រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសការអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យរបស់គណៈកម្មការរដ្ឋបាល និងការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដីដែលមានប្លង់សុរិយោដី និងបញ្ជីាឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីបានធើ្វការវាស់វែង និងប្រមូលទិន្នន័យកន្លងមកនៅខេត្តកំពង់ចាម។
សេចក្តីជូនដំណឹងរដ្ឋបាលខេត្តកំពង់ចាម ចេញថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងដល់សាធារណៈជនព្រមទាំងគ្រប់មន្ទីរគ្រប់អង្គភាព និងគ្រប់ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុដែលមានការពាក់ព័ន្ធ នឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងភូមិកំពង់ស្ពឺក្រោម ភូមិកំពង់ស្ពឺក្នុង ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បន្តទៀតថាសូមមេត្តាចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទំាងនោះមានរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សំរាក គិតពីថ្ងៃទី០៧ ដល់ ២១ ខែកក្កដា ឆ្នាំ២០២៣ ជាកំហិត។
ដោយយោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្តីពីនីតិវិធីនៃការកសាងប្លង់សុយោរិដី និងសៀវភៅគោលបញ្ជីាដីធ្លី។
ផុតកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថាទិន្នន័យដែលបានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ៕