ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករអំពី ការហក់ឡើងនៃទឹកទន្លេមេគង្គ ក្នុងរយៈពេលពី ៣ទៅ៤ ថ្ងៃខាងមុខ ដែលអាចនឹងប៉ះពាល់ដល់តំបន់ទំនាបតាមដងទន្លេ ពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា។

យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ ក្នុងស្ថានភាពនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ឬប្រកាសអាសន្ននៅឡើយទេ ។

គួរបញ្ជាក់ដែរថា៖ ខេត្តដែលដែលទទួលរងមាន ខេត្តស្ទឹងត្រែងទឹកអាចឡើងដល់កម្ពស់ ៧,៦៥ ម៉ែត្រ, ខេត្តក្រចេះ ទឹកអាចឡើងដល់កម្ពស់ ១៦,៧០ ម៉ែត និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩,៩០ ម៉ែត្រ។

នេះបើតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣៕