អ្នកឃ្លាំមើលសង្គម ​ច​ង់ឃើញ​រដ្ឋាភិ​បាល​ពង្រឹ​ង​ក្រមសីលធ​ម៌ឧ​កញ៉ាដើ​ម្បី​ឱ្យពួ​ក​គេចូ​ល​រួមដោះ​ស្រា​យប​​ញ្ហា​​​​ស​ង្គមដូច​ពីអតីតកាល​ ដោ​យមើលឃើញ​ថាកា​រ​ធ្លាក់ចុះ​ក្រ​មសីល​ធ​ម៌របស់ឧកញ៉ាមួយចំនួននាពេលបច្ចុប្ប​ន្ន​ បាន​​ជំរុ​ញឱ្យ​​មា​នបទឧ​​ក្រិ​​​ដ្ឋ​​​​ជួញដូរ​មនុ​ស្ស ​អំពើឆបោក​ រំលោភបំពានដីធ្លី និងបទឧក្រិដ្ឋគ្រឿងញៀនជាដើម​ ។

ការលើកឡើងនេះ ចំពេលដែលឧកញ៉ាមួយចំនួន ត្រូវបានគេរកឃើញ ជាប់ពាក់ព័ន្ធបទឧ​ក្រិដ្ឋ​គ្រឿងញៀន អំ​​ពើជួញដូរមនុស្ស ឆបោកប្រាក់ដោយជ្រកក្រោមស្លាកក្រុមហ៊ុនអចលនទ្រព្យលក់ដី ឬ​​ផ្ទះ​ល្វែង វិវាទដីធ្លី។ 

ប្រ​​ធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក បណ្ឌិត​ ប៉ា ចន្ទរឿន លើក​ឡើង​ថា​ ចាប់​តាំង​ពី​កម្ពុជា​បាន​ដឹ​ក​​​នាំ​​​ប្រ​ទេស​ឡើង​វិញ ​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាពទី​ក្រុង​ប៉ារីសជាង​៣០​ឆ្នាំទៅនេះ ​​ការ​ប្រើ​គោរមងារ​ជា​ឧក​ញ៉ា​​ ​មានការ​កើន​ឡើង​ច្រើន​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​។

លោក​​ថា ​គោរមងារឧកញ៉ា ​​សម្រាប់​​​ផ្ដល់​ដល់​សប្បុរស​ជន​ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដល់​ស​​ង្គ​​ម​ជាតិ​មាន​តាំង​ពី​សម័យ​បុរាណ ដែល​ស្មើ​នឹង​ឈ្មោះ​ឯកឧត្តម នា​សម័យ​នេះ​។

លោក​ ចន្ទរឿន​​ លើកឡើងទៀតថា ការ​ប្រើប្រាស់​គោរមងារ​ ឧកញ៉ា​ នៅ​ពេល​បច្ចុប្បន្ន​ បាន​ប្រើ​ប្រាស់​បែប​ផ្លូ​វ​​​រ​ដ្ឋបាល​ ដល់​សប្បុរស​ជន​ដែល​គេ​ចាត់​ទុក​ថា​បាន​​​​​ជួយ​ដល់​សង្គម​ជាតិ​។ 

​ក៏ប៉ុន្តែលោកគិត​ថា ការ​ដំឡើង​គោរមងារ​ឧកញ៉ា​​ខ្វះ​ការ​វិនិច្ឆ័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ធ្វើ​ឱ្យ​ឧកញ៉ា​មួ​យ​​​ចំនួន​បង្ក​នូវ​ក្ដី​បារម្ភ​ដល់​សង្គម​ជាតិ តាម​រយៈ​ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ​​ ដូច​ជា​ការ​រំលោភ​ដីធ្លី ការ​ឆបោ​​ក​លុ​យ​ពលរដ្ឋ​តាម​រយៈ​ការ​វិនិយោគទុន និង​ការ​ជួញដូរ​គ្រឿង។​ 

លោក​ថា៖«នៅ​ក្នុង​សង្គម​យើង​ឥឡូវ​មាន​ឧកញ៉ា​រាប​ពាន់​នាក់​ហើយ​ មាន​ឧកញ៉ា​ល្អ និង​ឧកញ៉ា​មិន​សូវ​ល្អ​។ ចំណែក​ឧកញ៉ា​មិន​សូវ​ល្អ​ បាន​បង្កើត​បញ្ហា​មិន​តិច​ទេ​ រាប់ចាប់​តាំង​ពី​ការ​រក​ស៊ី អាកប្បកិរិយា​មិន​សមរម្យ​នៅ​​​លើ​បណ្ដាញ​សង្គម​ជា​ដើម។ យើង​ក៏​ឃើញ​មាន​ការ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ និង​ការ​បោកប្រាស់​ទំនុ​​​​ចិត្ត​ពលរដ្ឋ​ ដូច​ដែល​បាន​ឃើញ​ជា​ហូរហែ​មក​នេះ គឺ​​ជា​ក្ដី​បារម្ភ​​​ ដែល​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ​»

​​​លោកយល់​ថា ​​​​​បញ្ហា​ទាំ​ង​នេះ​ ​​​​​សមាគ​ម​​​​​​ឧ​ក​ញ៉ា​កម្ពុជា​ ទើ​ប​បង្កើត​​​ថ្មី ​គួរ​​​​​​មាន​​​គោលការណ៍​​ក្រ​ម​សីល​​ធម៌​ ​វិជ្ជាជីវៈ​ និង​ក្រម​ប្រតិបត្តិ​​ឱ្យ​បាន​​ត្រឹម​ត្រូវសម្រាប់ក្រុមឧកញ៉ា ។

លោ​កបង្ហាញការព្រួយបារម្ភថា បើ​ពុំ​ដូច្នេះ​ទេ​ឧកញ៉ា«​ទុច្ចរិត»​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើ​ឈ្មោះឧក​ញ៉ា ​ដើ​​​រ​ច្បាម​យក​ដី​ពលរដ្ឋ​ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពលរដ្ឋ​តាម​តែ​អំពើ​ចិត្ត​។

លោ​ក​បន្ត​ថា ជម្រើសនេះ បើ​សិន​ជា​អាច​ធ្វើ​បាន​ នឹង​ស្ដារ​ឡើង​វិញ​នូវ​​គោរមងារឧកញ៉ា ឱ្យ​មាន​ភាព​ថ្លៃថ្នូរ​ដូ​​​ច​​​នៅ​​សម័យ​បុរាណ​ ដែល​ថា​សម័យ​បុរាណ ឧកញ៉ា គឺ​ជា​ក្រុម​សប្បុរសជន ដែល​គិត​គូរ​ពី​បញ្ហា​សង្គម​ជាតិ​ ប​ណ្ដុះ​​ស្មារតី​ជាតិ​និយម​ តាម​រយៈ​អក្សរ​សិល្ប៍​តែង​និពន្ធ និង​ជំនួយ​ថវិកា​ផ្សេងៗ​។

​​រដ្ឋាភិបាលកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣បានប្រកាសជាផ្លូវការសមាគមឧកញ៉ា ដែល​មាន​លោក លី យ៉ុងផាត់​ ជា​ប្រធាន​ក្រុមប្រឹក្សា​សមាគម​។

​ អគ្គលេខាធិការសមាគម​ឧកញ៉ា​កម្ពុជា​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រាប់Newsroom Cambodia នៅថ្ងៃទី០២ ខែសីហា​ថា ​សមាគម​ឧកញ៉ា​កម្ពុជា កំពុង​​រៀបចំ​គោលការណ៍​ក្រមសីលធម៌ វិជ្ជាជីវៈ និង​វិន័យ​មួយ​ចំ​នួន ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​សង្គម​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

លោក​បន្ត​ថា ចំពោះ​បញ្ហា​កេង​ប្រវ័ញ្ច​ដីធ្លី​ពលរដ្ឋ​ និង​ប្រព្រឹត្ត​អំពើ​មិន​ល្អ​របស់​ឧកញ៉ា​មួយ​ចំនួន​ ពុំ​ពាក់​ព័ន្ធ​នឹង​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា​ដែល​ទើប​បង្កើត​នេះ​ទេ។ 

លោក​ថា៖ « សមាគម​នេះ​ គឺ​ទើប​តែ​បង្កើត​ថ្មីៗ ពុំ​ទាន់​មាន​សកម្មភាព ឬ​ក៏​គោលការណ៍​ធំ​ដុំ​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​ចំពោះ​គោលការណ៍​ក្រមសីលធម៌ ឬ​វិជ្ជាជីវៈ​ យើង​បាន​រៀបចំ​ជា​បណ្ដើរៗ​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​កិ​​ច្ច​ការងារ​សង្គម​ និង​​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ នៅ​ពេល​ខាង​មុខ​។ 

​យ៉ាងណាក្រុម​អង្គ​ការ​សង្គម​ស៊ីវិលធ្លាប់លើកឡើងថា​ ប្រធាន​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់នៃ​សមាគម​ឧកញ៉ា​កម្ពុជា​​ គឺ លោក លី យ៉ុងផាត់​ ក៏​មាន​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​​ដី​ធ្លី​​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង។

បន្ថែមពីនេះសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បានលើកឡើងក្នុងសេចក្តីប្រកាលមួយចុះថ្ងៃទី៨ ខែកុម្ភៈ​​​ឆ្នាំ២០២១ រក​ឃើញ​ថា ​ពលរដ្ឋ ៨៤៣​​គ្រួសារ ​​មាន​​ដី​សរុប ជាង១ម៉ឺន​ហិកតារ (១ ៧២៧,ហិកតា​ ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ស្រុក​ស្រែ​អំបិល និង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ក៏​ត្រូវ​បាន​ក្រុម​ហ៊ុន កោះកុង​ស៊ូហ្គើKoh Kong Sugar) និង កោះកុង​ផ្លេន​ថេសិន(Koh Kong Plantation Industry)របស់​លោក​ឧកញ៉ា​ លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធ​សភា​​ ឈូស​ឆាយ​រំលោភ​យក​អស់​តាំង​ពី​ឆ្នាំ​២០០៦​។ 

​អាដហុកនិយាយទៀតថា ប្រជាពលរដ្ឋ​ចំនួន​ជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ​) បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​វិវាទ​ដីធ្លី​ ដែល​​មាន​ទំហំជាង៥ម៉ឺន​​​ហិកតា(៥២ ៦០១,៨៧ហិកតារ)។ ចំ​ណែ​​​​ក​​ពលរដ្ឋ​១៥៧​នាក់ កំពុង​ជាប់​បណ្ដឹង​​ក្រោម​ការ​ត្រួត​​ពិនិត្យ​ពី​តុលាការ ខណៈ​ជ​ន​រង​គ្រោះ ១៧នាក់ទៀ​ត​ កំពុង​ឃុំ​​ខ្លួន​បណ្ដោះអាសន្ន ​ក្នុង​ពន្ធនាគារ ដោយ​សារ​ការ​តវ៉ា​ទាម​ទារ​ដីធ្លី​របស់​ខ្លួន។ 

ចំណែក​ឧកញ៉ា គិត ធាង ​ធ្លាប់​ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួន ​​​កាលពី​ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹង​សារធាតុ​​ញៀន​មេ​តំហ្វេ​តា​មីននិង​គ្រឿងញៀន​ខុស​ច្បាប់​ផ្សេងទៀត​ចំនួន​៥០​គីឡូក្រាម​រកឃើញ​នៅក្នុង​ក្លិប​កម្សាន្ត​រ៉ុ​ក ដែល​ជា​កម្មសិទ្ធិ​របស់​លោក។ 

លោក​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​​ ក្រោម​បទ«ចាត់ចែង​សម្រួល​ឱ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន»។ បន្ថែមពីនេះ​ ឧកញ៉ា​ ថោង​ សារ៉ាត់​ ត្រូវបានតុលាការចោទពីបទឃាតកម្មទុកមុន​ ករណីឃាតកម្មបាញ់សម្លាប់​ ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ កណ្តាលក្រុងភ្នំពេញកាលពីថ្ងៃទី២២ខែវិច្ឆិការ ឆ្នាំ២០១៤ជាដេីម។

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន លើក​ឡើង​ថា ​ការ​រៀបចំ​ឱ្យ​មាន​ក្រម​សីល​ធម៌ ឬ​វិជ្ជាជីវៈ​របស់​សមាគម​ឧកញ៉ា គឺ​ជា​រឿង​ដែល​ល្អ។

ក៏ប៉ុន្តែ លោក​ថា ករណី​ទាំង​នេះ​ប្រហែល​ជា​សមាគម​ឧកញ៉ា​កម្ពុជា ដែល​ទើប​បង្កើត​ថ្មី​ទាំង​នោះ​ គេ​បាន​រៀ​បចំ​រួ​​​ច​រាល់​ហើយ​ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​បញ្ហា​ណា​មួយ​​មិន​ល្អ​ដល់​សង្គម​ជាតិ​។​ 

លោក​បន្ត​ថា៖​«ចំពោះ​បញ្ហា​ឆបោក​ការ​រំលោភ​ដីធ្លី​អី​នោះ​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ដែល​កើត​ចេញ​ពី​សំណាក់​ឧកញ៉ា​មួយ​ចំនួន​កន្លង​ទៅ ដូច​ប្អូន​បាន​ដឹង​អ៊ីចឹង​​ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចាត់​វិធាន​ការ​ដោះស្រាយ​​អស់​​​ហើយ ពុំ​មាន​ទៀត​នោះ​ទេ»

ដោយ​ឡែក​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ មើលឃើញថា បច្ចុប្បន្ន​ គោរមងារ ឧកញ៉ា ខុស​ពី​សម័យ​បុរាណ​​ ពោល​គឺ​សម័យ​បុរាណ​គោរមងារ​មួយ​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​ឥ​​ស្ស​​រជន​ណា​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត រួម​នឹង​ថវិកា​ជួយ​សង្គម​ជាតិ​។​ ក៏ប៉ុន្តែ គោរមងារ ឧកញ៉ា ស​ព្វ​ថ្ងៃ​បែរ​ជា​ផ្ដល់​តម្លៃ​ឱ្យ​ការ​ប្រើ​ប្រាស់​លុយ​ជា​ធំ ដើម្បី​ទិញ​គោរមងារ​ទាំង​នោះ។

 លោកគិតថា បញ្ហានេះជា​ហេតុ​ដែល​នាំ​ឱ្យ​ឧកញ៉ា​ខ្លះ​ឆ្លៀត​ឱកាស ​យក​ឈ្មោះ​ឧកញ៉ា​រក​ស៊ី​ប្រព្រឹត្ត​អបាយ​មុខ​ តាម​អំពើ​ចិត្ត​ ដូច​ជា​ បញ្ហា​អំពើ​ពុករលួយ ការ​កេង​ប្រវ័ញ្ច និង​ការ​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​ចេះ​តែ​បន្ត​កើ​ត​​មា​ន ហើយ ​ភាគ​ច្រើន​នៃ​បញ្ហា​ទាំង​នោះ​ ​ លោក​ថា កើត​ចេញ​ពី​ក្រុម​ឧកញ៉ាខិលខូច​មួយ​ចំនួន​​​ ស្រប​ពេល​ដែ​​​ល​ច្បាប់​យក​មក​អនុវត្ត​​លើ​ជន​ទាំង​នោះ​ ហាក់​ពុំ​សូវ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​។

លោក​បន្ត​ថា​៖«អ៊ីចឹង​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​លើ​លក្ខណៈ​វិនិច្ឆ័យ​ដែរ​ ក្នុង​ការ​ទទួល​ពាក្យ​ ​ស្នើ​សុំ​គោរមងារឧកញ៉ា​។ ដូច្នេះ​​​ ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើ​សាវតារ​លើ​បុគ្គល​ទាំង​អស់​នោះ ថា​តើ​ពួក​គេ​រក​ស៊ី​ត្រឹ​​​ម​ត្រូវ​ដែរ​ឬ​ទេ​ពួក​គេ​មាន​ស្នាដៃ​អ្វី​ខ្លះ ហើយ​ពួក​គេ​មាន​វារៈ​ភាព​ប៉ុណ្ណា និង​កម្រិត​ការ​សិក្សា​បាន​កម្រិត​ណា​ អី​ជា​ដើម»​​​