គណបក្សនយោបាយបក្សប្រជាជនបានទទួលសន្លឹកឆ្នោតចំនួនជាង ៦លានសំឡេង ដោយទទួលជ័យជំនះដាច់គេក្នុងការបោះឆ្នោតកាលពីខែមុន។ នេះយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលបានប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីថ្ងៃអង្គារ។
គណបក្សរាជានិយម ហ៊្វនស៊ិនប៉ិច ឈរលំដាប់ទីពីរ ដោយបានទទួលសន្លឹកឆ្នោតចំនួន ៧១៦,៤៩០ សំឡេង។ គណបក្សនយោបាយបក្សប្រជាជន បានទទួលសំឡេងសរុប ៦,៣៩៨,៣១១។
បើយោងតាមអនុលោមតាមមាត្រា ១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចែងថាបន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន ក្នុងរយះ ៧២ ម៉ោងយ៉ាងយូរ គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោតមក គជប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្ទាល់ក៏បាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ព្រឹក។
ចំពោះការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជន ជាប់ឆ្នោតនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ទៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ អាស្រ័យករីណមាន ឬគ្មានពាក្យបណ្តឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី៕