តំបន់មួយចំនូន នៃខេត្តព្រះសីហនុ មានការជន់លិច ដែលបង្ករឱ្យមានគ្រោះថ្នាក់ ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សម្រេចផ្អាកការធ្វើចរាចរណ៍ ជាបណ្ដោះអាសន្នតាមបណ្ដោយផ្លូវជាតិលេខ៤។

ក្រោយពីមានភ្លៀង ខ្យល់ធ្លាក់ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ អាជ្ញាធរបានកំណត់ចំណុចស្ថិតត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ ១០៦ ដល់គីឡូម៉ែត្រលេខ ១០៨ ត្រូវបានបិទរហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ។

គួររំលឹកដែរថា៖ រដូវនេះជារដូវវស្សារ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ នឹងរកផ្លូវវៀងជាបណ្តោះអាសន្ន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿនបាន៕