កា​រចិញ្ចឹមមាន់ស្រែនៅតាមទីជនបទដាច់ស្រយ៉ាល ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បានជួយ​ឲ្យ​កសិករអាច​រកប្រាក់​​ចំណូល​ដើម្បីផ្គត់ផ្គង់ជីវិតគ្រួសារបានមួយផ្នែកដែរ។ ប្រ​​​ភេទ​មាន់ស្រែ​នេះ​​ អាចចាត់ទុកថាជាម្ហូប​ដែលពេ​​ញ​​និ​​យ​​​មនៅលើទីផ្សារ និងមានតម្លៃខ្ពស់បើធៀបនឹងមាន់ចិញ្ចឹមដោយចំណី ឬជាប្រភេទមាន់កសិកម្ម។

លោក សយ ចាន់ណាត មានអាយុ៣៦ឆ្នាំ រស់នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យដឹង​ថា​​​រូបគេ​ផ្ទាល់ចូលចិត្តវិស័យកសិកម្ម និងព្យាយាមស្វែងរកវិធី រហូតធ្វើឱ្យរូបគេក្លាយជាអ្នកទទួល បានភាពជោ​​​គជ័យនៅក្នុងវិស័យមួយនេះដល់ពេលបច្ចប្បន្ន។

បុរសដែលមានរាងខ្ពស់ សម្បុរសណ្តែកបាយ និងជាកូនទី៤ក្នុងគ្រួសារដែលមានសមាជិក៦នាក់ រៀប​​រា​ប​​ថា ដោយសារមានបញ្ហាផ្នែកជីវភាពក្នុងគ្រួសារ រូបគេក៏ត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី១១។

ប្រភពបន្តថា ការចាប់ផ្តើមចិញ្ចឹមមាន់ពីដំបូងទីគឺរូបគេចាប់ផ្តើម​​ដោយមាន់៥ក្បាល ហើយចំនួននេះចេះតែ​​ប​​ន្ត​​កើន​​ឡើង មិនឈប់ឈរ។ក្នុងរយៈពេលប្រ​​មា​​ណ​​​ជិ​ត១០ឆ្នាំមកនេះ ​​លោ​​​ក សយ ចាន់ណាត បញ្ជាក់ថា ដោ​​យការប្រឹងប្រែង មិនខ្លាចនឿយហត់ និងស្វែងរកមធ្យោបាយផ្សេងៗ រួមទាំងវិធីសាស្រ្តថ្មីៗ ទើប​​ជំ​​រុញ​​ឱ្យ​​មុខរបរមួយនេះ ដើរដល់គោលដៅ ដូចពេលបច្ចុប្បន្ន។ 

លោកបន្តថា៖« បទ​ពិសោធន៍​របស់​ខ្ញុំតាំង​ពី២០១៤​បន្ទាប់​មកដល់​អីលូវ​ប្រហែល​ជាង​ជិត​១០​ឆ្នាំ​ដែរប៉ុន្តែ​កា​​ល​​ពីរ​ចិញ្ចឹម​តាំង​ពី​ដំបូង​ខ្ញុំ​ចាប់ផ្តើម​មេប្រហែល​តែ៥​ក្បាល​រហូត​មកដល់អីលូវ(មានការលូតលាល់) ​ប្រ​ហែលជាង៥០០ក្បាល »។

ត្រូវជាបងប្រុសរបស់លោក សយ ចាន់ណា គឺលោក សយ ពុតថា បានលើកឡើងពីគុណសម្បត្តិរបស់ អ្ន​ក​វិនិយោគផ្នែកវិស័យកសិកម្មរូបនេះថា ជាមនុស្សដែលមានលក្ខខណៈសម្បត្តិសុភាបរាបសារ ហើយមនុ​​ស្ស​​​​​​នៅ​​ជុំវិញខ្លួនតែងគោរពស្រលាញ់។ស្ថិតក្នុងវ័យ៣៩ឆ្នាំ ប្រភពដដែលអះអាងទៀតថា​​បងប្រុសរបស់ខ្លួ​​ន​​ក៏ជា​​មនុស្សចូលចិត្តជួយការងារសង្គមដែរ។

លោកបន្តថា៖«គាត់ជាមនុស្សស្លូតបូតគាត់មនុស្សល្អតើនិយាយរួមទៅមនុស្សស្រុលភូមិឧស្សាហ៏និយាយរាប់អានគាត់ច្រើនចឹងហាណាមួយគាត់ធ្វើការងារក្នុងសហគមន៍ផងគាត់ខាងអង្គការផងហើយគាត់អឺខាងការងារក្រុមសង្កាត់ផងចឹងទៅនិយាយរួមទៅគាត់មានមនោចសនាច្រើន ហើយខាងសហគមន៍ ខាងបន្លែរខាងអីកសិកម្មគាត់ចូលរួមជាមួយខេត្តជាមួយអីច្រើន »

មិនខុសគ្នាទេ អ្នកស្រី ឡុង ដាលីន ដែលត្រូវជាប្អូនស្រីរបស់លោក សយ ចាន់ណា ក៏ឯកភាពដែរថា ប​​​ង​ប្រុ​សរបស់អ្នកស្រីគឺជាមនុស្សដែលឧស្សាហ៍ព្យាយាមធ្វើកិច្ចការងារខាងកសិកម្ម។មានវ័យប្រមាណ២៩ឆ្នាំ អ្នកស្រីបន្តថា ក្រៅពីការងារស្នូលផ្នែកវិស័យកសិកម្មនេះ បងប្រុសរបស់ខ្លួនក៏តែងជួយការងារសង្គម ហើ​​យ​​ក៏​ជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនដែរ។

អ្នកស្រីបន្តថា៖«គាត់ជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការមិនដែលឈប់ផងគាត់ជាមនុស្សរុះរាយពូកែរនិ​​យា​​​​យ​​ចិត្តល្អ គាត់ធ្វើការងារសង្គមច្រើន »

សម្រាប់លោក សយ ចាន់ណា វិញ បានបញ្ជាក់ថា ផ្តើមពីការងារចិញ្ចឹមមាន់ជំហានដំបូងរបស់លោក គឺចេ​​ញ​​​​ពីកសិដ្ឋានចិញ្ចឹមពីតូចទៅធំ។ក្រៅពីនេះ ប្រសិនពលរដ្ឋមានបំណងចង់បង្កើតកសិដ្ឋានចិញ្ចឹមមាន់ ដែ​​ល​​មានលក្ខខណៈបច្ចេកទេសត្រឹមត្រូវ ទុនដែលត្រូវក៏មិនក្រោមមួយម៉ឺនដុល្លារអាមេរិកដែរ។

លោកបន្តថា៖«ខ្ញុំចាប់ផ្តើមពីតូចទៅទេផ្តើមពីមេប្រាំក្បាលហើយចាប់ផ្តើមពីរោងប្រក់ភ្លឹកបាំងអាសីរោងទ​ទឹ​ង​៤ម៉ែត្របណ្តោយ៦ម៉ែត្រនឹងចាប់ផ្តើមពីតិចទៅ ពេលដែរលក់បានមកចេះតែឆ្លៀតៗហើយនឹងខ្ចីទន់ពីធនាគាខ្លះអីចឹងទៅយកមកធ្វើបន្ថែមអីចឹងទៅ។អឺសព្វថ្ងៃនឹងរោងដែកនឹងវាទទឹង១២ម៉ែត្របណ្តោយ២៥ម៉ែ​​ត្រហើយបូកផ្សំពីរោងបង្កើតពីសិប្បនិមិត្តនឹង ជាទូទៅចំណាយល្បាកល្បាត១ម៉ឺនដុល្លារ ១ម៉ឺនជាងនឹងស​​ម្រាប់ធ្វើទូភ្ញាស់នឹងចំណាយអស់ល្បាកល្បាតប៉ុណ្ណឹង » ។

បើតាមលោក សយ ចាន់ណា ការចិញ្ចឹមមាន់ ទាមទារត្រូវមានគោលការណ៍ត្រឹមត្រូវ និងយល់ដឹងពីលក្ខ​​ខ​​ណៈ​​បច្ចេ​​ក​​ទេ​​​​សច្បាស់ក្នុងការថែទាំ។ជាងនេះទៀត ការចិញ្ចឹមមាន់រាល់ថ្ងៃរបស់លោកក្រៅពីអនុ​​វត្តតាមបែ​​ប​​​ធ​​ម្មជាតិហើយ ក៏នៅមានបង្កាប់តាមរបៀបសិប្បនិមិត្តដែរ។ហើយធ្វើដូច្នេះ មានភាពងាយស្រួល និងទទួ​ល​​​​​បានទិន្នផលខ្ពស់។ម្យ៉ាងទៀត វិធីនៃការបង្កាត់បែបសិប្បនិមិត្តនេះ ក៏មានភាពងាយស្រួលដែរសម្រាប់​​ក​​សិ​​​​​​ករយកទៅអនុវត្ត។ចំពោះការផ្តល់ចំណី និងថ្នាំការពារ ផ្សំតាមបែបធម្មជាតិ មិនចំណាយថវិការច្រើនក្នុង​​កា​​​​រថែទាំ ជាពិសេសសត្វវាធន់នឹងជំងឺ ដែលអាចជួយផ្តល់ប្រាក់ចំណូលទ្វេរដងសម្រាប់អ្នកចិញ្ចឹម។

ដោយឡែក អ្នកស្រី ញឹម សារ៉ាត់ ដែលជាអ្នកជិតខាងនិងលោក សយ ចាន់ណា ទទួលស្គាល់ថាជាមនុស្ស​​ដែល​​មានចរិតស្លូតបូត និងយកអាសារអ្នកដទៃ។មានវ័យ៣៥ ឆ្នាំ ប្រភពដដែលបន្តថា គ្រួសារលោក សយ ចាន់ណា នេះអាចចាត់ទុកជាគ្រួសារមួយដែលមានសុភមង្គល ព្រោះគេកម្រឃើញមានការបង្កបញ្ហា ឬប្រើ​​ប្រា​​ស់ហិង្សា​​​​នៅក្នុង​​គ្រួសារទេ។

អ្នកស្រីបន្តថា៖«អត្តចរិតសម្បត្តិខាងក្រៅរបស់គាត់ជាមនុស្សល្អណាស់ហា រប្រៀបថាបើជាមួយនឹងគ្រួរសារបស់គាត់វិញគាត់អត់ចេះឈ្លោះទោះទែងគ្នាទេហើយជាមួយនឹងអ្នកជិតខាងក៏អត់មានអ្នកឈ្លោះទស់ទែងគ្នាអីដែរគាត់ជាមនុស្សល្អ »

លោក សយ ចាន់ណា ឱ្យដឹងថា ប្រាក់ចំណូលដែលបានមកពីការចិញ្ចឹមមាន់នេះ អាចទទួលបាន​​ទិន្ន​​ផល​​ខ្ព​​ស់​​គិតចាប់ពីខែ វិច្ឆិកា ដល់បុណ្យចូលឆ្នាំខ្មែរ។ក្រៅពីនេះ តម្លៃមាន់លក់មិនសូវបានថ្លៃប៉ុន្មានទេ​​ ព្រោះជា​​ នៅ​​រដូ​​វ​​វស្សា ដែលមាន់ត្រូវការកម្ពៅ ហើយក៏ជាពេលវេលាមួយដែលត្រូវការថែទាំ ក្នុងកម្រិតមួយខ្ពស់។​​បើ​​មិ​​នដូច្នេះទេ មាន់ងាយឈឺ និងផ្តល់ផលអាក្រក់ដោយប្រការណាមួយ សម្រាប់សុខភាពមាន់។

បើតាមលោក សយ ចាន់ណា ធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសនៃការចិញ្ចឹមមាន់នេះ ពីមន្ទី​​រកិ​​សកម្មខេត្តកំពង់ឆ្នាំ និងអង្គការដៃគូដទៃទៀត ទម្រាប់ធ្វើឱ្យជីវិតរបស់លោក​​ឈានមកដល់ថ្ងៃនេះ​​។ប្រភ​ពបន្តថា រូបគេចាប់ផ្តើមរៀនពីវិធីចិញ្ចឹមមាន់នេះ តាំងពីឆ្នាំ២០១៤ បន្ទាប់ពីទទួលបានចំ​​ណេះដឹងផ្នែ​​ក​​ចិ​​ញ្ចឹ​​​​​​មមាន់នេះ រូបគេក៏ទទួលបានឱកាសចុះធ្វើកម្មសិក្សានៅមានការរដ្ឋានចិញ្ចឹមមាន់ធំៗ មួយចំនួនដែរ។

ប្រភពដដែលបន្តថា ក្រៅពីធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលខ្លី ស្តីពីបច្ចេកទេសនៃការចិញ្ចឹមមាន់នេះហើយ ខ្លួ​​នក៏ធ្លាប់ទទួលបានការអប់រំផ្នែកពេទ្យសត្វទៀតដែរ។

សម្រាប់មន្រ្តីសម្របសម្រួលកម្មវិធីរបស់អង្គការជីវិតថ្លៃថ្នូរ អ្នកស្រី នង ចាន់កុសល ទទួលស្គាល់ថា លោក សយ ចាន់ណា គឺជាមនុស្សដែលមានឥរិយាបថល្អ និងអត្តចរិកស្លូតបូត។មានវ័យ ២៦ឆ្នាំ ប្រភពបន្តថា ក្រៅ​​ពីមានសុជីវធម៌ហើយ លោក សយ ចាន់ណា នេះក៏ជាអ្នកដែលចូលចិត្តចែករំលែកផ្នែកកសិកម្មនេះ ទៅ​​ដល់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាមួយគ្នាដែរ។

អ្នកស្រីបន្តថា៖«អរិយាបទក្នុងការរៀនសូត្រ គាត់មានអរិបថល្អគាត់ព្យាយាមចែករំលែកល្អចំណេះដឹងដែរគាត់បានរៀនសូត្រមិនថាពីខាងបងឬស្ថាប័នផ្សេងៗទេគាត់តែងតែចូលចិត្ត។យ៉ាត ស៊ីធឿន ជាបុគ្គលិកខា​​ង​​អង្គការ FNN បណ្តាញកសិករ និងធម្មជាតិ គម្រោងរបស់គាត់ធ្វើការទាក់ទងនឹងបន្លែស្រូវមាន់នឹងហើ​​យ បើខាងទាក់ទងនឹងការបង្រៀនបញ្ចេកទេសខាងការចិញ្ចឹមមាន់ បានផ្តល់ជាអំពូលមាន់នឹងខាងអីខ្លះ »

មិនខុសគ្នាទេ មន្រ្តីគម្រោងនៃសមាគមបណ្ដាញកសិករ និងធម្មជាតិ (FNN) លោក យ៉ាត ស៊ីធឿង ក៏ទ​​​ទួ​ល​​ស្គាល់ថា លោក សយ ចាន់ណា មានចំណេះដឹងទូលំទូលាយផ្នែកកសិកម្មនេះ។ម្យ៉ាងវិញទៀត នៅអំ​​ឡុ​​ង​​ពេលរៀនសូត្រ សិក្ខាកាមម្នាក់នេះ មិនចេះវាយឬក ឆ្មើងឆ្មៃ ហើយតែងចែករំលែក​​ចំណេះដឹង​​​ដល់មិត្ត​រួម​​ជំ​​នាន់ជានិច្ច។បន្ថែមពីលើនេះទៀត រូបគេក៏ជាយុវជនម្នាក់ដែលចូលចិត្តចូលរួមជួយការងារនៅក្នុងសហគ​​មន៍ដែរ ដូចជាជួយដើរប្រមូលទិញមាន់ ដែលបម្រើឱ្យសេចក្តីត្រូវការនៅក្នុងសហគមន៍ជាដើម។

លោកបន្តថា៖«ជារួមមកខ្ញុំបានដឹងថាគាត់មិនមែនបានពីរវគ្គបណ្តុះបណ្តាលពីខាង FNN តែមួយទេគឺគាត់បានមករៀនវគ្គបណ្តុះបណ្តាលពីខាងគម្រោងអាស្បាយក៏ដូចជាអង្គការពាក់ពន្ធ័នាៗក៏ដូចជាអង្គការថ្លៃថ្លូរអីជាដើមនឹង គាត់បានទទួលវគ្គបណ្តុះបណ្តាលច្រើន […] ទោះបីជាគាត់មានដើមទុនវគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់ច្រើនប៉ុន្តែយើងអញ្ជើញគាត់មកវគ្គបណ្តុះបណ្តាលក៏គាត់ចង់បានចំនេះដឹងបន្ថែមពីលើអ្វីដែរគាត់មានស្រាប់នឹងគាត់អឺ គាត់យកចិត្តទុកដាក់សួរនាំច្រើនជាពិសេសគឺចំណុចដែលគាត់ចែករំលែកបានគឺគាត់ចែករំលែកទៅដល់កសិករផ្សេងទៀតមិនដែលគិតថាកសិករនេះចេះអីទេ »។

ចំណែក ប្រធានមន្ទីកសិកម្ម រក្ខាប្រមាញ់ និងនេសាទប្រចាំខេត្តកំពង់ឆ្នាំង លោក ងិត ហ៊ុន សារទរចំពោះ​​ទិន្ន​​ផល​​ដែលពលរដ្ឋសម្រេចបាននៅពេលនេះ។ក្នុងនាមស្ថាប័នជំនាញ លោក ងិត ហ៊ុន អះអាងថា មន្ទី​​រកសិ​កម្ម​ខេត្ត តែងជួយជ្រោមជ្រែងជានិច្ចទាំងផ្នែកបច្ចេកទេស និងទីផ្សារសម្រាប់កសិករដែល​​ផលិតបាន ហើ​​យ​​ខ្វះទីតាំងសម្រាប់លក់ចេញ។

លោកបន្តថា៖«មន្ទីកសិកម្មបានស្វែងរកទីផ្សាអឺជូនកសិករតាមអឺការចិញ្ចឹមនឹងការផលិត ទីមួយពាក់ពន្ធ័នឹ​ង​យើងបានអឺការរៀបចំក្រុមផលិតជាពិសេសការសហគមន៍អនុវត្តកសិកម្មដើម្បីអោយគាត់ដឹងផលិតរួមគ្នាហើយស្របតាមតម្រូវការទីផ្សាហើយអឺមានតាំងគុណភាពនឹងសុវត្ថិភាពចឹងទេបើយើងផលិតបានហើ​​យរៀបចំឈានទៅដល់ចុះកិច្ចសន្យាទិញលក់ជាមួយអឺនឹងសហគមន៍ក៏ដូចជាក្រុមផលិតអឺជាមួយនឹងក្នុងវិស័យឯកជន ហើយក៏ដូចជាទីផ្សានៅក្រៅខេត្តឬក៏នៅក្នុងខេត្ត »។

ទោះបីជាបែបណា លោក សយ ចាន់ណា ឱ្យដឹងថាតាមពិតទៅនៅពីក្រោយនៃលទ្ធផលដូចដែលលោ​​កកំ​​ពុ​​​​ង​​​​​​​​មាន​​សព្វថ្ងៃនេះ គឺភាពបរាជ័យបានកើតឡើងចំពោះរូបលោកជាច្រើនដងមកហើយ និងមានពេ​ល​​ខ្លះ​​​​​​​ស្ទើរតែធ្វើឱ្យរូប​​គេច​​ង់​បោះ​បង់ការងារនេះចូលម្តងម្កាល់ដែរហើយ។

បើតាមលោក សយ ចាន់ណា នៅចំពោះមុខនៃបញ្ហាដែលលោកធ្លាប់មានគឺ ​មិនទាន់មានជំនាញ​​គ្រប់​​​គ្រា​ន់​​ក្នុងការចិញ្ចឹមមាន់ ដែលជាហេតុធ្វើឱ្យមាន់ដែលចិញ្ចឹមត្រូវឈឺ និងងាប់ជាបន្តបន្ទាប់។ជាងនេះទៀត ដៃគូ​​ចូ​ល​​​​ហ៊ុនជាមួយគ្នា ជួបបញ្ហាដើមទុនថែមទៀត ទាំងនេះគឺជាឧបសគ្គដែលដែលធ្វើឱ្យរូបគេ ចង់បោះបង់មុខ​​រប​​រនេះចោល និងស្វែងរកការងារថ្មីធ្វើជំនួសវិញ។ប៉ុន្តែដោយការព្យាយាម និងមានចេញស្រលាញ់វាផង ក៏​​ចេះ​តែបន្តការតស៊ូ និងអត់ធ្មត់ រហូតទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះ។

លោកបន្តថា«ខ្ញុំចាប់ផ្តើមពីឆ្នាំ២០១៤ ឆ្នាំ២០១៥ខ្ញុំបរាជ័យងាប់មេមាន់អស់៣០ក្បាលអីចឹងខ្ញុំចាប់ផ្តើម​​មុ​ន​​ដំបូងមាន់ប្រាំក្បាលឡើង១០ ២០ ៣០ ដល់មេមាន់៣០មេមាន់ងាប់អស់អីចឹង។ ដោយសារតែខ្ញុំចិញ្ចឹមមាន់មួយវគ្គនឹងខ្ញុំដើររកស៊ីជាមួយនិហមិត្តភក្រលក់អីមួយចំនួនតាពេលហើយគេមិនបង្វិលលុយឲ្យខ្ញុំទៅ ហើយខ្ញុំខ្វះខាតលុយ គាប់ជួនពេលហ្នឹងជីវភាពគ្រួសារទៀតខ្វះខាត[…] ខ្ញុំក៏លក់មាន់លក់អីអស់មួយសារ​ហើ​​​យ​​ដ៏ពេលខ្ញុំខ្វះលុយចាប់ផ្តើមវិញខ្ញុំក៏ទៅរៀនកូរ៉េ »៕