ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតចំនួនប្រហែល ៧ពាន់នាក់ជាង នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចសកល។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារនោះ ក្នុងចំនួន ៨១ ០០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ និងចំនួន ១៦២ ០០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។

គួរបញ្ជាក់ផងដែរថា រោងចក្រចំនួន១៥ រួមមាន៖ ក្រុមហ៊ុន ផាភីលៀន ថោកស្តាយ (ខេមបូឌា) ខូអិលធីឌី (ភ្នំពេញ) ក្រុមហ៊ុន វីនក្រោន (ខេមបូឌា) អ៊ិនដាសស្ទៀល ឯ.ក (កំពង់ស្ពឺ) ក្រុមហ៊ុន អៅដរ ហ្គូ(ខេមបូឌា) ឯ.ក (តាកែវ) ជាដើម៕