នៅម៉ោងប្រមាណជាជាង ៧ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋកំពុងឈរតម្រង់ជួរនៅមុខការិយាល័យមួយក្នុងមណ្ឌលវិទ្យាល័យជា ស៊ីម ចំរើនរដ្ឋ ដើម្បីរង់ចាំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧។
ទើបតែបោះឆ្នោតឆ្នោតរួច ដោយមានដៃប្រលាក់ទឹកខ្មៅផង លោក ប៉ាង សារាយ អាយុ៧០ឆ្នាំ លើកឡើងថា ក្នុងនាមលោកជាពលរដ្ឋម្នាក់ លោកបោះឆ្នោតដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស។
លោកនិយាយថា៖ «ខ្ញុំយល់ឃើញថានេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗដើម្បីតម្រូវជ្រើសរើសរកថ្នាក់ដឹកនាំដ៏ល្អសម្រាប់គ្រប់គ្រងប្រទេសជាតិ និងប្រជាជន។ អ៊ីចឹងខ្ញុំមានចិត្តសប្បាយរីករាយដោយឥតឧបមា ព្រោះក្នុងមួយអាណត្តិមាន៥ឆ្នាំនេះ ខ្ញុំយល់ឃើញថាវាជាការងារល្អណាស់ សម្រាប់ពលរដ្ឋម្នាក់ៗ»។
លោក ប៉ាង សារាយ អះអាងថា នេះជាលើកទី៧ ហើយដែលលោកបានបោះឆ្នោត។ ហើយលោករំពឹងថា ប្រជាពលរដ្ឋនឹងមានក្តីសុខ ប្រទេសនឹងមានការរីកចម្រើន លើគ្រប់វិស័យទាំងអស់។
ប្រជាពលរដ្ឋដែលឈរតម្រង់ជួរចាំបោះឆ្នោតផ្សេងទៀត បានបង្ហាញពីភាពវិជ្ជមានអំពីលទ្ធផលនៃការបោះឆ្នោត និងអនាគតថ្នាក់ដឹកនាំអាណត្តិថ្មី ថានឹងដឹកនាំប្រទេសប្រកបដោយភាពរលូន ដូចលោក ប៉ាង សារាយដែរ។
ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ មានប្រជាពលរដ្ឋចុះឈ្មោះជាង ៩លាន ៧សែននាក់ និងមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។
បន្តទៀតមុនពេលចូលបោះឆ្នោតដំបូងមានប៉ូសីលឈរអមសងខាងផ្លូវដើម្បីការពារអង្កេតការគ្រប់ច្រក និងមានប្រជាពលរដ្ឋជាច្រើនបានដាក់យានជំនិះអោយបានត្រឹមត្រូវមុនមកចុះតម្រង់ជួររៀបចំបោះឆ្នោត។ ការរៀបចំការបោះឆ្នោតដែលមានប្រជាពលរដ្ឋ នៅទូទាំងប្រទេសក្នុងរយៈពេល ១ ថ្ងៃកន្លងមកនេះដែលមានប្រជាជនដល់ ៨,២១៣,២៦០ នាក់នឹងប្រមាណជា ៨៤,៥៨% នៃប្រទេសកម្ពុជាយោងទៅតាមគ.ជ.ប។
នៅក្នុងអំឡុងពេលបោះឆ្នោតបានប្រកាសឲ្យប្រើអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងសេចក្ដីសម្រេចលេខ ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ក្រសួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ សូមបញ្ជាល់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។
ប្រជាពលរដ្ឋអនុវត្តសិទ្ធិនៃការគ្រប់គ្រងអំណាចដោយខ្លួនផ្ទាល់តាមរយៈការបោះឆ្នោត ព្រោះនៅក្នុងសង្គមប្រកាន់ប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេសជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។
ការបោះឆ្នោតគឺជានីតិវិធីដែលអនុញ្ញាតអោយសមាជិកនៃអង្គការ ឬសហគមន៍មួយធើ្វការជ្រើសរើសតំណាងដែលនឹង កាន់តួនាទីនៃសិទ្ធិមានក្នុងការបោះឆ្នោត។
ការបោះឆ្នោតសំខាន់បំផុត គឺការជ្រើសរើសនៃរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ឬថ្នាក់ជាតិ ក្នុងឪកាសដើម្បីសំរេចនរណានឹងគ្រប់គ្រង គឺផ្តល់ជូនសាធារណៈជនដើម្បីជ្រើសរើសនូវគោលនយោបាយ កម្មវិធី និងទិសដៅទៅអនាគតនៃសកម្មភាពរបស់រាជរដ្ឋាភិបាល។
ការបោះឆ្នោតមានគោលបំណងដល់ប្រជាពលរដ្ឋឲ្យមានការជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្តនឹងតាមឆន្ទះ ជំរុញឪ្យអ្នកដឹកនាំមានការទទួលស្គាល់ខុសត្រូវចំពោះមុខអ្នកឈ្នះឆ្នោត និងផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធីនិងផ្តល់អំណាចឲ្យអ្នកដឹកនាំតាមរយៈសំឡេងភាគច្រើនដែលបោះនៅក្នុងប្រទេស។
ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋមានអត្ថប្រយោជន៍ជាច្រើនធើ្វឲ្យអ្នកដឹកនាំមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើន ធើ្វឲ្យតំណាងប្រជាពលរដ្ឋថ្នាក់ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ អភិវឌ្ឍសេដ្ឋកិច្ច កំណត់ជោគវាសនាខ្លួនផ្ទាល់និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។
ជាគុណសម្បត្តិបើវាសំដែងច្បាស់លាស់នួវមតិប្រឆាំងនឹងបោះឆ្នោតគ្មានសេរី និង គ្មានយុទ្ធធម៌។ ចំណែកគុណវិបត្តិនៅពេលណាដែលប្រជាពលរដ្ឋមិនទៅបោះឆ្នោត ដោយយល់ឃើញថាគ្មានប្រយោជន៌ដល់ខ្លួន ឬអនុបធិនៃករណីយកិច្ច របស់ប្រជាពលរដ្ឋ។
អ្នកស្រីនុត សុគន្ធ អាយុ ៥៣ឆ្នាំ មុខរបបជាស្ត្រីមេផ្ទះ បានធ្វើការកិច្ចសម្ភាសន៍ទៅកាន់ Newsroom Cambodia ថាអ្នកស្រីយល់ឃើញថា៖ «ខ្ញុំគេឲ្យបោះឆ្នោតជាតួនាទីប្រជាជន ត្រូវតែបោះ» ។ក្នុងថ្ងៃនេះដែលគាត់មានអារម្មណ៍សប្បាយ អ្នកស្រីបានលើកឡើងថាក្នុងអានិត្តនេះមានប្រជាពលរដ្ជមកបោះមានភាពអូអរ។ ការយល់ឃើញរបស់អ្នកស្រីថា ក្នុងអានិត្តមួយនេះដែលបើរដ្ជមន្ត្រីដែលកាន់អំណាចថ្មីគាត់សង្ឃឹមថាមានភាពរុងរឿង។ នេះជាលើកទី៧ហើយដែលអ្នកស្រីគាត់បានមកបោះឆ្នោតជ្រើសរើសតាំតំណាងរាស្ត្រ។
អ្នកស្រីថាន់ ចាន់ទេវី អាយុ ៣៣ឆ្នាំ មុខរបរធើ្វការងារ ការយល់ឃើញ «ខ្ញុំថាយល់ថាល្អនិងដំណើរធម្មតានៃការបោះឆ្នោតអត់មានខុសប្លែកអីផង»។ អ្នកស្រីបន្តទៀតថាមានអារម្មណ៍ថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលបានបំពេញតួនាទីនេះ» «ខ្ញុំគិតថាល្អព្រោះសេដ្ឋកិច្ចក៏ល្អតាមហ្នឹង» នេះគឺជាលើកទី៣ ហើយដែលអ្នកស្រីបានបោះឆ្នោត។
អ្នកស្រីពៅចន្ទថា អាយុ៦៥ឆ្នាំ មុខរបរ ជាស្រ្តីមេផ្ទះ ការយល់ឃើញ «ខ្ញុំថាយល់ថាវាជារឿងមួយដ៏សំខាន់មួយទើបបានបោះឆ្នោត»។ ក្នុងថ្ងៃនេះអ្នកស្រី មានអារម្មណ៍សប្បាយចិត្តរីករាយ នេះជាលើកទី៧ហើយដែលអ្នកស្រីបានមកបោះឆ្នោត ។ អ្នកស្រី សង្ឃឹមថានៅក្នុងអានិត្តផងនេះដែលនឹងជួបសន្តិភាពដល់ប្ររាស្ត្រតាំងមូល។
អ្នកស្រី ពៅណា រី អាយុ៦២ ឆ្នាំមុខរបប ជាស្រ្តីមេផ្ទះការយល់ឃើញ «ខ្ញុំយល់ឃើញថា វាល្អនិងមានជួបនឹងជួបសន្តិភាព» ។ នេះជាលើកទី៧ហើយ ដែលអ្នកស្រីបានមកបោះឆ្នោត។
ព្រឹត្តិការណ៌នៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថភាព សណ្តាប់ឆ្នាប់ល្អ និងគ្មានអំពើហឹង្សា។ ចំណែកប្រជាពលរដ្ឋតម្រង់ជួរនិងកាន់អត្តសញ្ញាណប័ណ្ណដើម្បីចាំលេខរៀងមុននឹងចូលទៅក្នុងបំពេញកាតព្វកិច្ច។ ការបោះឆ្នោត គឺជាមូលដ្ឋានសង្គមប្រជាធិបតេយ្យ ដែលតូ្រវបានកំណត់ដោយ គោលការណ៌រួមទាំងមូល ហើយមានតំលៃក្នុងលក្ខណៈមនុស្សធម៌ ដែលមានតំលៃដល់ការរីកចំរើនសង្គម។ ការរៀបចំការបោះឆ្នោតដែលមានប្រជាពលរដ្ឋ នៅទូទាំងប្រទេសក្នុងរយៈពេល ១ ថ្ងៃប៉ុណ្ណោះ៕