ក្រុមយុវជននៅតាមសកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញដាក់ញត្តិ​​ជំ​​រុញឱ្យ​​រដ្ឋាភិ​​បា​​​លដំឡើងពន្ធបន្ថែមទៅលើថង់ប្លាស្ទិក ក្នុងន័យដើម្បីកាត់បន្ថយអត្រានៃការប្រើ​​ប្រាស់ថង់មាន​​បរិមា​​ន​​ខ្ពស់ និងជួយ​កា​​​​រ​​​ពារបរិស្ថាន។

តាមរយៈឃ្លីបវីដេអូ ផ្សាយផ្ទាល់តាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែ​​តុ​​លា​ ឆ្នាំ២០២៣ ហើយគេហទំព័រ Newsroom Cambodia ទទួលបាននៅថ្ងៃនេះ បង្ហាញថា យុវ​​ជ​ន​​មួយក្រុមធ្វើសកម្មភាពដើរដាក់ញត្តិនៅ​​ស្ថាប័នមួ​​យ​​ចំ​​​​នួនរបស់រដ្ឋាភិ​​បាល។ខ្លឹ​មសារ​​នៃ​ញត្តិ​​នេះ ក្នុ​​​​ង​​គោលបំណង​​ស្នើឱ្យរដ្ឋាភិបាល​​ដំឡើងពន្ធ​​លើប្លា​​ស្ទិ​​​​​កដែលនាំចូលពី១០ ទៅ១៥ភា​​គ​រ​​យ និងកម្រិតលើតម្លៃថង់ប្លាស្ទិកនៅតាមផ្សារទំនើប និងមជ្ឈ​​មណ្ឌលពាណិជ្ជកម្មជាដើម។

ជាយុវជនម្នាក់ក្នុងចំណោមយុវជនផ្សេងទៀត ដែលចូលរួមដាក់ញត្តិ គឺលោក​ សុខ ឃៀ​ង ឱ្យដឹងថា​​មូលហេតុដែលជំរុញឲ្យធ្វើរឿងមួយនេះឡើងដោយសារតែនៅប្រទេសកម្ពុជាមានការកើនឡើងអ្នកប្រើប្រាស់ថង់ប្លាស្ទិកកា​ន់តែ​ច្រើនឡើង។

ជាងនេះទៀត ពួកគេចង់​ឲ្យរដ្ឋាភិបាលធ្វើការគ្នានឹងគោលនយោបាយរបស់ក្រសួងបរិស្ថាន ហើ​​យ​​ក៏ចង់ឲ្យមានការដំឡើងពន្ធបន្ថែមទៅលើថង់ប្លាស្ទិកដែរ។ក្នុងន័យនេះធ្វើយ៉ាងណាឱ្យអ្នកប្រើប្រា​​ស់គិតគូរទៅលើរឿងប៉ះពាល់នៃថង់ប្លាស្ទិក។មិនតែប៉ុណ្ណោះ យុទ្ធនាការនេះក៏ចង់ឃើញរដ្ឋាភិបាលរឹតបន្តឹងច្បាប់នៃការលក់ថង់ប្លាស្ទិក នៅតាមផ្សារទំនើបឲ្យមានភាពស្មើរគ្នាថែមទៀតផង។

លោកបន្តថា៖«ការដំណើនកើនថង់ប្លាស្ទិកនឹងវាមានការកើនឡើង ហើងយើងធ្វើការស្របទៅតា​​ម​​គោលនរយោបាយជាអនុក្រឹត្តក្រសួងបរិស្ថានដែលបានលើកឡើង​ថ្មីៗនឹង [….] គ្រោងនឹងការដំ​​ឡើងពន្ធពី ៧ទៅ១០%យើងមើលឃើញថាការដំឡើងពន្ធបែបនឹងវាល្អប្រសើរហើយយើងចង់ជម្រុញបន្ថែមទៀតស្នើរឲ្យមានការដំឡើងពន្ធពី១០ទៅ១៥%វាជាគោលបំណងទី១[….]ទី២ចឹងឲ្យមានការអនុវត្តការលក់ថង់ប្លាស្ទិកអនុវត្តទូទាំងប្រទេស ដោយសារតែអនុក្រឹត្យស្តីពីថង់ប្លាស្ទិកនឹងគឺគេដាក់ឲ្យមានកាអនុវត្តលក់ថង់ប្លាស្ទិកក្នុងផ្សារទំនើបនឹងតម្លៃ៤០០រៀលនៅក្នុងមួយថង់ ប៉ុន្តែអនុវត្តដោយស្ម័គ្រចិត្ត គឺថាស្ថាប័នដូចជាអាជីវកម្មខាងផ្សារទំនើបទាំងអស់ និងនរណាគេចង់លក់គឺលក់ឲ្យអតិថិជន Free  គឺ free ចឹងហា អីចឹងយើងមើលឃើញថាវាមិនទាន់មានការរឹតបន្តឹងនៅឡើ​​​​​យ​​ទេដល់អ្នកប្រើប្រាស់»

ដូចគ្នានេះដែរ យុវតីឈ្មោះ នាង ឆរិន លើកឡើងថា គោលបំណងនៃយុទ្ធនាការធ្វើយ៉ាងណាចង់ឲ្យ​រដ្ឋាភិបាលមានការតម្លើងពន្ធទៅ​លើរឿងថង់ប្លាស្ទិកឱ្យបានខ្ពស់ជាងពេលបច្ចុប្បន្ន ជាពិសេ​ស​​បើ​​​​​​អាច​​​តម្លៃថង់ប្លាស្ទិកមួយ គឺដំឡើងដល់ ៨០០រៀលក្នុងមួយថង់។មិនតែប៉ុណ្ណោះ ស្នើសុំឱ្យ​​​រដ្ឋា​​​​​ភិបាលជំរុញឱ្យការអនុវត្តនេះមានប្រសិទ្ធភាព និងប្រាកដប្រជាជាងមុនដោយមិនត្រូវមា​​នកា​​រ​​​យោ​​​​​គយល់ណាមួយនោះទេ។

ប្រភពបន្តថា៖«មានគោលបំណងពីរទី១គឺស្នើរឲ្យរដ្ឋាភិបាលដាក់តម្លើងពន្ធនៅលើដែលនាំចូលពីថ​​​ង់​​ប្លាស្ទិកពី១០ទៅ១៥% ទីពីរចង់ស្នើឲ្យក្រសួងបរិស្ថាននឹងឲ្យដំឡើងថ្លៃថង់នៅផ្សារទំនើបមួយ៨០០រៀល បានជាយើងស្នើរសុំបែបនឹងដោយសារយើងយល់ឃើញថា ប្រជាពលរដ្ឋគឺមានការប្រើប្រាស់នូវថង់ប្លាស្ទិកច្រើនពេកនៅតាមផ្សារទំនើប អនុវត្តតាមគោលការណ៍ក៏មិនទាន់គ្រប់គ្រាន់នៅឡើយទេហើយឃើញថាក្រសួងបរិស្ថានការអនុវត្តច្បាប់មិនទាន់មានការគ្រប់គ្រាន់នៅឡើយទើបយើងស្នើរសុំចំណុចទាំងអស់នេះទៅកាន់ក្រសួងបរិស្ថានឲ្យជួយពន្លឿនការងារឡើងវិញ »

ឆ្លើយតបរឿងនេះ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះ​​អា​​ង​​​ថា រាល់សំណើរមិនមែនចេះតែធ្វើតាមចិត្តនឹកឃើញនោះទេ។លោកបន្តថា ការដោះស្រាយផលប៉ះ​​ពា​​ល់ គឺរដ្ឋាភិបាលមានយុទ្ធសាស្រ្ត និងចក្ខុវិស័យត្រឹមត្រូវ ពោលមិនមែនស្តាប់ភាគីម្ខាងហើយ​​ទម្លា​​ក់​​កំហុសលើភាគីម្ខាងទៀតនោះទេ។ជាងនេះទៀតរាល់ការងារបង់ពន្ធដែលធ្វើឡើងមានក្របខណ្ឌច្បាស់លាស់មិនមែនធ្វើឡើងដោយផ្ញើសុំចេញពីបុគ្គលនរណាម្នាក់ទេ។

បើតាមអ្នកនាំពាក្យរូបនេះ រាល់សំណើរទាំងឡាយដែលមានការស្នើរសុំគឺរដ្ឋាភិបាលនឹងមកយកពិ​​ចា​​រណាក្នុងកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយ។

លោកបន្តថា៖«កិច្ចការងារពន្ធមិនមែនយើងធ្វើឡើងការផ្ញើសុំរបស់អ្នកនេះរបស់អ្នកនោះទេគឺយើ​​ង​​​ធ្វើមានក្របខណ្ឌច្បាស់ណានឹងហើ​យ យើងនឹងមានកិច្ចប្រជុំនៅក្នុងអឺ ការជជែកគ្នារវាងរដ្ឋនិ​​ងឯកជន រាល់សំណើរទាំងឡាយដែលប៉ះទន្គិច ឬក៏មានផលប៉ះពាល់គឺយើងប្រជុំជជែកគ្នារកយ​​ន្ត​​​ការដោះស្រាយ យើងមិនមានការធ្វើសំណើរនរណា ឬក៏នៃមួយអឺដោយគ្មានការវិភាគហើយនឹ​ង​​ការសិក្សារច្បាស់លាស់នោះទេ អញ្ចឹងខ្ញុំគ្មានការដាក់ស្នើរការដាក់ញត្តិលើក្រុមណាក្រុមណីទេ រដ្ឋាភិបាលមានយុទ្ធនាការច្បាស់លាស់ហើយយើងមានការងាររដ្ឋជាមួយនឹងឯកជនហើយដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ»

យ៉ាងនេះក្តី បញ្ញត្តិមាត្រា៤១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល កំណត់ថា ប្រជាពលរដ្ឋខ្មែរមានសេ​​រីភាពការបញ្ចេញមតិរប​​ស់ខ្លួន។ចំណែកបញ្ញត្តិមាត្រា៣៥ នៃច្បាប់នេះដដែល​ ឱ្យដឹងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រា​​យយ៉ាងហ្មត់ចត់ពីអង្គកា​​រ​ដ្ឋ​។

តាមរយៈ ឃ្លីប វីដេអូ ដែលផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមយុវជន​​កាល​​ពី​​ថ្ងៃទី៣១ ខែតុលា បង្ហាញថា មានមនុស្សមួយក្រុមស្លៀកពាក់ឯកសណ្ឋានស៊ីវិល បានព្យាយាម​​ហា​​ម​​​​ឃាត់ក្រុមយុវជនចំនួន១៦នាក់ ដែលមកពីសាកលវិទ្យាល័យចំនួន​​៣ផ្សេងៗគ្នានៅក្នុងទីក្រុង​​ភ្នំ​​ពេ​​ញ​ដែលហែញត្តិចេញពីម្តុំមុខផ្សាររាត្រី ជិតវត្តភ្នំ ក្នុងបំណង​​​យក​ទៅ​​ដាក់នៅក្រសួងបរិស្ថាន។

នៅក្នុងឃ្លីប វីដេអូ គេសង្កេតឃើញតំណាងយុវជនម្នាក់ ដែលផ្សាយបន្តផ្ទាល់នៅពេលនោះ បាន​​អះ​​អាងថា កម្លាំងសមត្ថកិច្ចបានព្យាយាមហាមឃាត់ពួកគេ មិនឱ្យដើរដង្ហែញត្តិទេ ដោយចោទប្រ​​កា​​ន់​​ថា​​ការធ្វើបែបនេះ វាខុសច្បាប់ និងនាំឱ្យប៉ះពាល់សន្តិសុខ ព្រមទាំងសណ្តាប់ធ្នាប់​​សង្គមទៀ​​ត​​ផ​​​​ង​​​​​។

ដោយឡែក យុវតី​ រ៉េម ស្រីពេជ្យរតនា ដែលបានចូលរួមដង្ហែញត្តិដែរ លើកឡើងថា ក្រុមកម្លាំង​​ស​​ម​ត្ថ​​កិ​​ច្ចបានរារាំងសកម្មភាព នៃយុទ្ធនាការហែញាតិ និងហាមឃាត់រាល់កា​រផ្សព្វផ្សាយពីប​ញ្ហា​​ប​​រិ​​ស្ថា​​​​ន​​នេះ ទៅដល់សាធារណៈជនថែមទៀតផង។លើសពីនេះទៀត បើតាម​យុវតី រ៉េម ស្រីពេ​​ជ្យរ​​ត​​នា​ កម្លាំងសមត្ថកិច្ចក្រៅពីបិទសិទ្ធិពួកគេហើយ ថែមទាំងប្រើប្រាស់សំដីមិនថ្លៃថ្នូរមកលើយុវជន ដោ​​យ​​ភា​​សាឆ្គាំឆ្គងទៀតដែរ។

អ្នកនាងនិយាយថា៖«ការធ្វើនេះគឺយើងជួបបញ្ហារារាំងចេញពីសំណាក់អាជ្ញាធរទៅតាមមាត់ទន្លេហើយសណ្តាប់ធ្នាប់ហើយរារាំងមិនឲ្យយើងលើកសូម្បីតែពីបដារដាក់ស្នើរសុំទៅកាន់ក្រសួងបរិស្ថា​​ន​​​ហើយក៏ប្រើពាក្យសម្តីហិង្សាអសុរោះ ប្រើកាយវិការវាយមកកាន់ពួកយើង ដណ្តើមយកនូវ ផ្លាកបាំងណូការសរសេពាក្យស្នើរសុំហ្នឹង ប្រើសម្តីអសុរោះខ្លាំងមែនទែនមិនឲ្យពួកយើងធ្វើដំណើរ ហើ​​យ​​ក៏ពួកយើងធ្វើដំណើរទៅធម្មតាវិញទៅចឹង»

ប្រភពដដែលបន្តថា ការប៉ះសំដីគ្នារវាងក្រុមយុវជន និងកម្លាំងសមត្ថកិច្ច រហូតឈានទៅ​​ដល់​​ការ​​ប្រើ​​​ប្រាស់អំពើហិង្សាពីកម្លាំងសមត្ថកិច្ច ប្រឆាំងលើក្រុមយុវជនដែលស្រ​​​លាញ់បរិស្ថានថែមទៀត​។​​កា​​រប៉ះ​​ទង្គិចគ្នាក្នុងរយៈពេលខ្លីនេះ ក៏បានបណ្តាលឱ្យយុវជនម្នាក់រងរបួសស្រាលត្រង់ដៃដែរ។

ហាក់មិន​ខុសគ្នាទេ លោក សុខ ឃៀង ជាយុវជម្នាក់ដែលបានចូលរួមដាក់ញត្តិនេះដែរ បញ្ជាក់ថា យុទ្ធនាការហែក្បូនដើម្បីដាក់ញាតិនេះ ត្រូវបានហាមឃាត់ពីសំណាក់កម្លាំងសមត្ថកិច្ច និងបា​ន​ដ​​ក​​​​ហូតសម្ភារៈពីក្រុមយុវជនថែមទៀតៀង។

ឆ្លើយតបនឹងបញ្ហានេះ អភិបាលខណ្ឌដូនពេញលោក ជា ខេមា បដិសេធក្នុងការឆ្លើយតប​​ជាមួយ​​គេ​​ហទំព័រ Newsroom Cambodia អះអាងដោយខ្លីមុននឹងផ្តាច់ទូរស័ព្ទថាកំពុងជាប់ប្រជុំ។

លោកបន្តថា៖ «បើជាប់ប្រជុំ អឺប្រជុំនៅសាលារាជធានីភ្នំពេញសម្ភាសន៍ម៉េចកើត » ។

ចំណែកឯ យូអិនឌីភី(UNDP)ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានចេ​ញ​​ផ្សាយរ​​​បា​យ​​​​ការណ៍របស់ខ្លួន កាលពីចុងឆ្នាំ២០២០ បង្ហាញថា សំណល់ប្លាស្ទិកមានចំនួនជាង ២​​០​%នៃសំ​ណ​​​​​ល់សរុបក្នុងមួយថ្ងៃៗនៅក្នុងទីក្រុង (៣.៦០០ តោន) ដែលនេះជាការដាក់សម្ពាភដ៏ស​​ម្បើមម​​​​ក​​លើសេវាគ្រប់គ្រងសំណល់។

របាយការណ៍ដរដែលបន្ថែមទៀតថា នៅទីប្រជុំជន សំណល់ប្លាស្ទិកនេះមានការកកស្ទះផ្លូវទឹក ប្រ​​ព័ន្ធ​លូ និងប្រព័ន្ធបង្ហូរទឹក ជាពិសេសវាបង្កើនហានិភ័យទឹកជំនន់។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង យល់ឃើញថា​​ប​ញ្ហា​បរិស្ថានមិនល្អ តាមរយៈការប្រើប្រាស់ថង់ប្លាស្ទិកហួសកម្រិតនេះ វាគួរដល់ពេលដែល​​ត្រូ​​វចា​ប់​​​​បង្ខំឱ្យគ្រប់គ្នាអនុវត្តហើយ។លោកក៏ឯកភាពដែរថា ការដំឡើងថ្លៃពន្ធលើការ​នាំចូលថង់ប្លាស្ទិ​​ក​​នេះ ក៏ជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវគិតគូដែរ ព្រោះវាពាក់ព័ន្ធនឹងបរិស្ថានផង និងសុខភាព​​ម​នុ​​​ស្ស សត្វផង។បើតាមលោក យង់ គីមអេង ផលប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពល នៃថង់​​ប្លា​​ស្ទិ​​កនេះ នឹងវានឹងបង្កជាផលប៉ះពាល់ក្នុងរយៈពេលវែងផង និងរយៈពេលខ្លីផង ដោយសារជាតិប្លា​​ស្ទិ​​ក​​នេះ អាចរក្សានៅក្នុងដីបានជាច្រើនឆ្នាំ។

លោកបន្តថា៖«កាដាក់ញត្តិមួយនេះជារឿងមួយត្រឹមត្រូវដែលត្រូវមានការដំឡើងតម្លៃថង់ប្លាស្ទិក បញ្ហាប្លាស្ទិកមួយនេះវាជាបញ្ហាមួយដែលប្រឈមធំណាស់បាទយើងចង់ឲ្យរួចផុត សោកនាដកម្មថ្ងៃ​​ក្រោយគឺតែធ្វើយ៉ាងណាត្រូវតែកាត់បន្ថយថង់ប្លាស្ទិកប្រសិនជាយើងនូវតែបន្តប្រើប្រាស់ថង់ស្ទិ​ក​​ដដែលទេវាធ្វើឲ្យមានការប៉ះពាល់ធំណាស់បាទរួមទាំងជីវជម្រុះក៏ដូចជាបំពុលបរិស្ថាន​ផ្សេង​​ៗ​​បា​ទ ដោយសារតែមានការកើតឡើងនូវការកើនឡើងថង់ប្លាស្ទិកពីព្រោះវាកប់នូវដីរាប់សិបឆ្នាំវាក៏​​មិ​នរលាយដែរ ទំហំនៃការប៉ះពាល់វាធំអីចឹងដែលយើងឃើញថាការចាត់វិធានការណាមួយដើម្បីទ​​ប់ស្កាត់ជារឿងមួយល្អបាទ »

របាយការណ៍របស់កម្មវិធីអភិវឌ្ឍសហប្រជាតិ យូអិនឌីភី(UNDP) បង្ហាញថាក្រៅពីតំបន់ទីប្រជុំ នៅ​​តំបន់ឆ្នេរវិញ សំណល់ប្លាស្ទិកបង្កផលប៉ះពាល់ច្រើនយ៉ាងមកលើឧស្សាហកម្មទេសចរណ៍។ សំ​​ណ​​ល់ប្លាស្ទិចនេះមានបរិមាណស្នើរនឹង៨០% នៃកម្ទេចកម្ទីដែលគេរកឃើ​ញនៅតាមឆ្នេររបស់ប្រ​ទេ​​​​​​សកម្ពុជាដែ​​លធ្វើឲ្យខូចដល់បរិស្ថានធម្មជាតិតំបន់ឆ្នេរ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសោភ័យភា​​ព​​ឆ្នេរ៕