លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា លោកប៉ែន បូណា នឹងត្រូវឡើងតំណែងជាអ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកម្មវិធីបំពាក់មេដាយដល់អ្នកកាសែត។
ប៉ែន បូណា ជាអតីតប្រធានក្លឹបអ្នកកាសែតកម្ពុជា នឹងក្លាយជានាំពាក្យរបស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន សែន បានលើកថា៖ «អនាគតនាយករដ្ឋមន្រ្តីព័ត៍មានដែរនឹងចូលកាន់តំណែងនៅពេលក្រោយជាបេក្ខជនខ្ញុំបានត្រៀមបម្រុងយូរហើយ ថ្ងៃនេះក៏មានវត្តមានអនាគតនាយករដ្ឋមន្រ្តីព័ត៍មាន»។
លោក ហ៊ុន សែនបានបន្ថែមថា៖ «ក្រុមនេះចេញដំណើរ គីជាក្រុមខ្លាំង»។
គួរបញ្ជាក់ផងដែរថាលោក ប៉ែន បូណាគឺជាអ្នកកាសែតដែលបានចេញពីសាលា IFL ធ្វើជាអ្នកកាសែតនៅកាសែតបារាំង Cambodge Soir មិនតិចជាង១០ឆ្នាំទេ។
លោកក៏បានក្លាយជានិពន្ធនាយកទូរទស្សន៍ PNN នៅខែមេសា ឆ្នាំ២០១៥ ក្នុងពេលដំណាលគ្ នាលោកក៍បានឡើងតំណែងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកបានចូលប្រឡូកក្នុងវិស័យព័ត៍មានក្នុងទសវត្សឆ្នាំ១៩៩០។
លោកប៉ែនបូណាក៏ជាគ្រូបណ្តុះបណ្តាលផ្នែកសារព័ត៍មានមួយរូបផងដែរ៕