង្ខំ​​ចិ​ត្ត​បោះឆ្នោត ដោយគ្មានគណបក្សណាដែលពួកគេពេញចិត្តហើយ លោក កឹម សុខា ដែលជាមេ​​បក្ស​​ជំ​​ទា​ស់ ក៏ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងកម្រិតអតិបរិមា ក្រោមបទចោទឧក្រិដ្ឋ នៅមុនការ​​បោះ​​ឆ្នោ​ត​​​ម​​ក​​​​​ដល់ដែរ។ទាំងសហរដ្ឋអាមេរិក និងអាឡឺម៉ង់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គឺឈរនៅ​​លើ​​​​ផ​​​​ល​ប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ដូចគ្នា។

ប្រតិកម្មនឹងការយល់ឃើញពីសហគមន៍អន្តរជាតិនេះ ក្រសួងការបរទេសកម្ពុជាក៏បានចេ​ញសេចក្តីប្រ​កា​ស​​​​​​​​ព័​​ត៌មានភ្លាមដែរ ក្រោយការបោះឆ្នោតមួយថ្ងៃ។តាមរយៈកំណត់ត្រារបស់ខ្លួន ដែលចេញកាលពីថ្ងៃទី ២​​៤ កក្កដា ឆ្នាំ២០២៣ ក្រសួងការបរទេស ប​​​ញ្ជា​ក់​ជំហរ​ថា ការបោះឆ្នោតជ្រើ​​​សតាំងតំណា​ងរាស្រ្ត​ឆ្នាំ​​២​​០​២​​​៣ បានបង្ហាញដោយពិតប្រាកដដែលឆ្លុះ​​បញ្ចាំងពី​​​ភា​ពចាស់ទុំខាងនយោបាយ និងប្រជាធិ​បតេយ្យនៅ​កម្ពុ​ជា​។មិនតែប៉ុណ្ណោះ ចំនួនកើនឡើងនៃសំឡេងគាំទ្រពីពលរដ្ឋ ដែលផ្តល់ទំនុកចិត្តលើគណ​​បក្សប្រជាជ​ន​ក​​ម្ពុ​​ជា ជាអ្វីដែលពួកគេបានប្រើប្រាស់សិទ្ធិស្របនឹងរដ្ឋធម្មនុញ្ញ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ១​​២​​​០​​អា​​​សនៈនៅក្នុងរដ្ឋសភា ក្នុងចំណោមគណបក្សនយោបាយ ១៨ គណបក្ស ស្របពេល​​ដែល​​គ​​ណ​​​​​​ប​​ក្ស​​​​​​​​រាជានិយម ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៥អាសនៈ។

បើទោះបែបណា  គេសង្កេតឃើញថា នៅ​មុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ ​ឈាន​មក​ដល់ ទាំង​តំណាងរាស្ត្រ​​ និងស​​​មាជិ​ក​​​ព្រឹ​ទ្ធសភាអាមេរិក បាន​ស្នើ​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​​មន្ត្រី​រាជ​រដ្ឋាភិបាល​ក​​ម្ពុជា ដែលពួកគេចាត់ទុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ក្រុមរបស់លោកបានចូលរួម​​បំផ្លាញប្រជា​​​ធិប​តេ​​យ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

សេចក្តីព្រាងច្បាប់ដែលមានកម្រាស់ ២៧ទំព័រ ចេញកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ ដោយ​​កា​​រិ​​យា​​​ល័យលោក Edward J. Markey ស​មាជិក​ព្រឹទ្ធសភា​អាមេរិក​ មកពី​គណបក្ស​ប្រជាធិបតេយ្យ​​​ប្រ​​ចាំ​​​រ​ដ្ឋ M​​a​​​s​s​achusetts  បញ្ជាក់ថា គោលបំណងនៃសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងទិសដៅ​​ដើម្បី​​ជំរុ​ញ​ឱ្យរដ្ឋា​​ភិ​​បា​​​​​លកម្ពុជា លើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលកំពុងតែធ្លុះ​​ធ្លាយ ជាពិសេ​​សអនុ​វត្ត​​ឱ្យបា​​ន​​ពេ​​ញ​លេញនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅមុនការបោះឆ្នោតសកលមកដល់។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ ២០២៣» ឬ​ហៅថា “Cambodia D​​e​​m​​ocracy and Human Rights Act of 2023” នេះក៏បានកំណត់ពីការដាក់​ទណ្ឌកម្ម​ប្រឆាំងមន្ត្រី​រដ្ឋាភិបា​ល​​កម្ពុជា​ តាមយន្តការ ​​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​​នៅ​សហរដ្ឋ​អាមេរិក បិទ​ទិដ្ឋាការ​មិន​ឲ្យ​ចូល​ស​​ហ​​រដ្ឋ​​អាមេរិក​ និង​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយជាដើម។ ​

ចំណែកក្រុមសហជីព ដែលទ្រង់សិទ្ធិកម្មករនិយោជិត ដាក់ការព្រួយបារម្ភ ចំពោះវិធានការថ្មីៗបន្ថែមទៀត របស់សហរដ្ឋអាមេរិក ចំពោះឥរិយាបថនៅពេលនេះរបស់កម្ពុជា។សហជីព បានបង្ហាញទិន្នន័យ ដោយគិ​ត​​ចំ​ពោះ​​ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ GSP មួយ គឺកម្ពុ​ជា​​ទទួ​​​លបានផលប្រយោជន៍ពីកា​​រនាំទំនិញចូ​​ល​ទី​​ផ្សា​​​រអាមេរិក ដោយអត់បង់ពន្ធក្នុងមួយឆ្នាំៗចន្លោះពី ៦ ទៅ ៨ពា​ន់​​លា​ន​​ដុល្លារ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា យល់ឃើញថា ទីផ្សារសហរដ្ឋអាមេរិក វាពិតជាទីផ្សារដែ​​ល​ធំ​​​បើធៀបនឹងទីផ្សារដទៃទៀតដូចជាទីផ្សារសហភាពអឺរ៉ុបជាដើម។លោកបន្តថា ក្នុងមួយឆ្នាំៗ កម្ពុ​​ជា​​ទ​​ទួ​​​​ល​បានផលចំណេញខ្ពស់ តាមរយៈការមិនបង់ពន្ធនេះ ចូលទៅក្នុងទីផ្សារអាមេរិក។​​ហើយប្រសិនបើ​ឱកា​​ស​​​ដែ​ល​កម្ពុជាទទួលបានផលចំណេញនេះ ត្រូវបាត់បង់វាជាការសោ​​កស្តាយ និងព្រួយបារម្ភចំពោះ​​ការ​​ធ្លា​ក់​​ចុះ​​វិស័​​យ​​កា​​រងារនៅកម្ពុជា។

បើតាមលោក អាត់ ធន់ គិតតែចំពោះវិស័យកាត់ដេរមួយផ្នែក កម្ពុជាទទួលបានផលចំណេញប្រមាណ ៤​​ពា​​ន់​​លា​ន​ដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។តួលេខនេះ បើគិតពី​កា​​រ​​នាំ​​ទំនិ​​ញ​​​​ចូ​​លទីផ្សារអាមេរិក ដោយ​​​មិនបា​ច់​​​បង់​​ពន្ធ ធ្វើឱ្យកម្ពុជាទទួលបានអត្រាកំណើនផលទុនសរុប​​ប្រ​​មា​ណ​ ៨​ពា​ន់​​លា​​នដុល្លារ។

លោកបន្តថា៖ «ឥឡូវនេះគេទទួលបានផលចំណេញបណ្តើរៗហើយ ដូចនៅវៀតណាម​​អញ្ចឹងគឺគេចចា​រ​ទ្វេ​ភា​គីជា​មួយអឺរ៉ុបហ្នឹងអត់យកពន្ធទៀត។ឃើញដែរទេ ហើយប្រទេសផ្សេ​​ងៗគេបានផ​លចំណេញ​ច្រើន​បើ​សិ​​​នយើងអត់បានស្រូបកម្លាំងបញ្ជាទិញហ្នឹងខ្លាំងគេអាចមានឱកាសនាំទំឥវ៉ាន់ហ្នឹងចេញច្រើន »។

អ្នកជំនាញគោលនយោបាយ លើវិស័យកាត់ដេររូបនេះ ឱ្យដឹងទៀតថា ប្រព័ន្ធអនុគ្រោះពន្ធ​​តាម​​រយៈគោ​ល​​កា​​រ​ណ៍ GSP របស់សហរដ្ឋអាមេរិកនេះ បានជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាអាចរក្សាលំនឹងបានល្អ បើ​​​ធៀប​នឹងចំណូលដែលបានមកពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបដែលហៅថា EBA។

បើទោះជាបែបណា លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​​ នៅតែយល់​ឃើញថា​ ថ្វី​​​​​បើ​ប្រ​​​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ ផ្តល់ផលចំណេញទាបជាងប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកក្តី តា​មរយៈចំណូលដែលបានមកពី EBA នេះនៅតែមានភាពចំាបាច់​ស​ម្រា​ប់​​កម្ពុជា ​ព្រោះ​វា​បាន​បង្កើត​ឱ្យ​មា​ន​​​​ឱកាស​ការងារ​ច្រើន​សម្រាប់កម្មករនិយោ​ជិត​ ១លាន​នាក់ និង​អ្នក​ទទួ​ល​​ផល​ដោយ​ប្រ​​យោ​ល តាមរយ​​គោ​​​ល​កា​រណ៍​​​EBA នេះប្រមាណ​ ២​លាន​នាក់ផ្សេងទៀតដែរ។

យ៉ាងនេះក្តី ក្រសួងការងារ បានចេញរបាយការណ៍ កាលពីចុងឆ្នាំ២០២២ ដោយបញ្ជាក់ជំហរថា ថ្វីត្បិត​​រោ​​​ង​​​​​ចក្របានបន្តបិទទ្វារពេញមួយឆ្នាំ កាលពីឆ្នាំ២០២២ ជិត ៥០០ រោងចក្រ(៤៩១) និងធ្វើឱ្យប៉ះ​ពាល់​ក​ម្មក​​​​​​រ​​ក្នុ​ង​​​វិស័យកាត់ដេរជាង ៥ម៉ឺននាក់(៥៩ ០០០)ក៏ដោយ ក៏នៅមានរោ​ងចក្រ​ថ្មីបន្តបើកបន្ថែ​មទៀត​ជិ​ត ៤ពាន់រោងចក្រដែរ (៣ ៧៤៨)ដែ​ល​អា​ច​​ស្រូបទាញកម្លាំងពលកម្មពីក្នុងវិស័យមួយនេះបានជាង ១​៤​​ម៉ឺន​នាក់។

ចំណែក លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់ នៃអង្គការ ខុមហ្វ្រែ​​ល(Co​m​​fr​e​l​)​ បដិសេធក្នុងការផ្តល់យោបល់ ចំពោះដំណើរការបោះឆ្នោតសម្រាប់អាណត្តិនេះ។លោក សា​​វាង្ស មិនបា​ន​បញ្ជាក់ពីមូលហេតុឱ្យបានប្រាកដថាតើ ការដែលលោកមិនអាចផ្តល់​​ការអត្ថាធិប្បា​យនេះ មក​​ពី​កត្តាអ្វី​​​នោះ​​ទេ។

​បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ អ្វីដែលលោកអាចប្រាប់បានដោយខ្លីនោះ គឺក្រុ​​មការ​​ងា​រ​​រប​​ស់​​អង្គ​ការ​មិនមែនរដ្ឋាភិបាល មិនបានអង្កេតដោយហ្មត់ចត់ទេ អំពីដំណើរការបោះឆ្នោតលើកនេះ។

លោកបន្តថា៖ «វាជាការសម្រេចចិត្តមួយរបស់ពួកយើងទាំងអស់គ្នា។យើងធ្វើកិច្ចការនេះ មិនវាយតម្លៃតែ​ម្ត​ង​​​​ណា​ស់បាទ ពីព្រោះអីបើកាលណាយើ​ងវាយតម្លៃវាទាល់តែយើង​មានការតាមដាន​តាំងពីដើ​មដល់​ចប់​។​យើ​ងសូមមិនលើកពីមូលហេតុទេ សូមលាក់ត្រឹមហ្នឹងចុះ »។

បើទោះជានៅពេលនេះ លោក កន សាវាង្ស ពុំអាចផ្តល់ការបំភ្លឺដោយលម្អិត ទៅលើដំណើរការបោះឆ្នោត ក៏​​គេអាចដឹងបានថា អ្វីដែលលោកមិនអាចបញ្ចេញព័ត៌មានកើតនេះ ទំនងព្រួយបារម្ភពីសុវត្ថិភាព ក្នុងស្ថា​​ន​​​​ភា​ពនៃការបោះឆ្នោតដ៏លំបាក់ សម្រាប់អាណត្តិនេះ ដែល​គេសង្កេតឃើញថា មានលក្ខណៈចង្អៀត​​ទាំងនី​​តិ​​វិធី​​​​ និងស​ក​​ម្ម​​​​ភា​​​​​​​ពមួយចំនួនផង។

ការបន្តនៅស្ងៀមស្ងាត់របស់ក្រុមអ្នកជំនាញកិច្ចការបោះឆ្នោត ពីអង្គការមិនមែនរដ្ឋាភិបាលនេះ ស្របគ្នា​​​នឹ​ង​​​​បណ្តាប្រទេសមហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិកជាដើម បន្ត​រិះគន់ការបោះឆ្នោតលើកនេះ ដោយ​​ចា​​​​ត់​​​​ទុកថា ជាការបោះឆ្នោតមួយដែលមានការរឹតត្បិត គាប់សង្កត់ និងមិនបាន​​ធា​នាពី​​​សេរី និងយុត្តិធម៌ទេ​​​។

ប្រតិកម្មនឹងការចោទប្រកាន់នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​ការរិះគន់របស់ប្រទេសលោកសេរីទាំងនេះថា ជាក្រុមប្រទេសដែលមិនយល់ពីដំណើរ​​ការប្រជាធិប​​តេ​យ្យ​​​រ​ប​​ស់​​​ប្រ​ទេសកម្ពុជា។អ្នកនាំពាក្យរូបនេះ ចំអកឱ្យក្រុមប្រទេសដែលរិះ​គន់ស្ថាប័នជាតិ​​រៀបចំ​កា​​របោះ​ឆ្នោ​​​​​​​តនេះថា ជាក្រុមប្រទេសដែលមិនឈរលើគោលការណ៍ប្រជាធិបតេយ្យ ​​ដោយពិតប្រាកដណាមួ​​យ​​នោះ​​ដែរ​​​​​​​​​។

 លោកបន្តថា៖ «គ.ជ.បទទួលរងការចោទប្រកា​​ន់ផ្សេងៗថាជាការរៀ​​បចំបោះឆ្នោតក្លែង​​ក្លាយ។ខ្ញុំយល់​​ថាអ្ន​ក​​​ដែ​​​​លនិយាយថាការបោះឆ្នោតក្លែងក្លាយនោះទេជាអ្នក​​ប្រជាធិតេយ្យក្លែងក្លាយទៅវិញ »។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់​សហរដ្ឋអាមេរិក បានផ្តល់លទ្ធភាពឱ្យកម្ពុជា​នាំទំនិញជាង៥ ០​​០​០​​​មុខចេញទៅកាន់ទីផ្សារអាមេរិកដោយមិនជាប់របាំងពន្ធគយ​។ ប៉ុន្តែប្រព័ន្ធអនុគ្រោះពន្ធនេះបានផុតសុព​​ល​ភា​ព​​កា​លពីឆ្នាំ២០២០ ហើយមិនទាន់បានផ្តល់សុពលភាពឡើងវិញនៅឡើយទេចាប់តាំងពីឆ្នាំ២០២១មក​។

ដោយឡែក ប្រព័ន្ធអនុគ្រោះពន្ធមួយទៀតឈ្មោះថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងមួយឆ្នាំៗ កម្ពុជាទទួល​​បា​​​ន​​ផលចំណេញប្រមាណ ៧០​​០​​​​​លានដុល្លា​រអា​​មេ​​រិក តាម​​​រយៈ​កា​រ​​នាំ​​ទំ​​និញចូលទីផ្សារអឺរ៉ុប ដែល​មិនជា​​ប់​​​​រ​​បាំ​​​ង​​​​ពន្ធគយនេះដូចគ្នា។

នៅចំពោះពេល ដែល​កម្ពុជាមិនទាន់មានសញ្ញាជាវិជ្ជមាន អំពីការផ្តល់ឋានៈឡើងវិញ ពីប្រព័ន្ធអនុគ្រោះ​​ពន្ធ​ទូទៅ GSP របស់អាមេរិកនេះ ទាំង លោក ហ៊ុន សែន និងមន្រ្តីរបស់លោកនៅក្នុងក្រសួងសេដ្ឋកិច្ច និ​​ង​ហិរញ្ញវត្ថុ សុទ្ធ​តែ​បានបញ្ជាក់ដូចៗគ្នាថា រដ្ឋាភិបាលរបស់លោកលែង​​ខ្វល់នឹងការបាត់បង់​​ប្រពន្ធអនុ​​គ្រោះ​​ព​ន្ធ​​ទាំ​ង​ពី​រ​នេះ​​ទៀតហើយ។

ថ្លែងនៅចំពោះមុខកម្មករ ក្នុងស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៣ លោក​​នា​យ​​ករដ្ឋមន្រ្តី អះអាងដោយមោទកភាពថា រដ្ឋាភិបាលរបស់លោកឈប់ត្រូវការប្រពន្ធអនុគ្រោះ EBA របស់​សហភាពអឺរ៉ុ​​​បទៀតហើយ។ក្នុងន័យនេះ បើតាមលោក ហ៊ុន សែន ដោយសារ​​ស្ថានភាពសេដ្ឋ​​កិច្ច​ប្រទេ​ស​កម្ពុ​ជា នឹង​​ចាក​​ចេ​​ញ​​ពីភាពក្រីក្រ ទៅរកប្រាក់ចំណូលមធ្យមកម្រតខ្ពស់ ក្នុងឆ្នាំ២០២៧។

ហាក់មិនខុសគ្នាទេ  លោក វង្ស៊ី វិស្សុត ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ បាន​លើក​ឡើង​ក្នុង​វេ​​​ទិកា​សាធារណៈ​ស្តីពី​ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣ ដែល​រៀបចំ​ឡើង​កាលពីថ្ងៃ​ទី​ ២៥ ខែ​មករា​ថា ​កម្ពុជា​មិ​ន​​បារម្ភ​ពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP របស់​សហរដ្ឋ​អាមេរិក​ និង​ EBA របស់​សហភាព​អឺរ៉ុប​នោះ​ទេ​​។​ក្នុងន័យនេះ បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្ពុជាលែងពឹងផ្អែក​ទៅ​លើប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ​ទៀ​​ត​ហើ​យ ដោយជំនួសមកវិញ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដែលអាចនាំទំ​និញចូល​ទីផ្សារអន្តរ​ជាតិ​​បា​ន​​​ដោ​យ​ខ្លួ​ន​ឯ​ង។

តាមរយៈជញ្ជីពាណិជ្ជកម្ម ដែលកម្ពុជាឈរលើគោលការណ៍​ឯករាជ្យ លោក វង្ស៊ី វិស្សុត លើកឡើងថា និន្នា​​កា​​រ​នេះ នាំឱ្យប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ទទួលបានផលចំណេញ ក្នុងទំហំទឹកប្រាក់ជិត ៥ពាន់​​លា​​ន​​ដុ​​​​ល្លារ(៤ ៦៤៨) ចូលក្នុងទីផ្សារអាមេរិក គិតក្នុងរយៈពេល ៦ខែ នៅឆ្នាំ២០២២។

បើទោះជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញតួលេខ ពីការនាំចេញក្នុងទំហំទឹកប្រាក់​​ស្ថិតក្នុងកម្រិ​ត​​​​​​ខ្ពស់បែ​​បនេះក៏ដោយចុះ  បើគេក្រឡេកមើលពីស្ថិតិនៃការបិទ និងព្យួរការងារនៅក្នុងវិស័យឧស្សាហកម្ម​​កា​​​​ត់​​​ដេរ​​នេះ​​​​វិញ ឃើញស្ថិតិស្ថិតក្នុងហានិភ័យខ្ពស់ដូចគ្នាដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចេញទិន្នន័យរបស់ខ្លួន កាលពីចុងឆ្នាំ២​​០២២ក​ន្លងទៅ​​នេះ បង្ហា​​ញ​​ថាមានរោងចក្រជាង១០០រោង​​ច​​ក្រ បា​​ន​​ព្យួ​រការងារ(១០២) ដោយសារ​​តែគ្មានការបញ្ជាទិ​​ញ​​។ចំ​​​នួ​ន​​នេះ​ នៅមិនទាន់គិតដល់រោងចក្រដែលត្រូវបិទ្វារលែងដំណើរការជិត ៥០០រោងចក្រផ្សេង​​ទៀ​​ត​​ក្តី​​​។

សហភាពអឺរ៉ុប កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៣ បានអនុម័តលើសេចក្តីសម្រេច​​ចិត្តរបស់ខ្លួនថ្មីមួយ​​ទៀ​​​​​ត ដោយព្រមានដកប្រព័ន្ធអនុគ្រោះទាំងស្រុងចេញពីកម្ពុជា ប្រសិនបើការបោះឆ្នោតអាណត្តិទី៧នេះ រកឃើញថា ប្រ​​ជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតែដុនដាប់។ការព្រមានលើកទី២នេះ នៅក្រោយពេ​លស​​​ហ​​​ភាពអឺរ៉ុប បា​​​​នដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះពីកម្ពុជា​​ម្តងរួច​​​មកហើយ។ក៏ប៉ុន្តែ​​ទី​​ផ្សា​រ​​​ខ្នា​តយ​ក្ស​​មួ​​​​យ​នេះ បានសន្យាថាខ្លួន​​នៅតែអាច​ផ្តល់ឋានៈជាប្រទេស ទទួលបានប្រព័ន្ធ​​អនុគ្រោះ​​ពន្ធដូ​​ច​​ដើម ប្រសិនបើ​​រដ្ឋា​​ភិ​​បា​​​ល​​ស្តា​​​រ​​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យបានប្រសើរ​ឡើងវិញ។

នៅចំពោះមុខនេះ បើទោះជាមន្រ្តីរដ្ឋាភិបាលសុទ្ធតែបានអះអាងដូចៗគ្នាថា កម្ពុជាលែងពឹងផ្អែកលើជំនួ​​យ​​ពី​ប​​រទេស និងមានយន្តការផ្សេងក្នុងការចរចាផ្នែកការទូតក្តី សម្រាប់អ្នកជំនាញផ្នែកវិស័យវាយ​​ណភណ្ឌ​​កា​ត់​​​​ដេរ នៅ​​តែមើលឃើញថា កម្ពុជានឹងនៅតែប្រ​​ឈមមុ​​​ខខ្ព​ស់​ ផ្នែ​​កវិស័យការងារនេះដដែល។

ជារួមប្រសិនបើសហរដ្ឋអាមេរិកសម្រេចប្រើទណ្ឌកម្ម និង​ដាក់​សម្ពា​​​ធដូចការសម្រេចចិត្តរបស់ខ្លួនមែន ចង់ ឬមិនចង់វានឹងជះឥទ្ធិពលអាក្រក់ ដែលធ្វើ​​ឱ្យ​​​​​​​អ្នក​​​​ទទួលផលទាំងផ្ទាល់ និងប្រយោល​​ពីវិស័​​យ​​កា​​ត់​​​​ដេរប្រ​​មា​​ណ​ ៣លាននាក់ នឹងជួបវិបត្តិ​​គ្មាន​ការ​​ងា​រ​ធ្វើ​​​៕