អ្នកជំនាញផ្នែកសុខាភិបាល ចាត់ទុកថាការចរាចរណ៍ឱសថតនៅកម្ពុជា នៅតែជាបញ្ហាកង្វល់សម្រាប់អ្នកប្រើប្រាស់ ដោយសារប្រព័ន្ធត្រួតពិនិត្យការធ្វើពាណិជ្ជកម្មឱសថ រកឃើញមិនអាចជឿទុកចិត្តបាន ខណៈក្រសួងសុខាភិបាល ទើបចេញបម្រាមការចែកចាយថ្នាំប្រភេទ ប៉ាណាឌុល ផ្លាស់(Phaanedol® Plus)​ ដែលឱសថប្រភេទនេះ មា​​ន​​សារធាតុម្យ៉ាងនាំឱ្យខូចសុខភាពសម្រាប់អ្នកប្រើប្រាស់។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៍​កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី  យល់ឃើញថា ការសម្រេចចិត្តបិទមិនឱ្យចែក​​ចា​​យឱសថប្រភេទ ប៉ាណាឌុល(Phaanedol® Plus)​ ទំនងក្រសួងរកឃើញពីគុណវិបត្តិនៃថ្នាំនេះ ហើយ​​វា​​អា​ច​​នឹងបង្កផលប៉ះពាល់ទៅដល់សុខភាព របស់អ្នកប្រើប្រាស់ដែរ។លោកបន្តថាការបញ្ឈប់មិនឱ្យថ្នាំប្រភេទនេះ​​ដំ​​ណើ​​​​​​រការនៅកម្ពុជា ជាពិសេសនៅតាមឱសថស្ថាន វាគឺជាជម្រើសដ៏ល្អមួយសម្រាប់​​ពលរដ្ឋកម្ពុជា។

ជាងនេះទៀតឱ​​​​សថប្រ​ភេទនេះ វានឹងជះផលអា​​ក្រ​​ក់​​ដល់អ្នក​​ជំងឺ​​​ដូចជា​​រលាក​​ថ្លើមរ៉ាំរ៉ៃ។មួយវិញទៀត ថ្នាំនេះ​​​ក៏​​​មា​ន​សា​​រធា​តុញៀ​​នម្យ៉ា​​ងដែលធ្វើឱ្យអ្នកប្រើប្រាស់ ប្រើ​​ហើ​​យមិនអាចកាត់ផ្តាច់បាន។

លោកបន្តថា៖«ប្រសិន​ជា​ក្រសួង​គេរក​ឃើញ Phaanedol® Plus នឹង​រក​ឃើញ​ថា​វា​មាន​ជាតិ​មិន​គាំ​ប្រសើរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ប្រើ​ទេ​បាន​ន័យថា Phaanedol® Plus នឹង​វា​មាន​សារជាតិ​ម្យ៉ាង​ដែរលវា​លើស​ផ្សំ​នៅ​ក្នុង​អឺ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​នឹង ​បើ​និយាយ​អំពី​ប៉ាណា​ដុល​នឹង​វាជា​ ប៉ាមី​របស់​ប៉ារ៉ា​ វា​មាន ប៉ារ៉ា គីនាល់​ អា​នឹង​ក៏​មានជាតិ ប៉ារ៉ា​នៅ​ក្នុង​នឹង​ដែរ[…] អា​នឹង​ប្រសិន​ជាក្រសួង​រកឃើញថា Phaanedol® Plus​មើល​ទៅ​វា​មាន​សារជាតិ​ញៀន​នឹង​វា​លើស​មាន​ជាតិគីមី​លើស​មិន​អាច​ឲ្យ​ប្រើ​បាន​វាហួស​កម្រិត​អាច​វា​មាន​ផលវិបាក​ដល់​អ្នកជំងឺ​ទៅថ្ងៃ​ក្រោយ​វាអាច​ជា​ជំងឺ​រលាកថ្លើម​រាំរៃ​ទៅជា​ខូចថ្លើម ទី២​អាច​ធ្វើ​អោយ​អ្នក​ជំងឺញៀន​ គេ​ហៅ​ថា​អត់ថ្នាំ​នឹង​វាអត់​​បាត់​នឹង​ហើយ កន្លែង​នឹង​ហើយ​វាប៉ះពាល់​ដូច​យើង​ប្រើ​ថ្នាំ​ញៀន​ចឹង »។

កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តីប្រកាសហាមឃាត់ មិនឱ្យចែកចាយ​​ឱ​សថប្រភេទ ប៉ាណាឌុល ផ្លាស់( ​Ph​a​a​nedol® Plus)​ នៅលើទីផ្សារប្រទេសកម្ពុជា។លិខិត​​បន្តថាក្រោយ​​ការ​​​ពិ​និ​​ត្យក្រសួងរកឃើញថាប្រភេទឱសថនេះ អាច​មាន​ផល​ប៉ះពាល់​សុខភាព​ ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិតអ្នកប្រើ​​ប្រា​ស់។ប្រភពដដែលឱ្យដឹងទៀតថា ថ្នាំ Phaanedol®​ Plus B​/15 Blisters/ 180 Tablets​ នេះ គឺ​គ្មាន​លេខ​បញ្ជីកា​​រ​ត្រឹមត្រូវ ដែលអាច​ធានាបាន​នូវ ​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​ នៃឱសថឡើយ។

មានមុខរបរជាអ្នកលក់ឥវ៉ាន់ និងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ លោក ញឹម ឡុង ឱ្យដឹងថា បម្រាមមិនចេញ​​ល​​ក់​​​ឱសថប្រភេទ ប៉ាណាឌុល ផ្លាស់ នេះប្រាកណាស់ ប្រសិនបើមានអ្នកហ៊ានល្មើសនឹងបម្រាមនេះ ចៀសមិន​​ផុត​​​​ពី​​មាន​​ទោសទណ្ឌឡើយ។

ស្ថិតក្នុងវ័យប្រមាណ ៥០ឆ្នាំ លោក ញឹម ឡុង យល់ឃើញថា បើមានគោលការណ៍បែបនេះហើយ ហើយនៅ​តែ​​មា​​ន​​អ្នកបំពានទៀត នោះមានន័យថា អ្នកជួញដូរឱសថប្រភេទនេះ កំពុងចូលរួមប្រព្រឹត្តបទល្មើស។

លោកបន្តថា៖«តាម​ខ្ញុំយល់​ដែរ​ក្រសួង​មិន​អោយ​យើង​លក់​នឹង​យើង​មិនអាច​ប្រើប្រាស់​បានទេ​ហើយ​វាជា​រឿង​ខុស​ច្បាប់​យើង​មិន​អាច​លក់​បាន​ទេ។យ៉ាង​ណា​ប្រសិន​ជាយើង​លក់យើង​ប្រើវា​ជារឿង​មួយ​ខុសច្បាប់​ពេលដែរ​យើង​ចែកចាយ​ក្លែងក្លាយ​គេរក​រឿង​យើង​គេប្តឹង​ចឹងហា​ពីព្រោះ​វាជារឿង​មួយខុស​ច្បាប់​លក់​របស់​ក្លែងក្លាយ​ប្រសិន​ជារបស់​ការពិត​ហ្មងវាអត់​មាន​បញ្ហាអី​ទេ​បើ​របស់​ក្លែងក្លាយ​គេមក​រករឿង » ។

នៅរស់ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី សុង ចំរើន ក៏ឯកភាពដែរថា ការចេញបម្រាមបិទមិនឱ្យការធ្វើ​​ចរា​​ច​​រឱសថប្រភេទ ប៉ាណាឌុល ផ្លាស នេះវាគឺជារឿងដែលត្រឹមត្រូវ។មានវ័យប្រមាណ ៥៣ ឆ្នាំ អ្នកស្រី និយា​​យ​​ថា​ ប្រ​​សិនទុកថ្នាំប្រភេទនេះ ឱ្យមានការជួញដូរនៅលើទីផ្សារ អ្នកដែលប៉ះពាល់ផ្នែកសុខភាព គឺជាពលរដ្ឋ។

អ្នកស្រីបន្តថា៖«វា​ត្រឹមត្រូវ​ហើយ​បានគេ​បិទ​នឹង​វាប៉ះពាល់​ដល់​សុខភាព​វា​អត់​ល្អ​វា​ក្លែងក្លាយ​វា​សម​ស្រប​ហើយ​បើវា​ចឹង » ។

ដោយឡែក ច្បាប់​ស្ដី​ពីការ​​គ្រប់គ្រង​ឱសថ បញ្ញត្តិមាត្រា ១០ កំណត់ថា ការលក់ឱសថដែលគ្មានទិដ្ឋាការ ឬបញ្ជីការ ឬឱសថដែលក្រសួងសុខាភិបាលបានហាមឃាត់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លាន ដល់១០លានរៀល និងផ្អាកសកម្មភាពលក់ដូរចាប់ពី១ខែ ដល់៣ខែ។នៅត្រង់កឋាខណ្ឌចុងក្រោយ នៃបញ្ញត្តិមាត្រាដដែលនេះ បញ្ជា​​ក់​​ថា ក្រសួងសុខាភិបាលមានសិទ្ធិផ្អាកជាបណ្តោះអាសន្នភ្លាមនូវ ការផ្សព្វផ្សាយឱសថត និងការលក់ដូរឱសថដែ​​ល​​រកឃើញថាល្មើស រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

សម្រាប់អ្នកជំនាញផ្នែកសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ​លើកឡើងថាទីផ្សារ​ការលក់​ថ្នាំ​នៅ​ក្នុង​ស្រុក​សព្វ​ថ្ងៃ​នៅតែ​មិន​មាន​សុវត្ថិភាព​សម្រាប់អ្នកប្រើប្រាស់។ជាងនេះទៀត ការប្រកបមុខរបរនេះ ត្រូវគេរកឃើញថាអ្នករកស៊ី មិនមាន​ក្រមសីលធម៍​ក្នុង​ការ​ប្រកបអាជីវកម្ម​មួយ​នេះថែមទៀតផង។ក្នុងនាមជាអ្នកជំនាញផ្នែកសុខភាព លោកក៏ឃើញក្រសួងសុខាភិបាល ដោះស្រាយ​លើរឿង​មួយនេះ ដោយប្រសិទ្ធិភាពដែរ។

លោកបន្តថា ៖​«បើ​និយាយ​ទៅវាមានផល​ប៉ះពាល់​ច្រើន​ប្រសិន​វាមិនទប់​ស្តាត់​មិន​មាន​វិធាន​ការ​ទៅ​ដល់​ក្រុមហ៊ុនធំៗ​ដែរគាត់នាំ​ថ្នាំចូល​ទីមួយ ទីពីរ​ឲ្យ​មានវិធានការប៉ាម៉ាស៊ី[ឱសថស្ថាន] ដែរលក់ផ្សំថ្នាំពេញស្រុកខ្មែរទាំងអស់ យើងគិតមើលថាប៉ាម៉ាស៊ី[ឱសថស្ថាន]​ ​ដែ​រលក់​នៅស្រុកខ្មែរ​ទាំងអស់​ផ្ទះ​ជាប់ៗ​គ្នាអីចឹង​ដែរ​យើង​មើល​ឃើញ​ថាស្ថានភាព​នឹង​វាដដែល​នៅពេលដែរ​រដ្ឋ​ធ្វើ​ខ្លាំង​ទៅ​វា​ប្រែ​ជា​ការបិទឆ្នាំង​បាយ​គាត់​អីចឹង។ អីចឹង​គួរណា​តែរដ្ឋ​ទាំងអស់​គ្នា​នឹង​ក្រសួង​ដែរ​ពាក់ព័ន្ធ​នឹង​គួរ​តែ​រៀប​ប្រជុំ​ដើម្បី​រៀប​រយ​អោយ​ប៉ាម៉ាស៊ី​ទាំងអស់​នឹង​អោយ​គាត់​មាន​អឺ​មាន​ក្រមសីលធម៍​នៅក្នុង​ការ​លក់​​ថ្នាំពេទ្យឲ្យបានល្អ​ដល់បងប្អូនប្រជាពលរដ្ឋយើង » ។

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ អះអាងថា អ្វីដែលក្រសួងសុខាភិបាលចេញគោលការណ៍ហាមឃាត់មិនឱ្យធ្វើចរាចរឱសថតនៅលើទីផ្សារ ក្នុងប្រទេសកម្ពុជាវាគឺជារឿងពិត។លោកបន្តថា លិខិតដែលចេញប្រ​​កាសដែលភ្ជាប់នូវលក្ខខណ្ឌមួយចំនួនដូចជា មានបោះត្រាជាដើម បង្ហាញពីលិខិតដែលចេញដោយក្រសួងសុខាភិបាលដោយពិតប្រាកដ និងគ្មានការក្លែងបន្លំណាមួយនោះទេ។

លោកបន្តថា៖« បើ​មាន​ត្រាមាន​គ្រីស​គេបង្ហោះ​នៅ​ក្នុង​ផេកនាយកដ្ឋានឱសថ​ហើយ​ក្រសួង​ចេញ​វាជាពិត​ប្រាដក​ហើយ »។

សម្រាប់ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ដែលជាប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌កម្ពុជា ឯណេះវិញ លើកឡើងថា ​​ឱ​ស​​​​ថក្លែងក្លាយកំពុងវាយលុកនៅលើទីផ្សារសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱសថការី យ​​ក​ចិត្តទុកដាក់ឱ្យ​​បានដិតដល់។មិនតែប៉ុណ្ណោះ ឱសថក្លែងក្លាយទាំងនោះ មិនមានសញ្ញាណាមួយដែលស្រួលចំណាំឡើយ ហេ​​តុនេះ វាជាផលលំបាកមួយក្នុងការកត់សំគាល់ថាប្រភេទឱសថណាពិត ឬក្លែងក្លាយនោះទេ។

លោកបន្តថា៖«ក្រុមហ៊ុន​ប៉ាម៉ាស៊ី​ដែលលក់​ថ្នាំសព្វ​ថ្ងៃនឹង​គួរតែ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ថ្នាំ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ក្លែងក្លាយ​ច្រើន​ណាស់​យើង​អត់មាន​នៅ​ក្នុងកញ្ចប់ថ្នាំ​អត់មាន​នៅ​ក្នុង​ពណ៍​ថ្នាំ​អត់​មាន​នៅ​ក្នុង​ប្រទះ​ថ្នាំទេ មនុស្ស​ផលិត​អី​ចឹង​អត់​ដឹងថា​ថ្នាំ​ណា​សុទ្ធ ​ឬ​ក៏​មិន​សុទ្ធ​ទេ »៕