ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសឪ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីគោលការណ៍ និងវិធានស្តីពីដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូលទូទាំងប្រទេសនៅរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្មបានចេញថ្ងែទី០២ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសថា ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបាន ព្រះករុណាព្រះបានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខានៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
បន្តទៀតថាច្បាប់នេះត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយ: ពេលដប់ថ្ងៃគត់ក្រោយ និងនៅទូទាំងប្រទេសក្នុងរយ: ពេលម្ហៃថ្ងៃគត់ក្រោយពីថ្ងៃប្រកាសឪ្យប្រើ ស្របតាមមាត្រា៩៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមទៀតថាច្បាប់នេះជាឧបករណ៍ជួយលើកកម្ពស់ទំនិញដែលមានដើមកំណើតនៅកម្ពុជា ជំរុញការនាំចេញ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជាលើទីផ្សារអន្តរជាតិ និងពិភពលោកផងដែរ៕