សហភាពអឺរ៉ុប (EU) អង្គការ UNIDO និងរដ្ឋបាលជលផល បានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣។

យោងទៅតាមសេចក្តីប្រកាស CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជលផលនៅកម្ពុជាការធានាឲ្យបាននូវគុណភាពនិងសុវត្ថិភាពនៃផលផលិតផលជលផល គឺជាគោលដៅចម្បងរបស់ប្រព័ន្ធវិញ្ញាបនបត្រ ដែលនឹងអាចរួមចំណែកអភិវឌ្ឍន៏ឧស្សាហកម្មជលផលកម្ពុជាប្រកបដោយបរិយាប័ន្ន និង ចីរភាព។

តួអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលទាំងមូលដែលអាចចូលរួមដាក់ពាក្យស្នើសុំនិមិត្តសញ្ញា CQS រួមមាន សហគ្រាស កែច្នៃផល ផលិតផលជលផល ទូកនេសាទ និងផែត្រីជាដើម ប្រសិនបើអាចគោរពទៅតាមស្តង់ដារដែលបានកំណស្របនឹងប្រធានបទស្តង់ដារម្ហូបអាហារជួយសង្រ្គោះជីវិតរបស់ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ ២០២៣។

សម្រាប់ជុំទី១ រដ្ឋបាលជលផល បានប្រគល់វិញ្ញាបនបត្រ ដល់សហគ្រាសចំនួន ៨ ដែលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនស្របតាមលក្ខខណ្ឌតម្រូវនៃ CQS រួមមានសហគ្រាសលាងឡេង សហគ្រាសផលិតទឹកត្រីនីអៀងណេង សិប្បកម្មសំណាង សុធា សហគ្រាសហូមថេសហ្វូត សហគ្រាសភ្នំពេជ្រប៊ុនឃា សហគ្រាសធឿនស្រីនី សិប្បកម្មកែច្នៃវង្សតារា និងសិប្បកម្មកែច្នៃហេងហ៊ត់ (សុខ ឃីម)។

ដោយបានដឹងថាការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។

បន្ថែមពីនេះបានអោយដឹងថាប្រព័ន្ធវិញ្ញាបនបត្រCQS ជាកាបោះជំហានទៅមុខដ៏សំខាន់មួយរបស់កម្ពុជាក្នុងកាប្រែក្លាយខ្លួនទៅជាជើងក្នុងកាអនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារនិងកាងារនេសាទប្រកបដោយនិរន្តភាពដែលផ្តល់អត្ថប្រយោជន៍បន្តដល់អ្នកប្រើប្រាស់ក្នុងស្រុកនិងពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិផងដែរ៕