សំបូរជាដំរីដែលមានវ័យចំណាស់ជាងគេនិងជាវីរជនបម្រើវិស័យទេសចរណ៍ បានស្លាប់ដោយសារជម្ងឺនៅ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្នុងអាយុ៦៣ឆ្នាំ។

តាមភ្នាក់ងារជំនួយអាមេរិក បាននិយាយថាសំបូរត្រូវបានផ្លាស់ទីលំនៅពីភ្នំពេញទៅមណ្ឌលគីរី ដែលជាផ្ទះចូលនិវត្តន៍របស់វា ហើយវារស់នៅទីនោះបានរយៈពេលជិត១០ឆ្នាំ ក្រោមការគ្រប់គ្រងរបស់អង្គការថែរក្សារសត្វស្រុក។

USAID បានបន្ថែមថា៖ «សំបូរ ជាដំរី ដែលមានវ័យចំណាស់ជាងគេនៅកម្ពុជាមានអាយុ៦៣ឆ្នាំ និងរួចផុតពីរបបខ្មែរក្រហម តែវាបានស្លាប់នៅខេត្តមណ្ឌលគីរីដែលជាទីកន្លែងចូលនិវត្តន៍របស់វា។

«ទោះជាសំបូរស្លាប់តែប្រជាជនកម្ពុជានិងភ្ញៀវទេសចរណ៍ជាច្រើននៅចងចាំអនុស្សាវរីយ៍ល្អៗរបស់វា ព្រោះវាបានបម្រើវិស័យទេសចរណ៍ក្នុងស្រុករយៈពេលជាយូរមុនពេលចូលនិវត្តន៍នឹងជាវីរជននៃវិស័យទេសចរណ៍នៅកម្ពុជា»៕