ក្រុមអ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន លើ​​​​​​​​​កនេះ ជាសារបង្ហាញឱ្យឃើញពីការមិនទម្លាក់ដៃចោលក្នុងមិត្តភាពយូរអង្វែង ស្របពេលដែល​​ខ្លួន​​ធ្លាប់​​​​បា​​ន​​​​សន្យា ក្រោមពាក្យស្លោក«ជាមិត្តដែកថែប » ហើយក៏​ចំពេលដែលរដ្ឋាភិបាលកម្ពុជា រៀបចំ​​រ​​បៀបដឹកនាំតាមបែបថ្មីឱ្យអ្នកបន្តវេនជំនាន់ក្រោយ ដែលគណបក្ស​​កាន់​​​​អំ​​ណាចបានព្យាយាម ប្រើប្រា​​ស់​​​​គ្រប់វិធីរួចមកហើយ តាំងពីមុនរៀបចំការបោះឆ្នោតថ្នាក់ជាតិមកដល់ម៉្លេះ។

សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់ Newsroom Cambodia ថា លោក វ៉ាង យី គឺជាអតីតមន្ត្រីការទូតចិនហើយត្រូវបានតែងតាំងឡើងវិញជាមន្ត្រីការទូតបន្តដោយរដ្ឋាភិបាលចិន។លោកបន្តថាជុំវិញដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននេះបង្ហាញឱ្យឃើញពីពង្រឹងទំនាក់ទំនងមិត្តភាព។ពិសេសនោះជាពង្រឹងទំនាក់ទំនងពីមិត្តដែកថែប​ ទៅជាមិត្តត្បូងពេជ្រ។

ម្យ៉ាងទៀតវិញទៀត ដំណើរទស្សនកិច្ចនេះក៏ជាការ​បញ្ជាក់ថាចិនគាំទ្រគ្នាផ្នែកនយោបាយការបរទេសទ្វេភាគីរវាងកម្ពុជា-ចិន ឱ្យមានភាពនៅដដែលដើម្បីបញ្ជាក់ពីជំហររបស់ចិនចំពោះកម្ពុជា។

លោកថា៖«ចំណុចនៅពេលដែលចិនកសាងទំនាក់ទំនងល្អជាមួយកម្ពុជានេះវាជាចំណុចវិជ្ជមានហើក៏មិនមានការថ្កោលទោសពីសហគមអន្តរជាតិជាពិសេសលោកខាងលិចនោះទេគ្រាន់តែថានយោ​​បា​​​យកម្ពុជាទាមទារ ឱ្យភាគីកម្ពុជាខ្លួនឯងរក្សាឱ្យនូវនយោបាយអព្យាក្រឹត្យរបស់កម្ពុជាជាមួយភាគីអន្ត​​​​​ជាតិដទៃទៀតដូចជាលោកខាងលិច»

បើតាមលោក ឯម សុវណ្ណរ៉ា ដំណើរទស្សនកិច្ចនេះ វាមិនមានចំណុចអវិជ្ជមានទេ ប៉ុន្តែកម្ពុជាជាពិសេ​​ស​​​រដ្ឋាភិ​​បាលអាណត្តិថ្មីត្រូវប្រកាន់គោលការណ៍អព្យាក្រឹត្យ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងសន្ធិ​​ស​​ញ្ញា និងកតិកាសញ្ញាអន្តរជាតិ ដែលកម្ពុជាធ្លាបើបានផ្តល់សច្ចាប័ន និងមានកាតព្វកិច្ចត្រូវអនុវត្ត។

អ្នកជំនាញគោលការណ៍នយោបាយរូបនេះ សង្កេតឃើញថា ដើម្បីអាចឱ្យកម្ពុជាទិញផលចំ​​ណេញពី​​ទំ​​នា​​​ក់​​ទំនងកម្ពុជា ចិននេះបាន គឺខ្លួនឯងត្រូវចេះបត់បែន និងចេះពីរបៀបឆ្លើ​​យតបនឹង​​នយោបា​យអ​​ន្ត​​រ​​ជាតិ។

លោកបន្តថា «វាជាការពិត ប្រទេសមហាអំណាចមិនថាប្រទេសកម្មុយនីស្តឬក៏ប្រទេសលោកសេរីនោះទេ។ គឺអ្នកប្រមុខការទូតតែងតែដើរពង្រឹងទំនាក់ទំនងឬក៏រក្សាស្ថេរភាពនយោបាយ ដើម្បីឱ្យបានការគាំទ្រគ្នាផ្នែកនយោបាយលើឆាកអន្តរជាតិ។ ហើយនេះវាគឺជាកិច្ចការធម្មតារបស់ប្រទេសមហាអំណាចតែងតែធ្វើបែបនេះ ហើយវាក៏មិនមានអ្វីខុសឆ្គងនោះទេ»

ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា លើកឡើងនៅក្នុង​​គេហទំព័រហ្វេ​​សប៊ុកផ្លូ​​វការ​​រ​​ប​​ស់​​ខ្លួន ថាដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី​ (Wang Yi) កាលពីថ្ងៃទី១២​ ដល់ថ្ងៃទី១៣ សីហា ឆ្នាំ២០២៣ ជាដំណើរទស្សនកិច្ចដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ជាងនទៀតដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្សេងៗផងដែរ។

ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) ដែលមានវ័យ៦៩ឆ្នាំ បានបំពេញទស្សនកិច្ចរយៈពេលពី​​​រថ្ងៃ ហើយក៏នៅចំពេលដែលកម្ពុជា កំពុងរៀបចំក្បាលម៉ាស៊ីនដឹកនាំប្រទេស ក្រោយបិទបញ្ចប់ការ​​បោះ​​​​ឆ្នោត កាលពីថ្ងៃទី ២៧ កក្កដា ថ្មីៗនេះដែរ។

ក្រុមអ្នកជំនាញគោលការណ៍មើលឃើញថា ការបំពេញបេសកម្មនេះ ឆ្លុះបញ្ចាំងថា ទោះកម្ពុជាមាន​​អ្នក​​ដឹកនាំថ្មី ក្រោមការចាត់ចែងរបស់គណបក្សប្រជាជនកម្ពុជាក្តី ក៏មិត្តភាពនៃប្រទេសទាំងពីរ នៅអាច​​រក្សាបាន​​​​ដូចដើម។

លោក សឿន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងតាមរយៈសំណេររ​​បស់​​ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា ការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក ​វ៉ាង យី (Wang Yi) នេះគឺជាការពង្រឹក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងក៏ជា​​កា​​​រ​​​​ពង្រីកសក្ដានុពលក្នុងតំបន់ឱ្យបានទូលំទូលាយនៅអាស៊ីអាគ្នេយ៍ដែរ។

លោកបន្តថា៖«ទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌រវាងប្រទេសទាំងពីរមានអាយុកាលរាប់សតវត្ស ហើ​​យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជាចិនបានរីកចម្រើន។ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម និងអ្នកវិនិយោគដ៏ធំបំផុតរបស់កម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ប្រទេស»

ដោយឡែក លោក ពេង សារី សាស្រ្តាចារ្យផ្នែកនយោបាយអន្តរជាតិ បា្រប់ Newsroom Cambodia ថា វាជាទម្លាប់ ឬក៏ប្រពៃណីរបស់ប្រទេសចិននៅពេលណាប្រទេសដែលជាមិត្តរបស់ខ្លួន មានមេដឹក​​នាំ​​ថ្មី​​ តែងអនុវត្តរបៀបនេះ មិនមែនមានតែកម្ពុជាមួយនោះទេ។

អ្នកជំនាញផ្នែកគោលនយោបាយអន្តរជាតិរូបនេះ យល់ឃើញថា ហេតុនេះដំណើរទស្សនកិច្ចនេះ ហា​​ក់​​​​ដូចមិនមានអ្វីដែលថ្មី និងចម្លែកពេកនោះទេ។ប្រភពដដែលបន្តថាដូច្នេះហើយនៅក្នុងដំណើរទស្ស​​នកិច្ចនេះគឺចិនចង់បង្ហាញថាចិននៅតែរក្សាជំហររឹងមាំ និងមិត្តភាពជិតស្និតរវាងកម្ពុជា-ចិន មិនថាមេដឹ​​ក​​នាំ​​ណាដឹកនាំប្រទេសឡើយ។

លោកបន្តថា៖«ដំណើរទស្សនិច្ចនេះវាចំពេលដែលភូមិសាស្រ្តនយោបាយប្រកួតប្រជែងរវាងសហរដ្ឋអា​​​មេ​​រិកចិននៅក្នុងការដណ្តើមឥទ្ធិពលនៅអាស៊ានកើនឡើងខ្លាំង។ ដូច្នេះចិនមានឱកាសក្នុងការព្យា​​យាបង្ហាញពីជំហរហើយនឹងឆន្ទៈរបស់ខ្លួនក្នុងការធ្វើកិច្ចការងារជាមួយមេដឹកនាំរបស់អាស៊នគ្រប់ប្រទេស។ ច៊ឹងវាគឺជាការបង្ហាញពីការទុកចិត្តទុកដាក់របស់ខ្លួននៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីក៏ដូចជាទំនាក់ទំងពហុភាគីជាមួយនឹងបណ្តាលមេដឹកនាំអាស៊ាន»

ក្រុមអ្នកជំនាញគោលនយោបាយទាំងនេះ ចាត់ទុកថា ដំណើរនៃការបំពេញទស្សនកិច្ច របស់ប្រមុខ​​កា​​ទូត​​ចិនលើកនេះ វាជាការបង្ហាញនូវទិដ្ឋភាពភូមិសាស្រ្តនយោបាយរបស់ចិនផង និងជាការពង្រឹង​ទំនា​​ក់ទំ​​​​​នង​របស់​ប្រទេស​ចិន​ក្នុង​តំបន់​អាស៊ាន (​ASEAN) ហើយក៏ជាពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​តួអង្គ​សំ​ខា​​ន់​​​ក្នុង​តំបន់ថែមទៀតផង។

ជាងនេះទៅទៀត ដំណើរទស្សនៈកិច្ចនេះ មានឥទ្ធិពលទាំងផ្នែកយុទ្ធសាស្រ្ត និងបង្កើនឥទ្ធិពលក្នុង​​នា​​ម​​​ជាប្រទេសមហាអំណាចយក្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះដែរ ជាពិសេសជាការបង្កើនគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

គេសង្កេតឃើញថា បើទោះជានៅពេលនេះកម្ពុជា បានផ្លាស់ប្តូរពាក្យស្លោកខ្លួនពីមិត្តដែកថែប ទៅជា​​​មិ​ត្ត​​ត្បូ​​ងពេជ្រក្តី បើពិនិត្យទៅរឿងបំណុលវិញ បំណុលចិនកម្ពុជាឈរនៅជួរមុខ ក្នុងចំណោមបំណុល​​សា​​ធា​​រណៈដទៃទៀត។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និង​​ហិ​​រញ្ញ​​វត្ថុ​ កាលពីខែ កញ្ញា ឆ្នាំ២០២២ បង្ហាញថាគិតត្រឹមឆមាសទីពីរ ឆ្នាំ២០២២នេះ បំណុលដែលកម្ពុជាជំ​​ពា​​ក់​​​​រដ្ឋ​​ជា​បរទេស និងប្រទេសដៃគូអភិវឌ្ឍន៍បាន​កើនឡើងជិត ១០ពាន់លានដុល្លារអាមេរិក ក្នុងនោះ បំ​​​​​​ណុលចិនឈរលេខរៀងទី១ ក្នុងទំហំទឹកប្រាក់គិតជាភាគរយជាង ៤២ភាគរយ ក្នុងចំណោម​​បំ​​ណុ​​ល​​ស​​រុប។

អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរត្ន លើកឡើងពីដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នេះគឺចិនចង់បង្ហា​​ញ​​​​ថាខ្លួននៅតែជាបង្អែកដែលខ្វះមិនបានសម្រាប់រដ្ឋាភិបាលថ្មីនេះ។

ម្យ៉ាងទៀត ចិនប្រហែលជាចង់ដឹងពីជំ​​ហររបស់រដ្ឋាភិបាលថ្មីថាតើកម្ពុជាមានជំហរបែបណាចំពោះប្រ​​ទេ​​​សចិន និងប្រទេសនានាក្នុងពិភពលោកដែរ ជាពិសេសប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាដើម។ជាងនេះទៅទៀត ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីឥទ្ធិពលខ្លាំងឡើងរបស់ប្រទេសចិនក្នុងកិច្ចការពិភពលោក និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមជាមួយប្រទេសនានាក្នុងកម្រិតការទូត។

លោកបន្តថា«ទោះបីជាយ៉ាងនេះក្តីចិនមិនដែលគិតប្រយោជន៍ទាំងនេះធំជាងប្រទេសរបស់ខ្លួននោះទេ គឺចិនសម្លឹងឃើញប្រយោជន៍ដើម្បីទប់ទល់ជាមួយនឹងប្រទេសមហាអំណាច។ ព្រោះយើងចង់ក៏ដោមិនចង់ក៏ដោយគឺយើងកំពុងធ្លាក់ក្នុងភូមិសាស្រ្តនយោបាយដែលមានន័យថាធ្លាក់ក្នុងភូមិសាស្រ្តនយោបាយរបស់ប្រទេសធំៗ។ ដូច្នេះយើងអាចក្លាយជាកូនអុកមួយសម្រាប់ចិន»

លោក ហ៊ុន ម៉ាណែត ដែលនឹងត្រូវចូលកាន់តំណែងជានាយករដ្ឋមន្រ្តី នៅក្នុងអាណត្តិទី៧នេះ បាន​​​​ប​​ញ្ជា​​​ក់ជំហររបស់ខ្លួន តាមរយៈការផ្សព្វផ្សាយសារនយោបាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ថា ស​​ម្រា​​ប់គណៈរដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំរបស់លោកនេះ នឹងមិនប្រកាន់ជ្រុលនិយម​​ទៅកាន់​​លោកខា​​ង​​លិ​ច ឬរដ្ឋាភិបាលចិនទេ។ប៉ុន្តែគោលនយោបាយរបស់លោកអនុវត្តដោយពេញលេញ អំពីអព្យាក្រឹត្យ​​ភា​​ព​​របស់ខ្លួន។

បើទោះបែបណា គេសង្កេតឃើញថាបណ្តាប្រទេសមួយចំនួន ដូចជាស្រីលង្កា និងអាហ្វ្រិកជាដើម ដែ​​ល​​ជាមិត្តរបស់ចិន បានប្រកាសអាសន្នដោយសេដ្ឋកិច្ចដាំក្បាលចុះ។កាលពីខែកក្កដា ឆ្នាំ២០២២ គ​​ណៈ​​​​រដ្ឋ​​ម​​ន្រ្តីថ្មី​​ដែលដឹកនាំជំនួសពីលោក មាហិនដា (Mahinda) ដែលត្រូវបានកាសែត AP ដក​​ស្រ​​ង់​​​​សំ​​ដី មកចុះ​​ផ្សា​​យ​លើកឡើងថាសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កានៅពេលនេះ ដើរទៅមុខលែង​​រួច​​ហើ​​យ​​​​។

មានហេតុផលជាច្រើន ដែលត្រូវគេរកឃើញដែលនាំឱ្យសេដ្ឋកិច្ច ប្រទេសស្រីលង្កាស្តារលែងចេញនោះ គឺទុនបម្រុងទុនរបស់ប្រទេសត្រូវធ្លាក់ចុះ។ក្នុងពេលជាមួយគ្នា ពលរដ្ឋស្រីលង្កាត្រូវ​ជួបវិបត្តិផ្នែកជីវភាព ខណៈ​​សាច់​​ញា​​តិ​​លោក មាហិនដា មានទ្រព្យស្តុកស្តម្ភ។អតីតមេដឹកនាំស្រីលង្ការូបនេះ គឺជាមិត្តដែលជិតស្និ​​តរបស់រដ្ឋាភិបាលចិនប៉េកាំង។នៅក្នុងការកាន់អំណាច រដ្ឋាភិបាលចិនបានផ្តល់កម្ចីរាប់ពាន់លា​​ន​​​​ដុល្លារទៅឱ្យស្រីលង្កា។ស្ថិតក្នុងស្ថានភាពបំណុលកាន់តែកើនឡើង រដ្ឋាភិបាលចិនប៉េកាំង មិនបានខ្វ​​ល់​​ពីការប្រព្រឹត្តអំពើពុករលួយ នៅក្នុងអាណត្តិនៃការដឹកនាំរបស់លោក មាហិនដា នេះទេ។

ក្នុងគ្រាដែលជួបវិបត្តិសេដ្ឋកិច្ចដោះមិនចេញនេះ កំពង់ផែជាច្រកសេដ្ឋកិច្ចដែលខ្វះមិនបានរបស់ប្រ​​ទេ​​ស​​ស្រីលង្កា ត្រូវបានរដ្ឋាភិបាលចិនដកហូត ព្រោះតែគ្មានលទ្ធភាពសងបំណុលចិន។

យ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជា ធ្លាប់ថ្លែងការពារថា កម្ពុជានៅតែអាចគ្រប់គ្រងបំណុលរបស់ខ្លួនបាន ហើ​​យ​​នៅតែអាចមានលទ្ធភាពខ្ចីបុលបន្ថែមទៀតនៅឡើយ៕