អគ្គិសនីកម្ពុជាបានចេញសេចក្តីប្រកាសអំពីការអាក់រអួលចរន្ត និងអនុវត្តការងារជួលជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណ:ដល់ការដ្ឋានពង្រឹកផ្លូវនៅតាមតំបន់ក្នុងសង្កាត់ ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ គឺចាប់ពីថ្ងៃនេះដល់ទី០៦ ខែសីហា ឆ្នាំ២០២៣។

EDC បានចេញសេចក្តីជូនដំណឹងក្នុងរាជធានីភ្នំពេញ ចេញថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ថាគឺមានខណ្ឌចំនួន ២៣កន្លែងដែលត្រូវទៅជួលជុល និងផ្លាស់ប្តូរដំឡើងបរិក្ខារផ្សេង ចំពោះពេលវេលាគឺពីពេលព្រឹករហូតដល់ល្ងាច គឺចាប់ពីថ្ងៃទី០៣ ដល់០៦ ឆ្នាំ២០២៣ នេះតទៅ៕